សិស្សានុសិស្សប្រមាណជាង ២៥០នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

សិស្សានុសិស្សប្រមាណជាង ២៥០នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា : Views

 


ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន ២៩០នាក់ ស្ថិតនៅ អនុវិទ្យាល័យផ្សារត្រាច ស្រុកសាមគ្គីមានជ័យ ត្រូវបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើចំណេះដឹងផ្នែក «សុវត្ថិភាពម្ហូបអាហារ» ពីមន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពង់ឆ្នាំង។

វគ្គបណ្ដុះបណ្ដាលនេះគឺជួយឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវពុទ្ធិផ្នែកច្បាប់ ការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ការទុកដាក់អាហារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងការទទួលទានអាហារឱ្យបានត្រឹមត្រូវជៀសវាងការពុលអាហារដោយឥតព្រៀងទុក។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលត្រូវបាបញ្ចប់ មន្រ្តីជំនាញ ក៏បានបិទស្លាកណែនាំស្ដីពីសុវត្ថិភាពម្ហូបអាហារជាច្រើនផ្ទាំងជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូដើម្បីជាឯកសារទានមួយសម្រាប់សិស្សាបន្ថែម និងក្រើនរំលឹកដល់ពួកគាត់ផងដែរ។







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh