លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃក្រសួងព័ត៌មាន និង សហការី បានអញ្ជើញសួរសុខទុក្ខ និងពាំនាំថវិកា និងកន្ត្រកផ្លែឈេីជូនម្តាយរបស់ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមានវ័យចាស់ជរា នៅឯគេហដ្ឋាន ស្ថិតក្នុង ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ លោកប្រធាន យ៉ែម ណយ និង សហការី ក៏បានអញ្ជើញពិនិត្យមើល ទីស្នាក់ការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានបាក់ស្រុត ចូលទឹកទន្លេរមេគង្គ កាលពីឆ្នាំមុនផងដែរ។
លោកយាយ និង លោក ទេស វិបុល សម្តែងក្តីសប្បាយរីករាយ សូមថ្លែងអំណរគុណ និង សូមជូនពរ លោក យ៉ែម ណយ និង សហការី សូមជួបតែសេចក្តីសុខ ចម្រើន លាភ ជ័យ និង សមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
www.ksapormean-khmerebooknews.com.kh






























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh