ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា! ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា!

ចំនួនអ្នកទស្សនា : Views

 



នាល្ងាចថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅបរិវេណសួនច្បារមុខវត្តបុទុមវត្តី។


ជាកិច្ចចាប់ផ្ដើម លោក តាន់ គីមសួរ ប្រធានគម្រោងគំនូរសិល្បៈដើម្បីសន្តិភាព បានថ្លែងរបាយការណ៍សង្ខេបអំពីដំណើរការគូគំនូរក្រោមទឹកដៃ និងទឹកចិត្តអំណត់ព្យាយាម រួមទាំងការទទួលខុសត្រូវខ្ពស់របស់បងប្អូនវិចិត្រករ ដែលបង្ហាញពីស្នាមចិត្ត ស្នាមគំនិត និងស្នាមប្រវត្តិសាស្ត្ររបស់កម្ពុជាមកបកស្រាយលើផ្ទាំងតែមួយ។ លោក តាន់ គីមសួរ បានបន្ថែមថា ផ្ទាំងគំនូរនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ តែជាកម្មសិទ្ធិរបស់ប្រជាជនខ្មែរទាំងអស់។


នាឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ និងកោតសរសើរដល់វិចិត្រករ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានប្រើប្រាស់អស់សមត្ថភាព និងទេពកោសល្យ ដើម្បីគូរផ្ទាំងគំនូប្រកបដោយអត្ថន័យនេះ បង្ហាញឱ្យសហគមន៍ជាតិ និងអន្តរជាតិបានយល់ច្បាស់ពីផលលំបាកដែលបង្កឡើងដោយយោធាថៃ ព្រមទាំងបានបង្ហាញពីការរួបរួម និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ផ្ទាំងគំនូរនេះ មិនត្រឹមជាការកត់ត្រានូវស្លាកស្នាមឈឺចាប់របស់ប្រជាជនកម្ពុជានោះទេ ប៉ុន្តែជាការដាំដុះផ្នត់គំនិតស្នេហាជាតិ ការស្រលាញ់ចែករំលែកក្នុងចំណោមប្រជាជាតិខ្មែរ ព្រមទាំងជាការដាស់តឿនឱ្យប្រជាពលរដ្ឋគ្រប់រូបប្រកាន់ខ្ជាប់ស្មារតីស្រលាញ់សន្តិភាព ដោយចងចាំថាខ្មែររួបរួម ខ្មែរខ្លាំង។


សូមជម្រាបថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះសង្ឃ ព្រះសង្ឃ យាយជី តាជី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រធានគម្រោង ដៃគូឧបត្ថម្ភ បងប្អូនវិចិត្រករ សិល្បករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប៕











0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh