November 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម ង៉ូវ បូរីណា តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន»

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន ។


ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ គឺជាមុខងារដ៏សំខាន់មួយនៃការគ្រប់គ្រងរដ្ឋ ស្ថាប័ន អង្គភាព ហើយក៏ជាការត្រួតពិនិត្យតាមដានអង្កេតស្រាវជ្រាវដោះស្រាយ និងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋាន និងគោលនយោបាយរបស់រដ្ឋាភិបាលឬស្ថាប័នរដ្ឋដែលបានដាក់ចេញដើម្បីត្រួតពិនិត្យវាយតម្លៃ និងចាត់វិធានការម៉ឺងម៉ាត់ លើបុគ្គលឬស្ថាប័នរដ្ឋឱ្យប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ សំដៅលើការការពារផលប្រយោជន៍របស់រដ្ឋនិងប្រជាពលរដ្ឋ។ 


ឯកឧត្តមរដ្ឋលេខាធិការបន្តរទៀតថា ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ពិសេសការចូលរួម និងជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដែលមានយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្របីទៀតរួមមាន «ភាពស្អាត»«ភាពបៃតង»និង«ចីរភាព» ដើម្បីអនុវត្តឱ្យចំគោលដៅសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាផលប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ព្រមទាំងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល។ ឆ្លើយតបនឹងទិដ្ឋភាពខាងលើនេះ អគ្គាធិការដ្ឋានត្រូវរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្រ្តនិងធ្វើបុរេសកម្ម ដើម្បីចុះធ្វើអធិការកិច្ចនិងចុះស្រាវជ្រាវបាតុភាពផ្សេងៗ ឬភាពអសកម្មនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំរបស់ប្រធានអង្គភាពនិងមន្រ្តីពាក់ព័ន្ធក្នុងវិស័យបរិស្ថានសំដៅឆ្ពោះទៅចូលរួមអនុវត្តសកម្មភាពនានាដែលមាននៅក្នុងយុទ្ធសាស្រ្តស្នូលដែលផ្តោតសំខាន់លើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ៕















ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤០០នាក់ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្ដមរដ្ឋមន្រ្ដី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវិស័យវែងឆ្ងាយដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១២ហេីយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានី-ខេត្ត ។

គួរបញ្ជាក់ជូនផងដែរថា ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញនាពេលនេះ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ និងដោយមួយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់លើសពី ១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត ដែលសក្តិសមនឹងទទួលបានពានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF PLUS )៕















មជ្ឈដ្ឋានមហាជនកំពុងមានចម្ងល់ថាបទល្មើសនេសាទលៀសចំណី និងលៀសឆាការ ក្រោយពីជំនាញចុះទៅបង្ក្រាប ឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមកពីមូលហេតុអ្វី.?

ចំនួនអ្នកទស្សនា : Views



ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា ឯកឧត្តមនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។

  បើយោងតាមសេចក្ដីរាយការណ៍មកថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ (ហៅប៉ោង) បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត ដឹកចេញរាប់សិបតោន ក្នុងមួយថ្ងៃៗ សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង តេីលោក លី ឡា នាយខណ្ឌជលផលខេត្តទៅណា? ហេីយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តម៉េចបានប្រឹងធ្វេីមិនដឹង ឬដឹងដែរប៉ុន្តែសម្ងំចាំតែទទួលផលមិនធ្វើការបង្រ្កាបសោះ? ។

  ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៍ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរ នៃខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម តាមច្រកជ្រៃធំ នៃក្រុសំពៅពូន។

  សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចេញផ្សាយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបនិងពិនិត្យជាក់ស្ដែង នៅលៀសដែលក្រុមកម្មករច្រកដាក់ការ៉ុងរួចហើយនោះ តើត្រូវច្បាប់ជលផលអនុញ្ញាតដែរឬទេ.? ក្រោយពីជំនាញចុះទៅបង្ក្រាបនិងពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តកើតមានដដែល ហើយមន្ត្រីជំនាញ មិនធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនោះឡើយ តើមកពីមូលហេតុអ្វី.? ។

ករណីនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទ និងមិនមានការបង្ក្រាបទាល់តែសោះ។ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី្រ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរបំផុត។

ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

  បើយោងតាមអ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវ កើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅប៉ោង) នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។

  ករណីនេះតើឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើក្រុមមន្រ្តីខិលខូចក្រោមឱវាទប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតជាមួយមេឈ្មួញឈ្មោះ ស៊ុន ធារិទ្ធ (ហៅ ប៉ោង) ដែលកំពុងប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា? ។

  ជុំវិញការលើកឡើងខាងលើនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។

ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។

  មន្ត្រីដដែលបានប្រាប់បន្តទៀតថាថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស្រុី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ ពេលងាប់ សំបករបស់វា អាចទៅជាជម្រកមច្ឆាមួយចំនួន។

មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។

ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំទទួលការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មានកម្ពុជ។សូមអរគុណ៕ អត្ថបទដោយអ្នកជំងឺ..ស.៦.







ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចំនួនអ្នកទស្សនា : Views



ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។ 


ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។ 


សូមជម្រាបជូនផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕











មកដល់ពេលនេះមន្ត្រីជំនាញរដ្ឋបាលជលផលសង្កាត់ ខ័ណ្ឌ នៅមិនអាចធ្វើអ្វីបាន មេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោងដែលរកសុីបទល្មើសដឹកលៀសចំណីនិងលៀសឆាកា បាននៅឡើយឬក៏ត្រូវថ្នាំសណ្ដំដេកភ្លេចក្រោកអស់ហើយ

ចំនួនអ្នកទស្សនា : Views

 


ខេត្តកំពង់ឆ្នាំង៖   ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានកន្លងមកជុំវិញការឡើងលៀសខុសច្បាប់នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាប ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ នៅតែបន្តមាននៅការឡើងលៀសចំណី និងលៀសឆាកា មិនទាន់ឃើញមន្ត្រីជំនាញណាចុះទៅបង្ក្រាបបានឡើយឬមួយក៏អសមត្ថភាព ឬមួយក៏ត្រូវថ្នាំសណ្ដំដេកលង់លក់អស់ហើយមើលទៅ។


ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិចយករូបភាពនូវសកម្មភាពដឹក ជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។


អ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោង នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។


ករណីនេះបានធ្វើឲ្យមតិសាធារណជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើត មានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក និងមិនមានការបង្កាបទាល់តែសោះ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។


ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។


ពាក់ព័ន្ធនឹងករណីដែលកើតមានការនេសាទលៀស និងការដឹកជញ្ជូនលៀសខុសច្បាប់ខាងលើនេះមន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់បណ្ដាញព័ត៌មានយើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។


តែដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។


លោក ឈិន តួ កម្លាំងរបស់អធិការរដ្ឋានជលផលខាងត្បូងបឹងទន្លេសាប បានប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីន គឺច្បាប់ស្ដីពីជលផល មិនអនុញ្ញាតដាច់ខាត បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែ ហេតុនេះហើយទើបបានអនុ គ្រោះឲ្យពួកគាត់ខ្លះ តែសុំឲ្យពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាតឲ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។


បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលដដែលបានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយស្អុយពេញបាតទន្លេ។


មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។


ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេ សាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។


ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ