ស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើគំរូមុនគេ ដោយនាំគ្នាយកសំណាកទាំងអស់គ្នាដើម្បីចូលរូមជាមួយរាជរដ្ឋាភិបាល និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅក្នុងសកម្មភាពយកសំណាកដោយស្ម័គ្រចិត្តនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២២ ឧសភាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថជាកម្លាំងដ៍រឹងមាំក្នុងកិច្ចការពារសន្តិសុខ សង្គមនិងជួយអន្តរាគមន៍នៅតាមតំបន់នីមួយៗ ពេលមានករណីអ្វីមួយកើតឡើង ត្រូវជួយឱ្យបានទាន់ពេលវេលា ក្នុងការបម្រើប្រជាពលរដ្ឋនិងបម្រើសង្គមជាតិ ទាំងមូល។
លោកឧត្តមសេនីយ៍ត្រី បញ្ជាការ បានបន្តថា៖ការស្ម័គ្រចិត្តយក សំណាកពេលនេះគឺជាយន្តការមួយ ដើម្បូីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដែលកំពុងតែយកចិត្តទុកដាក់ ណែនាំឱ្យយើងទាំងអស់គ្នាអនុវត្ត(បីកុំ-បីការពារ)និងបង្កើនការប្រុងប្រយ័ត្នបន្ថែមករណី សង្ស័យជំងឺឆ្លងកូវីដ-១៩ ដូចនេះកម្លាំងកងរាជអាវុធហត្ថត្រូវតែទទួលខុសត្រូវចំពោះសុខភាពខ្លួន និងប្រឆាំងដាច់ខាតនូវជំងឺកូវីដ-១៩នេះ។
លោកវេជ្ជបណ្ឌិតអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាល ខេត្កបានទទួលស្គាល់ថា៖ ករណីសង្ស័យជំងឺកូវីដ១៩នេះយើងមិនអាចមើលដឹងពីខាងក្រៅបានទេ ហើយនៅពេលដែលមន្ត្រីសុខាភិបាលយកសំណាកនេះ ក៏អនុវត្តទៅតាមបច្ចេកទេសរបស់សុខាភិបាលយ៉ាងត្រឹមត្រូវដើម្បីរួមគ្នាធ្វើការបង្ការឱ្យមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិតបានយកឱកាសនេះអំពាវនាវដល់គ្រប់កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋយើងឱ្យយកចិត្តទុកដាក់គ្រប់ទម្រងផ្នែកអនាម័យ ជាពិសេសក្នុងគ្រួសារ បើមានសមាជិកណាមួយមានអាការក្តៅខ្លួន សួមកុំអល់អែកត្រូវរួសរាន់ ទៅរកសេវាសុខាភិបាលជាបន្ទាន់ ជាពិសេសបងប្អូនដែលមានអ្នកពាក់ព័ន្ធមកពីបណ្តាខេត្តផ្សេងៗ ឬមកពីរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងមន្ត្រីសុខាភិបាល បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៧នាក់ហើយគិតមកដល់ថ្ងៃទី២២ឧសភាឆ្នាំ២០២១ (ជាករណីនាំចូល)និងបានជាសះស្បើយ១នាក់ផងដែរ៕





www.ksapormean-khmerebooknews.com.kh



























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh