ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលលួចទូរស័ព្ទដល់ក្នុងតូបរបស់ប្រជាពលរដ្ឋ ខណៈដែលម្ចាស់កំពុងរវល់។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅបរិវេណនៅផ្សារអូរដឹម ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា ដំបូងគាត់ទុកទូរស័ព្ទដៃរបស់គាត់នៅលើតុ ហើយរវល់តែអង្គុយលាងផ្លែឈើនៅបន្ទប់ទឹក ស្រាប់តែជនសង្ស័យខាងលើ ចូលទៅលួចយកទូរស័ព្ទបាន ហើយព្យាយាមរត់គេច ភ្លាមៗនោះម្ចាស់ងាកមកឃើញ ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងដេញចាប់បានតែម្តង រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច៕
www.ksapormean-khmerebooknews.com.kh






























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh