January 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ចំនួនអ្នកទស្សនា : Views

 



ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។

ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ មានអំណាចម្នាក់ ងារជាឧកញ៉ា លាក់មុខខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងកាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បើទោះបីជាកន្លងទៅ​ ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានធ្លាប់ដាក់បទបញ្ជាក្ដៅទៅ អភិបាល រាជធានី ខេត្ត ក្រុង ដើម្បី ទប់ស្កាត់បង្ក្រាប បទល្មើសធនធានធម្មជាតិ ការកាប់ រុករានទន្ទ្រានយកដីរបស់រដ្ឋ ឲ្យខានតែបាន។ គេសង្កេតឃើញ ការកាប់ រុករានទន្ទ្រាន ហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមានការឈូសឆាយដី របស់រដ្ឋនៅចំណុចជើងភ្នំក្បាលខ្មោច ស្ថិតនៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប និងមានស្ថានភាពជាប់ព្រំប្រទល់ជាមួយនិងព្រៃអាប៊ែន អភិរក្សខេត្តព្រះវិហារ ដែរជាដីតំបន់ហាមឃាត់ ទោះបីតែសភាពការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏បុគ្គលអ្នកមានឥទ្ធិពលម្នាក់ ដែលគេស្គាល់ច្បាស់ថាឈ្មោះលោក ហ្វី ឡុង អាយុប្រហែល​ ៥០ឆ្នាំជាង និងបុគ្គលម្នាក់ទៀតដែលតែងតែដើរ យកខ្លួនមានតួនាទីជាមន្រ្តីកងរាជអាវុធហត្ថផង អ្នកដោះស្រាយកញ្ចប់មន្រ្តីជំនាញផង និងជាអ្នកព័ត៍មានផង ទើបសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយបរិស្ថានទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណងយកទៅលក់បន្តអោយឈ្មួញ និងឧកញ៉ា គ្រាក់ៗលាក់មុខ ក្នុងខេត្តសៀមរាប ទៅដោយរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់។





ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប បានដាក់ការសង្ស័យថា មានការបើកភ្លើងខៀវពី មន្ត្រីមូលដ្ឋាន មេភូមិក្បាលខ្មោច និងមន្រ្តីបរិស្ថានប្រចាំតំបន់ មន្ទីរខេត្ត មន្រ្តីកងរាជអាវុធហត្ថស្រុកជីក្រែង ព្រមទាំងអាជ្ញាធរស្រុកជីក្រែង មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារ នៅក្នុងដែនបរិស្ថានរាប់រយហិកតា ត្រូវបានឈូសឆាយរាបដល់ដីដោយស្នាដៃលោក ហ្វី ឡុង  នៅចំណុចទីតាំងខាងលើ យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមិនដឹង ឬមួយកន្ទេលធំបន្លំដេក?។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់ក្រុមការងារមន្ទីរបរិស្ថានប្រចាំសុ្រកជីក្រែងដឹកនាំដោយលោកផ្ទាល់ និងលោកអនុប្រធានមន្ទីរ បានចុះទៅពិនិត្យមើលនៅចំណុចដីព្រៃរុករានទំហំ ប្រមាណជាង១០០ហិកតា ទៅហើយដែលមានលេខយាមកាមDatum-indian 1960x445488y1497722 និងមិនទាន់ដឹងពីដំណើររឿងយ៉ាងណានោះទេ?ដោយលោកបានប្រាប់ថាកំពុងរៀបចំសំណុំរឿងករណីខាងលើនេះទៅតុលាការដើម្បីចាត់ការបន្ត .....។

ដោយឡែកលោក ពៅ ជុំ ជាប្រធានដែនជម្រកស្រុកជីក្រែង បានឲ្យសារព័ត៌មានយើងដឹងថា ក្រោយពីបានទទួលបទបញ្ជាពីលោកប្រធានមន្ទីរ គាត់បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងមិនមានឃើញគ្រឿងចក្រឈូសឆាយនោះទេ ហើយលោកថាទីតាំងដីខាងលើនោះកន្លងមកគឺកន្លែងកសិកម្មដាំម្ទេស។

លោកបានឲ្យដឹងទៀតថា តែក្រោយមកដោយសារ covid ប្រហែលជាកន្លែងនឹងគេផ្អាក ទើបមានព្រៃដុះ តែមានឃើញគ្រឿងចក្រនៅក្នុងកសិដ្ឋាននោះចំនួន៣គ្រឿងដែរ ហើយលោកបានធ្វើកំណត់ហេតុបញ្ជូនទៅខាងលើរួចហើយ។

ចំណែកលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកថាលោកបានដឹង​ ហើយបានឲ្យជំនាញចុះទៅដល់ទីតាំងនិងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការរួចហើយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង បានសំណូមពរមក ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មេត្តាចាត់វិធានការក្តៅចំពោះ ក្រុមជនខិលខូច និងឈ្មួញ ដែលកំពុង​ ធ្វេីព្យុះធ្វើភ្លៀង តាមទំនើងចិត្ត ដែលហ៊ានចូលរុករានដីរបស់រដ្ឋ ដោយខុសច្បាប់នេះផងទាន!។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ហ្វី ឡុង បានទេ តាមរយៈទូរស័ព្ទ ដោយមិនអាចទាក់ទងបាន។

អង្គភាពយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធករណីចុះផ្សាយខាងលើនេះរៀងរាល់ម៉ោងធ្វើការ។




ពលរដ្ឋ​ ជាប្រជា​សហគមន៍​ ព្រៃឡង់​ សង្ឃឹមថា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការ​ឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ​ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់​ ខេត្ដ​ក្រចេះ

ចំនួនអ្នកទស្សនា : Views

 



ខេត្តក្រចេះ÷ ភូមិសាស្រ្ដ​ ដែនជម្រកសត្វព្រៃ​ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវ​របស់​ លោក ឆាយ ដួង​ សាវុធ  ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ បុគ្គលមានលុយនិងមានអំណាចដែលគេស្គាល់ ១.ឈ្មោះហៀង ២.ឈ្មោះ គ្រី​ វុត្ថា  ៣.ឈ្មោះ ចែណែត ៤.ឈ្មោះ ចែថា និងក្រុមបក្ខសពួកមួយចំនួនទៀតយ៉ាងអាណាធិបតេយ្យ​ ហាក់គ្មានមានអ្នកទប់ស្កាត់​ និងបង្ក្រាបសោះ។

សេចក្ដីរាយការណ៍និងដាក់ការសង្ស័យថា មានការឃុបឃិតនិងប្រព្រឹត្តអំពើពុករលួយ និងបើកភ្លើងខៀវឲ្យក្រុមជនខិលខូច កាន់រណាយន្តចូលទៅក្នុងព្រៃកាប់ឈើដឹកលក់ធ្វើអាជីវកម្ម និងធ្វើការឈូសឆាយ កាប់ការ ទន្ទ្រានកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

សូមបញ្ជាក់ផងដែរថា តាមប្រភព កម្មករស៊ីឈ្នួលឆ្ការព្រៃម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យក្រុមការងារព័ត៌មានថា​ ឈ្មោះ ចែ ណែត កំពុងជួល កម្មករកាប់ឆ្ការដី ព្រៃឡង់ រាប់រយហិកតា ដោយក្នុងមួយហិកតាបាន​កំរៃ​ ៧៥ម៉ឺនរៀល។ ទីតាំងដីព្រៃដែលកំពុងរងការរំលោភយកពីសំណាក់ក្រុមបុគ្គលមានលុយមានអំណាចខាងលើស្ថិតនៅចំណុច ខាងលិចអូរយាវ និងពន្លឺពេជ្រ សសរ ៨ជ្រុង នឹងអូរដំរីផុង នៅក្នុង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ សូមបញ្ជាក់ផងដែរ ទីតាំងដែលកាប់ រុករៀននោះ គេសង្កេតឃើញ ថាបានដឹកកូនកៅស៊ូ ទៅដាក់ដាំ និងសង់ផ្ទះផងដែរ។

ប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងដីព្រៃដែលទទួលរងការទន្ទ្រានយកខាងលើត្រូវបានគេដឹងថាជាកម្មសិទ្ធិឈ្មោះ ហៀង បានកាត់ ទៅឱ្យ លោក គ្រីវុត្ថា ជាង ២០០ហិកតា នេះ បុគ្គលឈ្មោះហៀងខាងលើ បានអោយប្រជាពលរដ្ឋរាប់សិបនាក់ ដើម្បីធ្វើការកាប់ឆ្ការទន្ទ្រានយកនឹងមានគ្រឿងចក្រមួយចំនួនធ្វើការឈួសឆាយយកដីព្រៃព្រៃឡង់របស់រដ្ឋទាំងគឃ្លើនគ្មានញញើតច្បាប់ដែរនៅក្នុងទំហំផ្ទៃដីរាប់រយហិកតាទៅហើយគ្មានមន្ទ្រីពាក់ព័ន្ធណានឹងខាងមន្ត្រីជំនាញណាហ៊ានធ្វើការទប់ស្កាត់នោះទេ ដែលគេសង្ស័យថាប្រហែលជាដុល្លាររបស់លោកថៅកែ ហៀង បាំងមុខអស់ហើយមើលទៅ ទើបធ្វើឲ្យមន្ត្រីជំនាញមូលដ្ឋានទាំងនោះមានការស្ពឹកស្រពន់បែបនេះ ដែលករណីចោទប្រកាន់នេះ សូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះឡើយ។

សូមញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបឱ្យខានតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈេី។

ទន្ទឹមនឹងករណីនេះផងដែរក៏មានមន្ត្រីមួយចំនួនតូចត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនផងដែរ។

ចំពោះករណីរំលោភធ្វើការឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ដែនជម្រកសត្វព្រៃ ព្រៃឡង់ យកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នៅក្នុងខេត្តក្រចេះឯណេះវិញ តើអាចមានវិធានការទប់ស្កាត់និងបង្ក្រាបដូចករណីតំបន់ដីព្រៃលិចទឹកដែលឬយ៉ាងណា៕







បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ កំពុងកូរទឹកឱ្យល្អក់ ដើម្បីបិទបាំងអំពើរអាក្រក់របស់ខ្លួន...

ចំនួនអ្នកទស្សនា : Views

 


ក្រចេះ៖ ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ រួមទាំងក្រុមជនខិលខូច ឈ្មោះ ភួង រ៉ា បានកំពុងដើរតួរយ៉ាងសស្រាកសស្រាំ កៀគរប្រជាពលរដ្ឋ និងបំភ័យប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ខណៈដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលលើដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

  តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមខិលខូច ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ ការញ៉ុះញ៉ុងបំភ័យពលរដ្ឋនេះ ល្បិចរបស់ជនខិលខូច និងបក្ខពួក ព្រមទាំងរួមដៃជាមួយអ្នកសារព័ត៌មានម្នាក់ ដែលផ្សព្វផ្សាយ និងធ្វើការសួរសំណួរបែបបំភ័យ និងបោកបញ្ឆោតឱ្យពលរដ្ឋធ្វើការតវ៉ា ដែលបង្ករឱ្យមានភាពចលាចលក្នុងភូមិ ដែលការផ្សាយនេះជាព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនោះទេ។

  គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកសារព័ត៌មានម្នាក់ដែលអះអាងថា ខ្លួនជាចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ដែលជាសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ ក្រោមរូបភាពកៀគរប្រជាពលរដ្ឋ យកមកធ្វើជាខែល ក្នុងន័យបិទបាំងការពិត ដោយខ្លួនបានធ្វើសកម្មភាពចុះផ្សាយព័ត៌មានផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ ជាអ្នកសារព័ត៌មាន ដែលសម្ដែងចេញមានលក្ខណៈ ញ៉ុះញ៉ុងប្រជាពលរដ្ឋ ធ្វើការបទសម្ភាសន៍ដោយសំនួរបិទ ពោលគឺ ដើរតួរ ជាអ្នកសារព័ត៌មានផង មន្ដ្រីមានសមត្ថកិច្ចផង អង្គច្បាប់ផង វែកញ៉ែក បញ្ចេញបញ្ចូលសាច់រឿង លើសពីការពិត ដែលផ្ទុយទាំងស្រុងពីវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានបានចែងក្នុងកិច្ចសន្យាលើការប្រកបអាជីវកម្មព័ត៌មាន និងសោតទស្សន៍។  

  បើតាមតែដឹងថា ប្រជាពលរដ្ឋបានចូលរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម គឺចាប់តាំងពីឆ្នាំ ២០១៣ ពិតមែន ហើយការរស់នៅនេះទៀតសោត គឺស្ថិតនៅលើដីដែនជម្រកសត្វព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្ដីពីការកែប្រែដែនជម្រកសត្វព្រៃកែវសីមា និងនៅឆ្នាំ២០១៥ គឺមានអនុក្រឹត្យ ២៤៥ អនក្រ.បក ស្ដីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។ ម្យ៉ាងវិញទៀតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសលេខ ៦៩៤៦ ប្រក ស្ដីពីការបង្កើតភូមិ នៃខេត្ដក្រចេះ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនោះក៏មានភូមិត្រពាំងឈូកផងដែរ។





  ប្រភពច្បាស់ការណ៍ពី លោកមេភូមិ ពៅ សាវាន បានរៀបរាប់ប្រាប់មន្ដ្រីក្រសួងបរិស្ថានកន្លងមកនោះថា ក្រោយពីចេញអនុក្រឹត្យលេខ ២៤៥ អនប្រ.បក លោក ស ចំរ៉ុង អតីតអភិបាលខេត្ដក្រចេះ បានកំណត់ផ្ដល់ដីជូនប្រជាពលរដ្ឋត្រឹមតែ ៧៥០ ហិកតាប៉ុណ្ណោះ សម្រាប់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិត្រពាំងឈូក និងភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ក៏ប៉ុន្ដែក្នុងអំឡុងពេលនោះគឺពុំមានការកំណត់ណាមួយឱ្យបានច្បាស់អំពីការកំណត់ក្បាលដី និងកាត់ឆ្វៀលនោះទេ និងមានប្រជាពលរដ្ឋរស់នៅមានចំនួន ៤៧៣ គ្រួសារ ស្របច្បាប់មានតែ ៣១០ គ្រួសារ ហើយសេសសស់ជាង ១០០ គ្រួសារ គឺពុំទាន់មានលិខិតស្នាក់នៅត្រឹមត្រូវនោះទេ។

បើតាមប្រភពពីពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ថា មកដល់ពេលនេះទំហំដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបោះបង្គោលរបងនោះ មានជាង ២០០០ ហិកតា ទៅហើយក្នុងភូមិត្រពាំងឈូក។

បើដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋ និងមេភូមិ ពៅ សាវាន ស្ថានភាពដីធ្លីក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម គឺមានភាពមិនប្រក្រតីនោះទេ តើនេះជាការបង្កឡើងដោយពួកក្រុមខិលខូច មួយក្ដាប់តូចដែលមានឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មាននោះមែនដែរឬទេ? នេះជាដំណឹងមួយគួរឱ្យព្រួយបារម្ភចំពោះសកម្មភាព បំផ្លាញដីរបស់រដ្ឋ ស្ថិតក្នុងដែនដីជម្រកសត្វព្រៃកែវសីមា។

  ទោះជាមានការលើកឡើងយ៉ាងនេះ សូមប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដ កុំមានការភ័យព្រួយ និងឈប់ចាញ់ការបោកបញ្ឆោត ការញ៉ុះញ៉ងរបស់បក្ខពួកលោក ភួង រ៉ា ព្រមទាំងអ្នកសារព័ត៌មានម្នាក់ ដែលចុះផ្សាយមិនពិត ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន និងសូមរក្សាជំហរ អាស្រ័យផលតាមធម្មតា ព្រោះពុំមាននរណាម្នាក់អាចយកដីរបស់ពលរដ្ឋបានឡើយ។




 

  ករណីនេះប្រជាពលរដ្ឋដែលមានដីពិតប្រាកដស្នើសូមមន្ដ្រីជំនាញពាក់ព័ន្ធ ក៏ដូចថ្នាក់ដឹកនាំខេត្ដ មេត្ដាពិនិត្យ និងវែកមុខជនខិលខូច ដែលតែងតែធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព

ចំនួនអ្នកទស្សនា : Views

 



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ
ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។







សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានរំលឹកថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ។ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។

ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ ឱ្យចូលរួមចំណែកក្នុងការអប់រំបរិស័ទឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ។ នេះជាអ្វីដែលបានចូលរួម ក្នុងការថែរក្សានូវភាពសុខសាន្តក្នុងជំនឿសាសនាចំពោះអ្នកកាន់សាសនាផ្សេងគ្នា ឱ្យចៀសផុតពីការ បំផ្លាញ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារសុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍៕







ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views




នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖
-ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក
-ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព





-ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ- រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋា- ភិបាល។ ក្នុងនោះ ត្រូវជំរុញការអនុវត្តលក្ខណៈសម្បត្តិ ទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ ព្រមទាំងជំរុញបណ្តាអាទិភាពនៃយុទ្ធ- សាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតជាពិសេសលើ ១.យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បី បណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត គំនិត ហើយឈានឆ្ពោះទៅភាពស្អាតរបស់សង្គម និងជាតិទាំងមូល និងបន្តទៅជំនាន់មុខទៀត និង២. យុទ្ធនាការដាំដើម ឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញ ភាពបៃតង ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត កាបូន នៅឆ្នាំ២០៥០
-ត្រូវរៀបចំផែនការចុះវេទិកាសាធារណៈប្រចាំឆ្នាំ ២០២៤ សម្រាប់ភូមិទាំងអស់
-ត្រូវធ្វើរបាយការណ៍ អំពីលទ្ធផលនៃវេទិកាសាធារណៈ និងរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក/ក្រុង និងឃុំ/ សង្កាត់
-ត្រូវចងក្រងឯកសារ របាយការណ៍នានា ស្តីពីស្ថានភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច (កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ប្រព័ន្ធធារាស្ត្រ អប់រំ សុខាភិបាល) វប្បធម៌ សន្តិសុខ ក៏ដូចជាព័ត៌មានអំពីដៃគូពាក់ព័ន្ធ អង្គការមិនមែនរដ្ឋា- ភិបាល ដែលមានសកម្មភាពនៅក្នុងមូលដ្ឋាន ដើម្បី ពង្រឹងការសម្របសម្រួល និងប្រើប្រាស់ឲ្យអស់លទ្ធ- ភាព នូវសក្តានុពលដែលមាន
-ត្រូវសិក្សាបន្ថែមអំពីសក្តានុពលរបស់មូលដ្ឋាន ដែល អាចជាប្រភពថ្មីសម្រាប់ការអភិវឌ្ឍ ក្រៅពីវិស័យ កសិកម្ម ឧស្សាហកម្ម តាមរយៈការខិតខំកែច្នៃប្រែ ក្លាយតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ ធម្មជាតិនានា ឲ្យក្លាយជា គោលដៅកម្សាន្តបៃតង ដើម្បី លើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើន ប្រាក់ចំណូល ហើយដែលជាធាតុចូលជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
-ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសកម្មភាព ការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ រម្លឹកបន្ថែមអំពីអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី អំពីកត្តា៤ ដែលនាំមកនូវ ជោគជ័យនៃការកែទម្រង់ គឺ៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្ត ៣. ការចូលរួមដោយស្មោះត្រង់ និង ៤. ការលះបង់ដើម្បីប្រយោជន៍រួម។ សារនេះពិតជាមាន អត្ថន័យគ្រប់គ្រាន់ សម្រាប់តម្រង់ទិសឲ្យយើងទាំងអស់គ្នា បំពេញភារកិច្ចរបស់ខ្លួន ក្នុងក្របខ័ណ្ឌក្រុមការងាររាជរដ្ឋា- ភិបាលគ្រប់ថ្នាក់៕







អាជ្ញាធរ និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ នឹងធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ

ចំនួនអ្នកទស្សនា : Views

 



តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ គឺស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3  ទៅ ២១,៤៣ µg/m3  ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖
ទី១.  អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។
  ទី២.  អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុត
  សំណល់ កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។
  ទី៣.  អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់
  និងការដឹកជញ្ជូនសម្ភារសំណង់។
  ទី៤.  អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យ
  បានជាប់ជាប្រចាំ។

គួររម្លឹកជូនថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងបង្ការហានិភ័យធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងម្តងរួចទៅហើយ ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់អំពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ តាមរយៈការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងទាំងពីរ៕


មួយគូរទៀតហើយ សង្ស័យបា/ញ់/ស/ម្លា/ប់សង្សាររួចបា/ញ់/ស/ម្លា/ប់ខ្លួនឯងតាមក្រោយ..

ចំនួនអ្នកទស្សនា : Views

 



ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងជាបឋមថា បុរសម្នាក់និងស្ត្រីម្នាក់ជាជនជាតិខ្មែរ ទំនងជាគូរសង្សារនឹងគ្នា បានស្លា/ប់ ដោយគ្រាប់កាំ/ភ្លើ/ង ដែលជាបឋមសមត្ថកិច្ចសន្និដ្ឋានថាទំនងជាអំពើ/អ/ត្ត/ឃា/ត (ម្នាក់អាចបា/ញ់ស/ម្លា/ប់ម្នាក់ទៀតហើយ បា/ញ់/ស/ម្លា/ប់ខ្លួនឯងតាមក្រោយ) ។
  ហេតុការណ៍នេះកើតឡើងនារសៀលថ្ងៃ១៦មករា២០២៤នេះនៅផ្ទះមួយកន្លែងម្តុំអូរ៣ក្រុងព្រះសីហនុ។
  ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបើកការស្រាវបន្ថែមតាមនិតិវិធីដើម្បីបញ្ជាក់ពីមរ.ណៈភាពនេះ៕