ស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា : Views




ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធស្ដីពីប្រព័ន្ធរដ្ឋបាលមេត្រូប៉ូលីតែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. និងបិទដោយ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។


សិក្ខាសាលាចែករំលែកចំណេះដឹងនិងបទពិសោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជំទាវសមាជិក សមាជិកា នៃ គ.ជ.អ.ប. តំណាង JICA ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត នាយករដ្ឋបាលសាលារាជធានី ខេត្ត អភិបាលខណ្ឌទាំង១៤នៃរាជធានី និងចៅសង្កាត់នៃរាជធានី និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ 


សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពីប្រព័ន្ធនៃការគ្រប់គ្រងទីក្រុងមេត្រូប៉ូលតែន នៅបណ្តាប្រទេសក្នុងតំបន់រួមមាន ប្រទេសជប៉ុន ប្រទេសឥណ្ឌូណេស៊ី និងប្រទេសហ្វ៊ីលីពីដល់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបាននូវចំណេះដឹង និងជាធាតុចូលបន្ថែមទៀតក្នុងការគិតគូរអំពីជម្រើសសមស្របនានាសម្រាប់រៀបចំរដ្ឋបាលរាជធានីភ្នំពេញឱ្យក្លាយទៅជារដ្ឋបាលមេត្រូប៉ូលីតែន ស្របតាមការតម្រង់ទិសនៃកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ក្រោមក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។


សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមចែករំលែកដោយ សាស្ត្រាចារ្យ កាមីកូ អាគីអូ (KAMIKO AKIO) ជាទីប្រឹក្សាផ្នែកគោលនយោបាយរដ្ឋបាលមូលដ្ឋានបានជួយគាំទ្រដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ(ជំនាញការរបស់ JICA) លើប្រធានបទ ស្តីពីការសិក្សាប្រៀបធៀបរវាងប្រព័ន្ធរដ្ឋបាលទីក្រុងមេត្រូប៉ូលីតែននៅប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន និងដោយ សាស្ត្រាចារ្យ អេឡិច ប៊្រីឡានតេស ជេអរ (Allex Brillantes Jr.) មកពីសាកលវិទ្យាល័យហ្វ៊ីលីពីន នៃប្រទេសហ្វ៊ីលីពីន លើប្រធានបទស្ដីពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមេត្រូប៉ូលីតែននៃប្រទេសហ្វ៊ីលីពីន។









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh