ពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦

ចំនួនអ្នកទស្សនា : Views




ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)  នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ តំណាងស្ថាប័នពាក់ព័ន្ធ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងវត្តមានអ្នកសារព័ត៌មានជាច្រើនរូប។


សូមជម្រាបជូនថា ស.ស.យ.ក. តែងតែចូលរួមគាំទ្រវិស័យអប់រំនៅកម្ពុជា ជាពិសេសកំណែទម្រង់ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ រាជធានី-ខេត្ត ដើម្បីរៀបចំវគ្គបំប៉នជូនសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លើសពីនេះថែមទៀត ស.ស.យ.ក. បានចូលរួមសង្កេតការណ៍ដំណើរការប្រឡង និងជួយសម្របសម្រួលដល់បេក្ខជនប្រឡង ដូចជា ផ្តល់ទីកន្លែងស្នាក់នៅ ផ្ញើកង់ ម៉ូតូ ចែកទឹក ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ប្អូនៗដែលត្រូវប្រឡង។

ក្នុងនាមក្រុមគ្រួសារ ស.ស.យ.ក. សូមជូនពរប្អូនៗបេក្ខជន បេក្ខនារីទាំងអស់ ឱ្យមានស្មារតីរឹងមាំ ប្រកបដោយទំនុកចិត្ត និងទទួលបានជោគជ័យក្នុងការប្រឡង ព្រមទាំងសម្រេចបាននិទ្ទេសល្អប្រសើរគ្រប់ៗគ្នា!។











0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh