ពលរដ្ឋ​ ជាប្រជា​សហគមន៍​ ព្រៃឡង់​ សង្ឃឹមថា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការ​ឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ​ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់​ ខេត្ដ​ក្រចេះ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ពលរដ្ឋ​ ជាប្រជា​សហគមន៍​ ព្រៃឡង់​ សង្ឃឹមថា​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការ​ឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ​ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់​ ខេត្ដ​ក្រចេះ

ចំនួនអ្នកទស្សនា : Views

 



ខេត្តក្រចេះ÷ ភូមិសាស្រ្ដ​ ដែនជម្រកសត្វព្រៃ​ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវ​របស់​ លោក ឆាយ ដួង​ សាវុធ  ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ បុគ្គលមានលុយនិងមានអំណាចដែលគេស្គាល់ ១.ឈ្មោះហៀង ២.ឈ្មោះ គ្រី​ វុត្ថា  ៣.ឈ្មោះ ចែណែត ៤.ឈ្មោះ ចែថា និងក្រុមបក្ខសពួកមួយចំនួនទៀតយ៉ាងអាណាធិបតេយ្យ​ ហាក់គ្មានមានអ្នកទប់ស្កាត់​ និងបង្ក្រាបសោះ។

សេចក្ដីរាយការណ៍និងដាក់ការសង្ស័យថា មានការឃុបឃិតនិងប្រព្រឹត្តអំពើពុករលួយ និងបើកភ្លើងខៀវឲ្យក្រុមជនខិលខូច កាន់រណាយន្តចូលទៅក្នុងព្រៃកាប់ឈើដឹកលក់ធ្វើអាជីវកម្ម និងធ្វើការឈូសឆាយ កាប់ការ ទន្ទ្រានកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

សូមបញ្ជាក់ផងដែរថា តាមប្រភព កម្មករស៊ីឈ្នួលឆ្ការព្រៃម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យក្រុមការងារព័ត៌មានថា​ ឈ្មោះ ចែ ណែត កំពុងជួល កម្មករកាប់ឆ្ការដី ព្រៃឡង់ រាប់រយហិកតា ដោយក្នុងមួយហិកតាបាន​កំរៃ​ ៧៥ម៉ឺនរៀល។ ទីតាំងដីព្រៃដែលកំពុងរងការរំលោភយកពីសំណាក់ក្រុមបុគ្គលមានលុយមានអំណាចខាងលើស្ថិតនៅចំណុច ខាងលិចអូរយាវ និងពន្លឺពេជ្រ សសរ ៨ជ្រុង នឹងអូរដំរីផុង នៅក្នុង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ សូមបញ្ជាក់ផងដែរ ទីតាំងដែលកាប់ រុករៀននោះ គេសង្កេតឃើញ ថាបានដឹកកូនកៅស៊ូ ទៅដាក់ដាំ និងសង់ផ្ទះផងដែរ។

ប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងដីព្រៃដែលទទួលរងការទន្ទ្រានយកខាងលើត្រូវបានគេដឹងថាជាកម្មសិទ្ធិឈ្មោះ ហៀង បានកាត់ ទៅឱ្យ លោក គ្រីវុត្ថា ជាង ២០០ហិកតា នេះ បុគ្គលឈ្មោះហៀងខាងលើ បានអោយប្រជាពលរដ្ឋរាប់សិបនាក់ ដើម្បីធ្វើការកាប់ឆ្ការទន្ទ្រានយកនឹងមានគ្រឿងចក្រមួយចំនួនធ្វើការឈួសឆាយយកដីព្រៃព្រៃឡង់របស់រដ្ឋទាំងគឃ្លើនគ្មានញញើតច្បាប់ដែរនៅក្នុងទំហំផ្ទៃដីរាប់រយហិកតាទៅហើយគ្មានមន្ទ្រីពាក់ព័ន្ធណានឹងខាងមន្ត្រីជំនាញណាហ៊ានធ្វើការទប់ស្កាត់នោះទេ ដែលគេសង្ស័យថាប្រហែលជាដុល្លាររបស់លោកថៅកែ ហៀង បាំងមុខអស់ហើយមើលទៅ ទើបធ្វើឲ្យមន្ត្រីជំនាញមូលដ្ឋានទាំងនោះមានការស្ពឹកស្រពន់បែបនេះ ដែលករណីចោទប្រកាន់នេះ សូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះឡើយ។

សូមញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបឱ្យខានតែបាន​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈេី។

ទន្ទឹមនឹងករណីនេះផងដែរក៏មានមន្ត្រីមួយចំនួនតូចត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនផងដែរ។

ចំពោះករណីរំលោភធ្វើការឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ដែនជម្រកសត្វព្រៃ ព្រៃឡង់ យកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នៅក្នុងខេត្តក្រចេះឯណេះវិញ តើអាចមានវិធានការទប់ស្កាត់និងបង្ក្រាបដូចករណីតំបន់ដីព្រៃលិចទឹកដែលឬយ៉ាងណា៕







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh