June 2025 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មានក្លែងក្លាយ (Fake News) ក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយដល់សង្គម

ចំនួនអ្នកទស្សនា : Views



ឯកឧត្តមបណ្ឌិតបន្តថា ព័ត៌មានក្លែងក្លាយ (Fake News) ក្លាយជាហានិភ័យយ៉ាងធ្ងន់ធ្ងរមួយដល់សង្គម។ ព័ត៌មានក្លែងក្លាយអាចប៉ះពាល់ដល់ការស្ថិតស្ថេរនយោបាយ។ព័ត៌មានខុស បង្កការភ័យខ្លាចក្នុងសង្គម ឬជំរុញការបង្កហិង្សា។ ជាពិសេស ព័ត៌មានបែបនេះ ធ្វើឲ្យសាធារណជនខកខានក្នុងការទទួលបានសិទ្ធិដឹងពិត និងអាចធ្វើឲ្យមានសេចក្តីសម្រេចខុសពីជាគន្លងត្រឹមត្រូវ។ក្នុងនាមជា ម្ចាស់បេសកកម្មបញ្ជូនព័ត៌មានទៅសាធារណជន អ្នកសារព័ត៌មានគួរត្រូវបានលើកទឹកចិត្តឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានល្អៗ និងវិជ្ជមានអំពីសកម្មភាពរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈ និងលើកទឹកចិត្តការចូលរួមរួមទាំងការជឿជាក់លើគោលនយោបាយអភិវឌ្ឍជាតិ។


ជាចុងក្រោយ ឯកឧត្តមបណ្ឌិត សូមអំពាវនាវឲ្យសារព័ត៌មានគ្រប់រូប បន្តអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋាន ត្រឹមត្រូវ មានវិជ្ជាជីវៈ និងមានទំនួលខុសត្រូវចំពោះសង្គម។ ការចូលរួមទាំងនេះគឺជាកម្លាំងមួយសំខាន់ក្នុងការរួមស្ថាបនាប្រទេសកម្ពុជាឲ្យមានសុភមង្គល ប្រកបដោយសន្តិភាព និងការអភិវឌ្ឍចីរភាព។


នៅចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី ៨ នេះ ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត៕










បណ្ឌិត ហែម ប្រសើរ ដឹកនាំថ្នាក់ដឹកនាំនិងសមាជិក សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចុះសួរសុខទុក្ខ និងនាំអំណោយជូន វីរកងទ័ពជួរមុខការពារព្រំដែន នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី —- —-

ចំនួនអ្នកទស្សនា : Views

 


ខេត្តឧត្តរមានជ័យ៖ " យើងទាំងអស់គ្នាសូមគោរព និងសម្ដែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនកងទ័ពនិងវីរយុទ្ធជន ដែលកំពុងឈរជើងនៅសមរភូមិមុខ " បណ្ឌិត  ហែម ប្រសើរ បានថ្លែងបែបនេះ នៅក្នុងឱកាសដែល លោកបណ្ឌិត និងថ្នាក់ដឹកនាំសមាជិកសមាជិកានៃសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល  ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ជូនដល់ កងទ័ពនិងវីរៈយុទ្ធជន ការពារព្រំដែន ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។


ដំណើរទស្សនកិច្ច សាកសួរសុខទុក្ខ និងផ្តល់អំណោយនេះមានការចូលរួម ដឹកនាំដោយ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ម៉ៅ ផល្លា ប្រធានកិត្តិយស លោក ថាំង ប៊ុនសុង ទីប្រឹក្សា ព្រមទាំង ថ្នាក់ដឹកនាំសមាគមអង្គការសង្គមស៊ីវិល ចំនួន២២អង្គភាព និងអង្គភាពសារព័ត៌មានជាច្រើនទៀត សរុបចំនួនមនុស្សចូលរួមប្រមាណជាង ១០០ នាក់ ។


ក្នុងឱកាសនោះ បណ្ឌិត ហែម ប្រសើរ បានថ្លែងថា កាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ពោលគឺកាលពី៦៣ឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ដែលថៃ បានឈ្លានពានចូលកាន់កាប់ទាំងបំពានដែនអធិបតេយ្យរបស់កម្ពុជា និងបំពានច្បាប់អន្តរជាតិ ដែលធ្វើឱ្យថៃ អាម៉ាស់ម្ដងរួចមកហើយនៅលើឆាកអន្តរជាតិ។ នេះហើយជាហេតុផលដែលភាគីថៃ មិនចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយចង់ចរចាទ្វេភាគីជាមួយកម្ពុជា ក្នុងចេតនាទុច្ចរិត ក្រឡេចក្រឡុច។ 


លោកបណ្ឌិត បញ្ជាក់ទៀតថា ថ្ងៃនេះក៏ជាថ្ងៃដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះទៅ។


ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធាន បានលើកទឹកចិត្តដល់ក្រុមគ្រួសារកងកម្លាំងទាំងអស់ សូមមានការជឿកជាក់ និងការគាំទ្រគ្រប់វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់គ្រប់យន្តការទាំងអស់ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ដោយការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពផង និងការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។


ក្រោយទទួលអំណោយ ក្នុងនាមកងទ័ពដែលកំពុងឈរជើងសមរភូមិមុខ បានថ្លែងអំណរគុណ បណ្ឌិតប្រធាន និងគណៈប្រតិភូទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរ គណៈប្រតិភូ និង សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។


បងប្អូនកងទ័ពបានឱ្យដឹងថា ពួកគាត់ចង់បាន សូឡាបញ្ចូលអាគុយ១០០ អំពែ ចំនួន ៥ ឈុតដើម្បីបំពាក់ ជូនដល់បងប្អូនកងទ័ព ងាយស្រួលបញ្ចូលថ្មទូរសព្ទ និងវិទ្យុទាក់ទង និងតម្រូវការប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។


ជាការឆ្លើយតប ក្នុងនាមប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានសន្យាថា នឹងខិតខំស្វះស្វែងរកសប្បុរសជនដើម្បីជួយឧបត្ថម្ភ សូឡាប្រើអាគុយនេះឱ្យបានតាមតម្រូវការចាំបាច់ របស់បងប្អូនកងទ័ពនៅសមរភូមិមុខក្នុងពេលឆាប់ៗនេះ។


ទីបញ្ចប់ គណៈប្រតិភូបានថតរូបជាមួយបងប្អូនវីរកងទ័ព៕








ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ចំនួនអ្នកទស្សនា : Views




នេះជាកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ។ #កអក 

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត។

នេះបេីយោង កិច្ចពិគ្រោះយោបល់ស្ដីពី "ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ"

នៅខេត្តសៀមរាប នាថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥នេះ។











សមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ាន រៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ដើម្បីស្វែងរកដៃគូវិនិយោគបង្កើនឱកាសការងារជូនពលរដ្ឋកម្ពុជា

ចំនួនអ្នកទស្សនា : Views



(ហ័ងសាន-ចិន)៖ សមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ាន ដែលមានលោក ចាន់ រតនា ជាប្រធាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមកម្ពុជា និងចិន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។ 


វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។ 


ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាជិកសមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន ក្នុងប្រទេសចិន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់ ដែលមាន ចំនួន៦៥ ក្រុមហ៊ុន នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។


ថ្លែងបើកវេទិកានេះ លោកអភិបាលខេត្តបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។


ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុង បងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។ 


ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បានចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។


លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគិនទាំងអស់ នូវការផ្តល់លើកទឹកចិត្ត តាមរយៈកម្មវិធី ជំរុញការវិនិយោគពិសេស ព្រមទាំងផ្តល់សេវាកម្មឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមតាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។


បន្ថែមពីលើនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថា ព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតប្រាកដទេ ឯកឧត្តមធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ។ ព្រោះថាបេសកកម្មរបស់រដ្ឋបាលខេត្តគឺ៖ «សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ»។


ក្នុងនោះផងដែរប្រធានសមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ាន ក៏បានលើកបង្ហាញអំពីលទ្ធភាពសមាជិករបស់សមាគម ដែលបានចូលរួមចំណែកក្នុងការអភិឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងនោះមានជាអាទ៍ សួនឧស្សហកម្ម ជៀន ហ័រ ដែលមានទំហំ ១៣០ហិកតា ដែលបាននឹងកំពុងអភិវឌ្ឍគម្រោងទី១ លើផ្ទៃដី ៥០ហិកតា ក្នុងស្រុកព្រៃនប់ សម្រាប់បំពេញវិស័យឧស្សាហកម្មពហុបំណង។ ចំពោះវិស័យទេសចរណ៍ សមាគមក៏បានបង្ហាញ នូវទីតាំងផ្សេងៗពីគ្នា ដូចជាទីតាំងអភិវឌ្ឍន៍អេកូទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រាសាទព្រលឹងបន្ទាយទ័ព និងទីតាំងអេកូទេសចរណ៍ ឆ្នេរសមុទ្រ ធម្មជាតិព្រៃកោងកាង ។ល។ 


ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕











សមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ និងអនុសាខាស្រុកជាំក្សាន្ត ចុះសួរសុខទុក្ខ និង នាំអំណោយជូនកងទ័ពជួរមុខខ្សែត្រៀមទី១ប្រចាំទិស៣៣ នៃប្រាសាទព្រះវិហារ ដែលកំពុងឈរជើងប្រចាំការ ការពារទឹកដីពីសត្រូវឈ្លានពាន

ចំនួនអ្នកទស្សនា : Views





ខេត្តព្រះវិហារ៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោក ង៉ែត សុផល អនុប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះវិហារ តំណាង លោក ឆេង សុខម៉េង ប្រធានស្តីទីសាខា រួមជាមួយសហការី នៃអនុសាខាស្រុកជាំក្សាន្ត ដោយមានការចូលរួមថរិកាពីសប្បុរសជននានា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងជួរមុខខ្សែត្រៀមទី១ប្រចាំទិស៣៣ នៃប្រាសាទព្រះវិហារ ដែលកំពុងឈរជើងប្រចាំការការពារទឹកដីពីសត្រូវឈ្លានពាន។


ក្នុងឱកាសនោះ បងប្អូនកងកម្លាំងជួរមុខ សូមថ្លែងអំណអរគុណចំពោះសមាគមរាជសីហ៍ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខរបស់កម្ពុជា ដែលបង្ហាញពីសាមគ្គីភាពក្នុងនាមប្រជាជាតិខ្មែរ ដែលស្រឡាញ់ ប្ដូរផ្ដាច់ការពារទឹកដីមាតុភូមិកម្ពុជានៃយើង។ 


បងប្អូនកងកម្លាំង សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ បានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។











លោកជំទាវ ហ៊ីង សុខលាភ តំណាងឱ្យសប្បុរសជន បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូន នាយ-ពលទាហាន ប្រចាំការជួរមុខការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ចំនួនអ្នកទស្សនា : Views



នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ីង សុខលាភ តំណាងឱ្យសប្បុរសជន បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគល់ជូន នាយ-ពលទាហាន ប្រចាំការទិសទី១ ប្រាសាទព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ជាទីដែលទើបប៉ះទង្កិចគ្នាថ្មីៗដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។


ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ណុប រ័ត្ននិមល បានសំណេះសំណាលជាមួយនាយ-ពលទាហ៊ាន និងបានពាំនាំការថ្លែងអំណរគុណពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកឧបត្ថម្ភគាំពារដល់កងកម្លាំងប្រចាំការជួរមុខ ការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលបានបង្ហាញពី ឆន្ទៈ មនសិការស្នេហាជាតិ ចូលរួមការពារជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរដល់សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបនូវពុទ្ធពរ និងពរទាំងឡាយ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


សូមបញ្ជាក់ថា អំណោយដែលបានប្រគល់រួមមាន៖

- អង្ករ ចំនួន ១៥តោន ៩០០គីឡូក្រាម

-មី ចំនួន ៨១១កេស

-ត្រីខ ចំនួន ១៣៣កេស

-ទឹកស៊ីអ៊ីវ ចំនួន ២៥០យួរ

-ទឹកសុទ្ធ ចំនួន ១០០កេស+៨០០យួរ

-ឆៃប៉ូវ ចំនួន ៥តោន

-បន្លែ ចំនួន ៤តោន

-ត្រីងៀត ចំនួន ៥០គីឡូក្រាម

-ត្រីហើម ចំនួន ៥០គីឡូក្រាម

-ត្រីចំហ៊ុយ ចំនួន ៤០០កញ្ច្រែង

-សាប៊ូកក់សក់ ចំនួន ៥០កេស

-ថ្នាំដុសធ្មេញ ចំនួន ១,០០០ទីប

-សាប៊ូដុសខ្លួន ចំនួន ១,០០០ទីប

-ថវិកា ចំនួន ១៥,០០០ដុល្លារ។