March 2026 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ

ចំនួនអ្នកទស្សនា : Views



ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយលោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ជប់ការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារអតីតសណ្ឋាគារសុខមានជ័យ ដែលស្ថិតនៅបណ្តោយផ្លូវសុខហុក(១០៧) កែងផ្លូវលេខ១៣៤ ភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។


#កិច្ចការលំនៅឋាន #សំណង់អគារទ្រុឌទ្រោម #សំណង់មិនរៀបរយ #លំនៅឋានតម្លៃសមរម្យ #ផ្ទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #ប្រជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទ្រនំសុភមង្គល. #កអក











វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា : Views

 


ខេត្តបន្ទាយមានជ័យ | ២៤ មីនា ២០២៦

រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកភ្នំស្រុក ស្ថិតនៅវត្តអម្ភវ័ន្តស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ នឹងមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី០១ មេសា ២០២៦។ 


#បណ្ណកម្មសិទ្ធិ #ចុះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #ការរៀបចំដែនដី #នគរូនីយកម្ម #ភូមិឋានក្សេមក្សាន្ត #ខេត្តបន្ទាយមានជ័យ #ប្រជាជនកម្ពុជា. #កអក










ឯកឧត្ដម ឆេង គឹមស៊ុន អញ្ជើញជាអធិបតីបេីកកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ

ចំនួនអ្នកទស្សនា : Views

 

 



នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦ ក្នុងស្នាក់គណបក្សប្រជាជនស្រុកអូររាំងឪ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលេីកទិសដៅការងារសម្រាប់ត្រីមាសទី២ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្ដម ឆេង គឹមស៊ុន អនុប្រធានទី១ ក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោ លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណ:អចិន្ទ្រៃយ៍គណបក្ស និងសមាជិក សមាជិកា ប្រមាណជាង ៥០០នាក់។ 


កិច្ចប្រជុំត្រូវបិទបញ្ចប់ដោយរលូន និងពោរពេញដោយស្នាមញញឹម ស្មារតីសាមគ្គីឯកភាព។











យេីងតែងតែជួបជំជជែកការងាររបស់យេីងជាប្រចាំ

ចំនួនអ្នកទស្សនា : Views



នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦

កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់បានប្រជំផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជំបូកសរុបរបស់សសយករាជធាន៏ភ្នំពេញ២០២៥ និងពង្រឹងរបៀបរបបការងារ ជូនដល់ថ្នាក់ដឹកនាំផ្នែកអាជីវកម្មចល័ត។ 


#កអក #សសយករាជធានីភ្នំពេញ #សសយក












ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪ

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និង ស្រុកត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៥៦១នាក់ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ស្រុកអូររាំងឪនាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ក្នុងភូមិលេខ៥ ឃុំឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។


ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា គណកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជូនសមាជិកថ្មីដែលស្ថិតក្នុងអង្គពិធីទាំងមូល។ 


ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធាន សូមកោតសរសេីរចំពោះទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជា របស់បងប្អូន គ្រប់ស្រុក នៃខេត្ដត្បូងឃ្មុំ ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងលះបង់ និងចាកចេញពីគណបក្សចាស់ ហើយសម្រចចិត្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។ 













ឯកឧត្តមបណ្ឌិតប្រធាន បានរំឭកថា គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់មូលដ្ឋានទូទាំងប្រទេស និងជាពិសេសបានដាក់ចេញនូវគោលនយោបាយល្អ ជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លេីង និងបច្ចេកវិទ្យា។ 


ឯកឧត្តមបណ្ឌិតប្រធាន បន្ដទៀតថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះ បង្ហាញឱ្យឃេីញកាន់តែច្បាស់អំពី ការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។