February 2025 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សេចក្តីថ្លែងការមិនគាំទ្រ

ចំនួនអ្នកទស្សនា : Views

 


សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព ចេញសេចក្តីថ្លែងការណ៏ មិនគាំទ្រចំពោះការបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស





ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យ បរិវេណ ឧទ្យាន ទន្លេ ស្ងួតដេីម្បីត្រៀមរៀបចំ ពិធីអបអរសាទរ សង្ក្រាន្ត អូររាំងឪ ២០២៥

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ ៖ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង ខេត្ត ត្បូងឃ្មុំ និង ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានចុះ ពិនិត្យ ទីតាំង រៀបចំពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ម្សាញ់ ឆស័ក ព.ស. ២៥៦៨ ដេីម្បីអបអរសាទរ សង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ ដែល នឹងប្រារព្ធឡើង នៅតំបន់សួនឧទ្យាន ទន្លេស្ងួត ស្ថិត នៅភូមិ ថ្នល់កែង ឃុំ ព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការ អញ្ជើញ ចូលរួមពី លោក ឈិន សុជា អភិបាលរង ស្រុក អូររាំងឪ និង មន្រ្ដី ភូមិឃុំ ជាច្រើនអ្នកទៀត។ 


ក្នុងដំណើរចុះពិនិត្យ និងទស្សនកិច្ចលេីវឌ្ឍនភាពក្រោយពេល គណៈកម្មការរៀបចំ សង្ក្រាន្ត អូររាំងឪ បានដាក់ចេញ ជាផែនការ រៀបចំពិធី អបអរសាទរ សង្ក្រាន្តឆ្នាំថ្មី ឯកឧត្ដម ម៉ៅ ឌុង បាន ចង្អុលបង្ហាញ និង ណែនាំលេី ការ កំណត់ទីតាំងតុបតែង លម្អការ ដាក់ បង្ហាញ អំពីវប្បធម៌ សាសនា សួន ផ្កា ស្បៃលឿង១លានគុម្ព របាំ ល្បែងប្រជាប្រិយ តាម បែប ប្រពៃណី ជាតិ ខ្មែរ រួម ទាំង ស្ដង់ ពិព័រណ៍ ផលិតផល សមិទ្ធផល ស្នាដៃ ក្នុង ស្រុក អូររាំងឪ ដែល មាន ឃុំ ទាំង ៧ សហភាព សហព័ន្ធ យុវជន កម្ពុជា ទីបញ្ជាការស្រាល ពេទ្យ សង្គ្រោះ បឋម សន្ដិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន ជា ពិសេស តំបន់ ត្រជាក់ ចិត្ត និង ឆាកតន្ត្រី ផងដែរ។ 


ឯកឧត្ដមបាន បន្ដទៀតថា សូមឱ្យស្មារតី នៃ គណៈកម្មការរៀបចំ សង្ក្រាន្ត អូររាំងឪ ទាំងអស់ គ្នា យកចិត្តទុកដាក់ និង ខិតខំយ៉ាងណាដេីម្បី បង្កឱ្យមាន លក្ខណៈសប្បាយរីករាយជូន ប្រជាពលរដ្ឋ ស្រុក អូររាំងឪ និងមក ពីគ្រប់មជ្ឈដ្ឋាន ផ្សេង ៗ ។










ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង សម្រាប់ប្រជាសហគមន៍នៅតំបន់ភ្នំខ្នងផ្សារ

ចំនួនអ្នកទស្សនា : Views

 


កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ជាគោលដៅលំហែបៃតង ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 


ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរ ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។


បន្ដមកទៀតនៅថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូក្រសួងបរិស្ថាន បានបន្ដពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដេីម្បីជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។ 


ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។ 


ក្រសួងបរិស្ថាន បន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស រៀបចំថ្នាលបណ្ដុះកូនឈើខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕






ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី លោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា : Views



ខេត្តពោធិសាត់៖ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺលោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថានវិញ។

ពិធីប្រកាសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបានប្រគល់តួនាទីជូនលោក អេង រស្មី ថែទាំផ្ទះឱ្យស្អាត និងមានភាពបៃតងស្រស់បំព្រងដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយរបស់យើង។ ការបង្ហាញពីភាពស្អាតផ្ទះរបស់យើង គឺប្រៀបដូចជាការតបគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា តាមរយៈការធ្វើឱ្យសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមានការអនុវត្តច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ ការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន។ លើសពីការពង្រឹង ការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការបណ្តុះកូនឈើច្រើនជាង១លានដើម និងចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ រួមនឹងការអភិវឌ្ឍចំណេះដឹងដល់ប្រជាសហគមន៍ឱ្យមានផ្នត់គំនិតស្អាត និងចេះកៃច្នៃពីមុខរបរចូលព្រៃតាមទំលាប់មកជារបរបែបអាជីវកម្មខ្នាតតូច មធ្យម ដែលមានការផ្តល់សេវាកម្មទេសចរណ៍ជាដើម ក៏ជាសមិទ្ធផលគួរជាទីមោទនរបស់យើងដែរ។


ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជូនចំពោះមន្រ្តីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់បន្ថែមជាមួយអនុសាសន៍ ៨ចំណុច និយាយជារួមអនុសាសន៍ទាំងនោះបានផ្តោតលើ ការការពារព្រៃឈើ តាមរយៈការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ហើយការធ្វើការដែលគោរពតាមឋានានុក្រម និងមានរបាយការណ៍អំពីវឌ្ឍនភាពការងារជាក់លាក់ គឺជាជំហានឈានឆ្ពោះទៅការដោះស្រាយបញ្ហាបានទាន់ពេលវេលា ឆ្លើយតបតម្រូវការចាំបាច់ ជាមួយគ្នានេះដើម្បីប្រសិទ្ធភាពការងារ ការរួមចំណែកពីបច្ចេកវិទ្យា និងការយល់ដឹងពី AI ក៏ជាល្បឿនជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ៕













លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំថ្មី២០២៥

ចំនួនអ្នកទស្សនា : Views



អូររាំងឪ៖ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅសាលាស្រុកអូររាំងឪ ដែលមានការចូលរួមដោយ លោកបណ្ឌិត ហោ គន្ធា រួមទាំងអភិបាលរងស្រុក មេឃុំទាំង៧ និងសមាជិក សមាជិកា នៃគណ:កម្មការផងដែរ។ 


ពិធីរៀបចំអបអរសាទរ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥  នឹងប្រារព្ធទៅនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 


ថ្លែងក្នុងអង្គប្រជុំ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានធ្វើការចង្អុលបង្ហាញ និងណែនាំលេីប្លង់ទីតាំងរៀបចំតុបតែង ឆាកតន្ត្រី រថយន្តបាញ់ទឹក ល្បែងប្រជាប្រិយ និងស្ដង់ពិព័រណ៍បង្ហាញសមិទ្ធផលរបស់ស្រុក ជូនគណៈកម្មការ ដេីម្បីជាមូលដ្ឋានក្នុងការរៀបចំ  ប្រកបដោយប្រសិទ្ធភាព។









ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតី បិទសិក្ខាសាលា ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ...

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអញ្ជើញ ជាជាអធិបតីភាព បិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ជូនសិក្ខាកាមចំនួន ៤៣២នាក់ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ អគារតេជោបូព៌ា ស្នាក់ការ សសយក ខេត្តត្បូង ដែលរៀបចំសហការដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងរដ្ខបាលខេត្តត្បូងឃ្មុំ។ 


ក្នុងឱកាសបិទសិក្ខាសាលា មានការចូលរួមជាគណៈអធិបតីពី លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្ដម ម៉ៅ ឌុង អភិបាលរង តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ដត្បូងឃ្មុំ។ 


ថ្លែងក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្ដម ង៉ូវ បូរីណា បានយកមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលា។  


ជាមួយគ្នា នេះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា បានផ្ដល់នូវអនុសាសន៍ណែនាំ តម្រង់ទិសបន្ថែម លេីក ក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងបានជម្រុញឱ្យសិក្ខាកាម ចូលរួមផ្សព្វផ្សាយនូវចំណុចវិជ្ជមាន និងសមិទ្ធផល ការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងជាពិសេស ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្នេីឱ្យចូលរួមចលនាជាមួយក្រសួងបរិស្ថាន លេីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថានកម្ពុជា៕