ក្រៀមមិនទាន់អស់ ស្រស់មកដល់ទៀត ទីតាំងល្បែងសុីសងនៅក្នុងក្រុងសំពៅពូនដដែលគ្រាន់តែខុសទីកន្លែង សំបូរមែន..? ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រៀមមិនទាន់អស់ ស្រស់មកដល់ទៀត ទីតាំងល្បែងសុីសងនៅក្នុងក្រុងសំពៅពូនដដែលគ្រាន់តែខុសទីកន្លែង សំបូរមែន..?

ចំនួនអ្នកទស្សនា : Views



ខេត្តកណ្តាល៖តាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់ឱ្យអង្គភាពសារព័ត៌មានដឹងថា មានល្បែង​សុីសង ជល់មាន់​ អាប៉ោង​ យូគី
ស្ថិត​នៅ​ ក្នុងភូមិ​ព្រែកជ្រៃ​ ឃុំ​ព្រែក​ជ្រៃ​ ក្រុង​សំពៅពូន​ ខេត្ត​កណ្តាល បើកលេងយ៉ាងសប្បាយ ដោយគេដឹងថា ជនជាតិ​វៀតណាម​ ឈ្មោះ​ វេីយ​ ជាអ្នក​បេីកអោយក្រុមញៀនល្បែង លេងទាំងថ្ងៃ ទាំងយប់ ហាក់​បីដូចជា កំពុងតែផ្គើនទៅនឹងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រ កម្ពុជា។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងសុីសងខុសច្បាប់ខាងលេីនេះ​ ឱ្យ​ខានតែបានផង ទានដើម្បី ស្របតាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​  ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ អាប៉ោង យូរគី ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។ល។








សូមរំលឹកផងដែរថា ល្បែងតែងវិនាស បើមិនចៀសតែងតែវិនាសជាក់ជាមិនខាន៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh