July 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បុរសម្នាក់បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្តស្ថិតនៅឯដីចំការមួយកន្លែងដោយមិនទាន់ដឹងមូលហេតុ...

ចំនួនអ្នកទស្សនា : Views

 


ភ្នំពេញ=បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅឯក្នុងចំការមួយកន្លែងដោយមិនទាន់ដឹងមូលហេតុនិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង១៥នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំនុចដីចំការរបស់ឈ្មោះហេងរ៉ាវីស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។


ជនរងគ្រោះដែលបានបាញ់សម្លាប់ខ្លួនឯងYEH BO JHENGយ៉េបូចេង ភេទប្រុស អាយុ 22 ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារត្រានីការភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។





ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី២៧.០៧.២០២៣វេលាម៉ោង០២.៣០នាទីជនរងគ្រោះខាងលើបានទៅផឹកស៊ីនៅហាងបេនសរ័ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣.០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញ។ 


លុះដល់ម៉ោង០៦.០៧នាទីជនរងគ្រោះបានយករថយន្តម៉ាកsavarinពាក់ស្លាកលេខភ្នំពេញ2bc 0536បើកចេញទៅក្រៅបាត់លុះដល់ម៉ោង០៨.០០នាទីថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្តស្ថិតនៅដីចំការរបស់ឈ្មោះហេងរ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។


លទ្ធផលពិនិត្យសាកសពរបស់ជំនាញការិយាលយ័បច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ ដូចខាងក្រោម ១.ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងដោយគ្រាប់កាំភ្លើងធ្វើ អត្តឃាត

វត្ថុតាងដែលបន្សល់ទុក១នៅកន្លែងកើតហេតុរួមមាន។.




អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿងបច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕ប្រភពដោយ:P.23




ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា : Views

 


ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។




សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។






ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។


ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕






សេចក្តីថ្លែងការណ៍ ស្ដីពីការប្រកាសគាំទ្រដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា : Views

 សេចក្តីថ្លែងការណ៍ ស្ដីពីការប្រកាសគាំទ្រដំណេីរការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣ KEHAKTOMPOR SAPORMEAN KHMEREBOOKNEWS




គួរឱ្យរន្ធត់ខ្លាំងណាស់ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាឲ្យបុរសម្នាក់ស្លាប់ក្នុងរថយន្តយ៉ាងអាណោចអធម្ម...

ចំនួនអ្នកទស្សនា : Views

 





ពោធិ៍សាត់@ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។

សពជនរងគ្រោះមានឈ្មោះ​ ដួង​ ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ : ពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAIZE បើកស្របទិសគ្នាពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្ត HIYUNDAI  ដឹកដើមឬស្សី  ពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាកHIYUNDAI  ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ​ 3A.1280  ធ្វើចរាចរណ៍ត្បូងទៅជើងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។



ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍ គំាទ្រដំណើរការបោះឆ្នោត ដោយអព្យាក្រឹត សេរី យុត្តិធម៌ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ

ចំនួនអ្នកទស្សនា : Views

 



សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍ គំាទ្រដំណើរការបោះឆ្នោត ដោយអព្យាក្រឹត សេរី យុត្តិធម៌ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានការបង្វិតបង្ខំ គំរាមកំហែង ឬអំពើហិង្សា និងអាចជឿទុកចិត្តបាន


ភ្នំពេញ៖ បន្ទាប់ពីបានបញ្ជូនសមាជិកសមាជិករបស់ខ្លួន ជាង៣០០នាក់ ចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះសមាគមរាជសីហ៍ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគំាទ្រ ដំណើរការបោះឆ្នោត និងលទ្ធផលបឋម ដោយបញ្ជាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំងប្រទេស តាំងពីព្រឹកព្រលឹមនៃការប្រកាសបើកការិយាល័យបោះឆ្នោត ប្រកបដោយទឹកមុខត្រេកអរសប្បាយរីករាយ ញញឹមញញែម ដោយគ្មានការបង្វិតបង្ខំ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយឡើយ ពោលគឺអ្នកបោះឆ្នោតអាចអញ្ជើញទៅបោះឆ្នោតជាសម្ងាត់ និងតាមឆន្ទៈរបស់ខ្លួនឯងផ្ទាល់ ដើម្បីជ្រើសរើសតំណាង ឬគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។




សមាគមរាជសីហ៍ សូមប្រកាសជាឱឡារិកគាំទ្រនូវដំណើរការនៃរៀបចំការបោះឆ្នោតរបស់ គ.ជ.ប និងគាំទ្រនូវទិន្នន័យនៃចំនួនអ្នកបានចេញទៅបោះឆ្នោតនៅទូទាំងប្រទេស ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសផ្សាយនាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។ លទ្ធផលនេះគឺចាត់ទុកជាលទ្ធផលដ៏ច្រើនលើសលប់ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹងពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព អាចជឿទុកចិត្តបាន និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អនៅលើទូទាំងប្រទេស។

សមាគមរាជសីហ៍ សូមអំពាវនាវដល់ជនរួមជាតិខ្មែរនៅទូទាំងប្រទេស ទោះបីបានបោះឆ្នោតគាំទ្រគណបក្សណាមួយក៏ដោយ សូមបន្តរួបរួមគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់បារមីដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីគ្នាជាមួយ រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សារាល់សមិទ្ធផលនៃសង្គមជាតិ ថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍមាតុភូមិឱ្យកាន់តែជឿនលឿន និងខ្លាំងក្លាឡើង ដែលជាប្រយោជន៍រួមជាសារវន្តរបស់ប្រជាជាតិកម្ពុជាទាំងមូល។


រុក្ខទិវា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមដង្ហែព្រះករុណាជាអម្ចាស់​ ស្តេចយាងដាំកូនឈើ នៅខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា : Views

 



ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា» នៅព្រឹកថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនិងឥស្សរជនជាន់ខ្ពស់ដែលជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់នៅក្នុងព្រះរាជពិធីដ៏មានសារសំខាន់នេះ។



 

«រុក្ខទិវា» បានបង្កើតឡើងតំាងពីឆ្នាំ១៩៥២​ មកម្លេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ។




 

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ៕




លោក សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំង និងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

ចំនួនអ្នកទស្សនា : Views

 



(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។






ប្រសាសន៍លើកឡើងរបស់លោកនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន ៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

លោក សាយ សំអាល់ ថ្លែងបន្ថែមថា «សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស។ គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។ កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសបុត្រាទាំង ៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងឱកាសសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជន ក្នុងខេត្តព្រះសីហនុកន្លងមកថ្មីៗនេះ»។




លោកប្រធានក្រុមការងារ ក្រើនរំលឹកដល់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋាន ចុះពន្យល់និងណែនាំដល់ប្រជាពលរដ្ឋ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ពីជីវភាព និងការរស់នៅប្រជាពលរដ្ឋនៅទាំងប្រទេស ហើយនៅអណត្តិទី ៧នេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អំពាវនាវសូមឲ្យសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា៕