May 2026 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ចំនួនអ្នកទស្សនា : Views

 



ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ។

———————————-

នេះបើយោងទៅតាមកិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ 

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក









វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃ

ចំនួនអ្នកទស្សនា : Views



 សង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ

———————

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៨៨ បណ្ណ នៅភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ ភូមិបឹងតាព្រហ្មនៃសង្កាត់បឹងតាព្រហ្ម និងភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ ភូមិស្រែក្នុងនៃសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ


ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ 


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី.

 #កអក











កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ចំនួនអ្នកទស្សនា : Views

  



ក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដឹកនាំដោយលោកសុំ មនោរម្យ នាយករងខុទ្ទការល័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងការលក់-ទិញផ្ទះ និង/ឬដីឡូតិ៍នៃគម្រោង ឡេង ណាវ៉ាត្រា ស្ថិតនៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យស្ថានភាព និងស្វែងរកដំណោះស្រាយ។


កិច្ចប្រជុំនេះមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ 

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី 

#កអក










ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២ ៦៨៣ នៃ១៣ភូមិ ស្ថិតនៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ចំនួនអ្នកទស្សនា : Views

 



ពិធីចែកបណ្ណនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។


សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕


ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក












ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជេីញសួរសុខទុក្ខ និងនាំអំណោយជូន កូនប្រុសរបស់លោក សឺន ជុំសុធន ដែលរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ —- —

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញ៖ ឯកឧត្ដម ថោង សុខាំភូ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមរាជសីហ៍ ជាតំណាង ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ រួមជាមួយ ឯកឧត្តម ថាំង ប៊ុនសុង ប្រធានផ្នែកចលនាអប់រំផ្សព្វផ្សាយ និង លោក ឈុន សូវៀត អនុប្រធានផ្នែក បានអញ្ជេីញសួរសុខទុក្ខ និង នាំកន្ត្រកផ្លែឈើ ព្រមទាំង ថវិកាចំនួន $១០០ របស់ សមាគមរាជសីហ៍ ជូន លោក សឺន ជុំសុធន ប្រធានផ្នែកព័ត៌មានរបស់ សមាគមរាជសីហ ដែលកូនប្រុសរបស់លោក បានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើង ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។


ក្នុងឱកាសនោះ ឯកឧត្ដម ថោង សុខាំភូ បានពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុក្ខពី ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនលោក សឺន ជុំសុធន និងកូនប្រុស ព្រមទាំង បានណែនាំឱ្យក្មួយប្រុស ថែរក្សាសុខភាព និង សូមជូនពរក្មួយប្រុសឱ្យឆាប់ជាសះស្បើយដូចដើម វិលត្រឡប់ទៅលំនៅឋានវិញ។


លោក សឺន ជុំសុធន បានសម្ដែងក្ដីត្រេកអរ សូមថ្លែងអំណរគុណ និងសូមជូនពរ ឯកឧត្តមប្រធាន និង ថ្នាក់ដឹកនាំសមាគមរាជសីហ៍ទាំងអស់ សូមជួបតែនឹង ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។








ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើមបើកដំណើរការវិញហើយរដូវការឆ្នាំថ្មីនេះ

ចំនួនអ្នកទស្សនា : Views

  




ល្បែងភ្នាល់ទឹកភ្លៀងនៅចំកណ្តាលទីក្រុងភ្នំពេញឆ្នាំណាក៏ដូចឆ្នាំណាបើកលេងយ៉ាងរំភើយ មិនមានការរំខានដល់សមត្ថកិច្ចបន្តិចណាទាល់តែសោះ..


ភ្នំពេញ៖ ទីតាំងល្បែងភ្នាល់ទឹកភ្លៀងស្ថិតនៅ សង្កាត់ផ្សារអូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ

ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលើផ្សារឬស្សី ក្នុង១ថ្ងៃៗមានការភ្នាល់ទឹកប្រាក់រាប់សិបម៉ឺនដុល្លារ ហើយគេល្បីថាមានប្រើប្រាស់ម៉ាសុឺនភ្នាល់អាចឆ្លងដែនទៅដល់ក្រៅប្រទេសថែមទៀតផង..

 ម្យ៉ាងវិញទៀតគេសង្កេតឃើញមានប្រើវិទ្យុទាក់ទង ទំនើបៗដើម្បីងាយស្រួលក្នុងការទាក់ទងជាមួយក្រុមអ្នកចាក់ភ្នាល់ទឹកភ្លៀងបញ្ជាក់ឲ្យឃើញថា

ទាំងនេះបានបង្កើតជាក្តីកង្វល់របស់ប្រជាពលរដ្ឋថា ហេតុអីក៏មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចអនុញ្ញាតអោយ ទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងប្រើប្រាស់វិទ្យុទាក់ទងរាប់សិបគ្រឿងដោយមិនធ្វើការហាមឃាត់បែបនេះ 

នេះជាភាពធូររលុងបើកដៃឲ្យក្រុមអ្នកមានល្បែងប្រព្រឹត្តអំពើខុសច្បាប់យ៉ាងអនាធិបតេយ្យ


ប្រភពបានអោយដឹងទៀតថា ជាទូទៅអ្នកដែលមកលេងមើលទៅភាគច្រើនជាអ្មកមានលុយ និងមានអំណាច ហើយទីតាំងនេះជាប្រភពផ្តើមចេញមកពីកាស៊ីណូដែលអាចអោយមានបទល្មើសកើតមាននៅក្នុងសង្គម និងមានភាពអនាធិបតេយ្យបំផុត ដែលអ្នកលេងទាំងនោះបែជាពួកគាត់មានសិទ្ធកាន់វិទ្យុទាក់ទងបែបនេះ។


ប្រជាជនពិតជាមានជំនឿយ៉ាងមុតនាំថា លោកអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ពិតជាចាត់វិធានការបង្ក្រាបទីតាំងបនល្បែងភ្នាល់ផេទឹកភ្លៀងនេះតាមនីតិវិធី ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជូនប្រជាជន៕

ពលរដ្ឋសង្ឃឹមថាលោកអភិបាលរាជធានីក៏ដូចជាលោកក្នុងការរាជធានីនិងមិនមើលរំលងទីតាំងល្បែងថ្នល់ទឹកភ្លៀងនេះឆ្លើយ។

ព្រោះប្រទេសយើងកំពុងតែមានវិបត្តិសង្គ្រាមថ្មីៗនេះ ជាពិសេសប្រមុខថ្នាក់ដឹកនាំព្យាយាមលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសតែបែរជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការ។

ដូច្នេះប្រជាពលរដ្អសុំស្នេីដល់អាជ្ញាធរមូលដ្ឋានមេត្តាចុះពិនិត្យទីតាំងល្បែងភ្នាល់ទឹកភ្លៀងនេះផង។