October 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមួយរូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថចំនួន០៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន......

ចំនួនអ្នកទស្សនា : Views

 





(ខេត្តកំពង់ស្ពឺ)៖
លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន០៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន
នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖
១-នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។
២-នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឆ្នាំដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
៣-តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន ដូចសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ។
៤-មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។
៥-ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាប។

ឃាត់ខ្លួនជនល្មើសមួយករណីទៀតហើយ ក្រោយពីដាក់វិធានការក្ដៅ របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន...

ចំនួនអ្នកទស្សនា : Views

 




ព្រះវិហារ៖ ឃាត់ខ្លួនមនុស្សពីរនាក់ ករណីកាប់គាស់ រុករានដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅត្រង់ចំណុចភ្នំមួយរយ ភូមិស្រយង់ត្បូង ឃុំ ស្រយង់ ស្រុកគូលែន ខេត្ដព្រះវិហារ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ការឃាត់ខ្លួមមនុស្សពីរនាក់ខាងលើនេះ គឺមានការចូលរួមសហការរវាង កម្លាំងមន្ដ្រីឧទ្យានុរក្ស ភ្នំត្នោត- ភ្នំពក កម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេស និងសហគមន៍ភ្នំត្នោត-ភ្នំពក ផងដែរ ។

គួរកត់សំគាល់ថា នេះជាករណីទី២ ហើយ ក្រោយពីការដាក់ចេញនូវវិនធានការក្ដៅរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ដោយករណីទីមួយ ស្ថិតនៅក្នុងខេត្ដពោធិ៍សាត់ និងខេត្ដព្រះវិហារជាករណីទីពីរ។

វិធានការដែលបានដាក់ចេញ កន្លងទៅថ្មីៗនេះ គឺចាប់បានជនដែលប្រព្រឹត្ដិល្មើសហើយ មិនធ្វើកិច្ចសន្យា ឱ្យរួចខ្លួននោះទេ ពោលគឺ អ្នកដែលប្រព្រឹត្ដិល្មើស គឺមានទោសទៅតាមច្បាប់ដែលបានកំណត់។ នេះបើយោងតាមសម្ដីរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងមក ។


ឯកឧត្ដមរដ្ឋមន្ដ្រីបាននិយាយដូច្នេះថា បញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយរួចខ្លួន ។ លើសពីនេះទៅទៀត ឯកឧត្ដមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ទៀតថា សូមឱ្យមន្ដ្រីបរិស្ថាន ប្រធានមន្ទីបរិស្ថានគ្រប់រាជធានីខេត្ដ ត្រូវអនុវត្ដឱ្យបានភ្ជាប់ភ្ជួន និងប្រកាន់ភ្ជាប់ឱ្យបានតឹងរឹងបំផុត គ្មានការយោគយល់ ដល់ជនដែលប្រព្រឹត្ដិល្មើសផ្ទុយពីច្បាប់ នោះទេពោលគឺអនុវត្ដឱ្យដូចភ្លៀងរលឹម តួយ៉ាងដូចករណីខាងលើនេះ គឺមិនបន្ធូរបន្ថយឱ្យបានជាដាច់ខាត។

កន្លងទៅថ្មីៗនេះ មានករណីខ្លះទទួលបានការរាយការណ៍ពីមន្ដ្រីថ្នាក់ក្រោម ឬពីអង្គភាពសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្ញើរសារគោរពជូន ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ទើបមានចំណាត់ការទាន់ពេលវេលា និងឃាត់បានភ្លាមៗ នៅនឹងកន្លែង ។

គួររំលឹកផងដែរថា វិធានការទាំង៤ ដែលឯកឧតម្ដរដ្ឋមន្ដ្រីក្រសួងបរិស្ថានបានដាក់ចេញនោះមានដូចជា

មួយ. ជំរុញការអនុវត្ដច្បាប់ ១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្ដិបទល្មើស

ពីរ. សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ដ  នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ដ ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត។

បី. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស , អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុវត្ដកន្លងមក ។






 

បួន. ជំរុញការដាំ ស្ដារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យបានច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬ ជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម។

រួមជាមួយវិធានការទាំង៤ នេះ ក្រសួងបរិស្ថានក៏បានដាក់ចេញជា យុទ្ធនាការការត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» ដែលមានការចូលរួមពីសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មការនី និងប្រជាពលរដ្ឋប្រមាណជា ១.៨ លាននាក់ទូទាំងប្រទេស ព្រមទាំងយុទ្ធនាការ «ដាំដើមឈើ ឱ្យបានជាង ១លានដើម ក្នុង១ឆ្នាំ»។

បន្ទាប់ពីបានឃើញការអនុវត្ដវិធានការទាំង៤នេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាសហគមន៍ ចូលរួមអបអរសាទយ៉ាងខ្លាំង នូវចំណាត់ការ ក៏ដូចវិធានការដែល ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានដាក់ចេញ និងបានអនុវត្ដយ៉ាងល្អប្រសើរបែបនេះ និងក៏រង់ចាំបន្ដមើលអំពីចំណាត់ការ វិធានការ និងស្នាដៃល្អៗ របស់ក្រសួងបរិស្ថានបន្ដទៅទៀត





កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៤ …………

ចំនួនអ្នកទស្សនា : Views

 




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ ដោយបានពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖

១- សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

២- សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤

៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២

៤- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួម និងបញ្ហាផ្សេងៗ។

ខ្លឹមសារបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល….!






ក្រសួងបរិស្ថានអនុវត្តច្បាប់ចំពោះជនល្មើសធនធានធម្មជាតិ

ចំនួនអ្នកទស្សនា : Views

 



កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះវិហារ ចេញដីកាមិនឃុំខ្លួនលើជនសង្ស័យ០២នាក់ ដែលបានកាប់រុរានដីព្រៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ 

#moe #បរិស្ថាន #ព្រះវិហារ

លោក ស្រី ប៉ា ចាន់ថន ជាគ្រូបង្រៀនចូលនិវត្តន៍ បានផ្ដល់កិច្ចសម្ភាសន៍ មកកាន់អ្នកសារព័ត៌មាន ជុំវិញករណីបណ្តាំបែងចែកមរតក.......

ចំនួនអ្នកទស្សនា : Views

 




ខេត្តព្រៃវែង ÷ កាលពីថ្ងៃព្រហស្បត្តិទី២៦ខែតុលាឆ្នាំ២០២៣ ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាព  តាមការស្នើសុំរបស់លោកស្រី ប៉ា ចាន់ថន ដើម្បីធ្វើកិច្ចសម្ភាសន៍ នឹងផ្សព្វផ្សាយពីរឿងបណ្តាំបែងចែកមរតក។

លោក ស្រី ប៉ា ចាន់ថន បានឲ្យដឹងថា ការកំឡុងឆ្នាំ១៩៨២ មរតកជនឈ្មាះ ម៉ាន់ ឆេងគឹម បានទទួលមរណះភាពក្នុងឆ្នាំ២០០០ និងលោកឪពុករបស់នាងខ្ញុំបានស្លាប់នៅជំនាន់ប៉ុលពតដោយបន្សល់ទុកនូវដីចំនួន០៤កន្លែង







១. អចលទ្រព្យមួយកន្លែងមានទំហំ៧៩២ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង
២. ដីស្រែមានទំហំ១៥០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៣. ដីស្រែមានទំហំ១២៩ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៤. ដីស្រែមានទំហំ២០០០ម៉ែត្រការេមានទីតាំងស្ថិតនៅភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង។

លោក ស្រី ប៉ា ចាន់ថន បានលើកឡើងទៀតថា លោកស្រីមានបងប្អូនសាច់សារលោហិតចំនួន០៥នាក់រួមមាន ១. ឈ្មោះ ប៉ា ចាន់ថន ២. ឈ្មោះ ខ្លួត ចាន់ថេន ៣. ឈ្មោះ កែវ ឡងឌី ៤.ឈ្មោះ ប៉ា អូន នឹង៥ ឈ្មោះ ប៉ា ប៉ៃ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ បានទទួលមរណះភាព។








លោកស្រីបានបន្តទៀតថា ស្រាប់នៅថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ លោកស្រីបានទទួលពាក្យបណ្តឹងដោយ ឈ្មោះ ខ្លួត ចាន់ថន ឈ្មោះ កែវ ឡងឌី ឈ្មោះ ប៉ា អូន បានមកប្តឹងលោកស្រីដើម្បីទាមទារបែងចែងមរតកទៅវិញ ទាំងដែលនាក់ទាំងអស់គ្នានោះមិនដែលនៅមើលថែទាំកាលម្តាយនៅរស់នាះឡើយនិងមិនមានទីស្នាក់អាស្រ័យពិតប្រាកដនោះទេនៅក្នុងភូមិឃុំស្រុកខាងលើ.? ស្រាប់តែនៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២៣លោកទូចសារុនដែលជាមេភូមិឈើកាច់លោកហ៊ុយហុនមេភូមិក្រោលគោ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងនិងលោកយឹម សាភាន់ ជាមេឃុំឈើកាច់បានចេញលិខិតបព្ជាក់ទីលំនៅនិងប្រវត្តិដីអោយពួកគាត់ទាំងអស់នោះទៅវិញព្រមទាំងមានបញ្ជាក់សេចក្តីចំលងសំបុត្រមរណះភាពរបស់ម្តាយនាងខ្ញុំម៉ាន់ឆេងគឹមចុះនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣មន្រ្តីអត្រានកូលដ្ឋានដោយលោកមេឃុំយឹម សាភាន់៕










លោកស្រី ប៉ា ចាន់ថន បាននិយាយបន្តទៀតថាដោយលោកស្រី មើលឃីញថាមានភាពមិនប្រក្រតីទើបលោកស្រីអោយកូនប្រុសរបស់គាត់ឈ្មោះ ប៉ា ច័ន្ទបូរី ទៅស្នើសុំដល់លោកអភិបាលស្រុកបាភ្នំដើម្បីបញ្ជាក់នៅលើការចុះបញ្ជីខាងលើតើមានភាពត្រឹមត្រូវតាមច្បាប់ដែរឬទេ? នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ផ្នែកខាងមន្រ្តីរក្សាសៀវភៅអត្រានុកូលដ្ឋានបានចេញសេចក្តីបំភ្លឺថាឈ្មោះ ម៉ាន់ ឆេងគឹម ភេទស្រី កើតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៣៧ ដែលបានស្លាប់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០០០ពុំមាននៅក្នុងគល់បញ្ជីនោះទេមូលហេតុនៅឆ្នាំ២០០០ការងារអត្រានុកូលដ្ឋានពុំទាន់បានអនុវត្តន៍ទេនៅក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

លោកស្រីបានបន្តទៀទថាដោយលោកស្រីរងនូវភាពអយុត្តិធម៍ពីមន្រ្តីថ្នាក់ក្រោមមាន មេភូមិ មេឃុំ ក្នុងការបញ្ជាក់លើលិខិតស្នាមដែលមិនប្រក្រតីធ្វើអោយលោកស្រីនិងក្រុមគ្រួសាររងនូវភាពអយុត្តិធម៍នៅពេលដែលទៅតតាំងក្តីនៅសាលាដំបូងខតេ្តព្រៃវែង៕






  ជាចុងក្រោយលោក ស្រី ប៉ា ចាន់ថន  សូមលើកម្រាបដៃដប់ស្នើសុំលោកភិបាលស្រុកបាភ្នំ លោកអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឱម យិនទៀង រដ្ឋមន្រ្តីប្រឆាំងអំពើពុករលួយ ឯកឧត្តម សន្តិបណ្ឌិតបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដល់គ្រួសារនាងខ្ញុំផងពិសេសជួយបង្កើតនូវក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវចំពោះមន្រ្តីថ្នាក់ក្រោមនៅភូមិឈើកាច់  ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងផងទាន!

តមតាមការបំភ្លឺខាងលើនេះក្រុមការងារអង្គភាពសារព័ត៍មានយើងខ្ញុំសូមទទួលនូវការរិះគន់បកស្រាយបំភ្លឹគ្រប់ភាគីដែលពាក់ព័ន្ធជុំវិញករណីខាងលើនេះរៀងរាល់ម៉ោងធ្វើការ៕សូមអរគុណ

ស្រ្តីម៉េមាយ ចិញ្ចឹមកូនប្រុសស្រី ៧នាក់ ទទួលបានអំណោយពីសប្បុរសជន ក្រោមដំបូលសន្ដិភាព

ចំនួនអ្នកទស្សនា : Views

 




ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បិ៍ទី ២៦ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ឃីម រដ្ឋា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារ បាននាំយកអំណោយដ៏ជ្រះថ្លា របស់លោកបណ្ឌិត ជា ដែន ប្រធានកិត្ដិយស នៃសមាគមវិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា  និងជាប្រធានស្ដីទី សមាគមអភិវឌ្ឍន៍ពាណិជកម្មកម្ពុជា និងអំណោយពីសប្បុរសជន គ្រុបព័ត៌មានសាមគ្គីថ្មី ជូនដល់ស្រ្ដីមេម៉ាយប្ដីស្លាប់ឈ្មោះ ជា គន្ធា ដែលកំពុង​មានជីវភាពខ្វះខាត និងត្រូវចិញ្ចឹមកូនស្រីប្រុសចំនួន ៧នាក់ ព្រមទាំងមាន​ជម្ងឺជាប់ខ្លួន រស់នៅក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។  

  ក្នុងឱកាសនាំយកអំណោយពីសប្បុរសជន ជូនដល់គ្រួសារស្ដ្រីមេម៉ាយដែលមានជីវភាពខ្វះខាតលើ ក៏មានការចូលរួមយ៉ាងយកចិត្ដទុកដាក់ពី លោកស្រី យ៉ង់ ខន្តី និងលោក ម៉ុត ចំណាន តំណាងមេឃុំបន្ទាយបដែក លោកស្រី ឆន សុគន្ធា លោក សៅ សាន ជាអនុភូមិកណ្ដាលលើ ព្រមទាំងមានការចូលរួមពីលោកស្រី ប៉ា ស្រីជា ជាអាជីវករលក់ដូរផងដែរ។ អំណោយដែលបានពាំនាំពីសប្បុរសជនជូនដល់គ្រួសារស្រ្ដីមេម៉ាយ ជា គន្ធា មានដូជា៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ ៥យួរ និង ថវិការចំនួន  ១៧០.០០០រៀល (ដប់ប្រាំពីរម៉ឺនរៀល)ផងដែរ។






លោក ស្រី យ៉ង់ ខន្តី តំណាងឱ្យមេឃុំបន្ទាយដែក សូមកោតសរសើរ ចំពោះលោកបណ្ឌិត ជា ដែន និងក្រុមការងារ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបានសហការជាមួយមន្ដ្រីមូលដ្ឋានយ៉ាងជិតស្និត ក្នុងការជួយឧបត្ថម្ភជា ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋដែលមានជីវភពខ្វះខាត និងងាយរងគ្រោះក្នុងឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្ដកណ្ដាល។ លោកស្រី ក៏បានសូមសំណូមពរ លោកបណ្ឌិត និងសប្បុរសជន មេត្ដាបន្ដនូវសកម្មភាពមនុស្សធម៌តទៅទៀត។

សូមបញ្ជាក់ផងដែរថា ការពាំនាំយកអំណោយប្រគល់ជូនស្ដ្រីមេម៉ាយខាងលើនេះ គឺទទួលបានដំណឹងតាមរយៈ លោក មិន ធី ចាងហ្វាង សារព័ត៌មានគេហទំព័រ រស្មីបន្ទាយដែក។