September 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ការដឹកជញ្ជូនឈើ ជារៀងរាល់យប់ថ្ងៃ តាមម៉ូតូកែច្នៃជាច្រើនគ្រឿង របស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ..?

ចំនួនអ្នកទស្សនា : Views

 



ខេត្តមណ្ឌលគិរី៖ មេឈ្មួញចំនួន០៣ក្រុមកំពុងធ្វើសកម្មភាព ដឹកជញ្ជូន ផលអនុផលព្រៃឈើតាមម៉ូតូកែច្នៃទាំងថ្ងៃ ទាំងយប់ ចេញពីដែនជម្រកសត្វព្រៃ កែវសីមា យ៉ាងអនាធិបតេយ្យ ចេញត្រង់ ចំណុចភូមិអូត្រូន កាត់ឃុំស្រែព្រះ ឆ្ពោះទៅស្រុកកែវសីមា ដែលមានលេខយាមការ 48 P7043301348776។ 


  បើតាមប្រភព ពីអ្នកបើកម៉ូតូកែច្នៃដឹកអនុផលព្រៃឈើ បង្ហើបឲ្យដឹងថា ថៅកែធំដែលចាំទទួលទិញ មានឈ្មោះ លោក ងួន ជាអ្នកទិញបន្ត យកទៅលក់នៅប្រទេសវៀតណាម បានដោយរលូនមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។ 


  ជាក់ស្ដែងយប់ថ្ងៃទី២៣-២៤-២៥ខែកញ្ញាឆ្នាំ២០២៤ ក្រុមការងារអ្នកសារព័ត៌មានយើងបានឃើញម៉ូតូកែច្នៃរាប់សិបគ្រឿងដឹកជញ្ជូនអនុផលព្រៃឈើចេញពីភូមិ អូត្រូន ក៏បានថតផ្ដិតយករូបភាពរាយការណ៍ជូនលោក សុីន សត្ថា ប្រធានដែនជម្រកសត្វព្រៃកែវសីមា តាមរយៈប្រពន្ធ័ តេឡេក្រាម លោកបានសរសេរមកដាក់ថា«សកម្មភាពត្រួសៗដែលបង្ក្រាបបាន នៅមាន រថយន្តមួយចំនួនទៀត ចោនៅតែលួចសមត្ថកិច្ចនៅតែខិតខំបន្តទប់ស្កាត់ និងបង្ក្រាប» និងបានដាក់រូបថ្នាក់ដឹកនាំមកអោយ អ្នកសារព័ត៌មានវិញ។ 


បើតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្រែព្រះ បានបង្ហើប ប្រាប់ ក្រុមការងារ អ្នកសារព័ត៌មានយើង ឱ្យដឹងថា សកម្មភាពដឹកឈើតាមម៉ូតូកែច្នៃ ចេញបាន រលូននោះ គឺមេឈ្មួញ បានសែន ប្រេនមន្ត្រីពាក់ព័ន្ធ តាមដងផ្លូវ រួចរាល់អស់ហើយ ទើបបានចេញដោយស្រួលយ៉ាងនេះប្រភពបន្តទៀតថា មេឈ្មួញដឹកជញ្ជូនឈើ តាមម៉ូតូកែច្នៃ សព្វថ្ងៃ រស់ នៅក្នុងឃុំស្រែព្រះ។ 


បើតាមប្រភពព័ត៌មានើពី ក្រុមឈ្មួញ បានប្រាប់ឲ្យដឹងថា មេឈ្មួញដុះស្លែ មានចំនួន ៣ក្រុមគឺ ទី១ ក្រុមជាងទូច. ទី២ក្រុម លោករុន. ទី៣ ក្រុម លោក ខ្និត។ 


  សូមបញ្ជាក់ផងដែររយៈពេល ៣ថ្ងៃ៣យប់មកហើយ ក្រុមការងារអ្នកសារព័ត៌មានយើងសង្កេតឃើញថាម៉ូតូកែច្នៃដឹកឈើនៅតែដឹកដដែលមួយយប់មួយយប់។រាប់សិបរឿងដូចជាមិនញញើតនិងសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅចាំបង្ក្រាបបទល្មើសព្រៃឈើដែលនៅប្រចាំការនៅក្នុងឃុំស្រែព្រះ។ 


  ទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋទទូចស្នើរសុំដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន និងលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីបរិស្ថាន ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេប៉េអឹមខេត្តមណ្ឌលគិរី និងជាពិសេសគោរពស្នើសុំ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការណ៍ចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើនៅទីតាំងខាងលើនេះផងទាន  ដើម្បីរក្សាការពារធនធានធម្មជាតិ ពិសេស ជម្រកសត្វនិងជីវ:ចម្រុះដែលរស់នៅក្នុងព្រៃ សត្វកម្រដែលកំពុងនឹងដាច់ពូជន៍ អោយបានគង់វង្ស ផងទាន។ 


សូមរំលឹកដែរថា ក្នុងស្រុកកែវសុីម៉ា គឺមានការល្បីល្បាញជាយូរមកហើយ ក្នុងករណី ក្រុមបំផ្លាញព្រៃឈើរដ្ឋនេះ។


 ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តម អ៊ាន សុផល្លែត ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។


អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។


អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕







ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond casino ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស...

ចំនួនអ្នកទស្សនា : Views

 



ខេត្តកណ្ដាល÷ មានករណីផ្ទុះជាច្រើនគ្រាប់បានកើតឡើង កាលពីវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤ ស្ថិតនៅចំណុចទីតាំងកាស៊ីណូមួយកន្លែង យីហោ ថ្មពេជ្រ​(Daimond casino)ស្ថិតនៅភូមិក្អមសំណរ​ ឃុំក្អមសំណរ​ ឃុំក្អមសំណ ស្រុកលេីកដែក​ ខេត្តកណ្តាល  ។

បើយោងតាមប្រភពព័ត៌មានអង្គភាពយើងទទួលបាន នៅកាស៊ីណូថ្មពេជ្រ (Daimond)ជារៀងរាល់ថ្ងៃគេឃើញមានការបើក ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុង កាស៊ីណូខាងលើ ដោយមានអ្នកញៀនល្បែងបានចូលលេងជារៀងរាល់ថ្ងៃ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុខាងលើ ដោយមានខ្មាន់កាំភ្លើងមួយក្រុមបានបាញ់ជាច្រើនគ្រាប់នឹងបោះគ្រាប់បែកដៃមួយគ្រាប់តែសំណាងល្អមិនផ្ទុះ ហើយបណ្ដាលអោយសន្ដិសុខម្នាក់រង់របួសដៃខាងឆ្វេង ។ មុនពេលកើតហេតុគេឃើញមានក្រុមខ្មាន់កាំភ្លើងបានជិះម៉ូតូ មានគ្នាប្រហែលជាពីរ ទៅបួននាក់ លុះមកដល់ទីតាំងខាងលើក៏បានបាញ់សំដៅទៅរកកាស៊ីណូ ថ្មពេជ្រ (Daimond)បណ្ដាលឲ្យរងរបួសសន្តិសុខ យាមនៅទីនោះរងរបួសដៃខាងឆ្វេង ថែមទាំងក្រុមខ្មាន់កាំភ្លើងទាំងនោះបាន បោះនូវគ្រាប់បែកសិប្បនិម្មិតមួយថែមទៀតផងដែ ធ្វើឲ្យមនុស្សនៅទីនោះមានការភ័យឆោឡោគ្រប់គ្នា ៗ តែម្ដង បន្ទាប់មកក៍បានដាក់សាប៊ូគូទបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចមន្ត្រីជំនាញបានទៅដល់ទីកន្លែងកើតហេតុក៍បានធ្វើការសន្និដ្ឋាននិងកំណត់មុខសញ្ញាតាមរកខ្មាន់កាំភ្លើងដែលជាជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបានផងដែរ។

អង្គភាព​សារព័ត៌មាន​យេីង​ និងបន្ដធ្វេី​ការចុះផ្សាយ​លម្អិត​បន្ថែម​ទៀត​ ក្រោយ មន្រ្ដី​មាន​សមត្ថកិច្ច​ធ្វេី​ការស្រាវជ្រាវ​ជុំ​ករណី​ខាង​។









សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា

ចំនួនអ្នកទស្សនា : Views




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមលើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងវិស័យឯកជនបន្តធ្វើការ កែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជា"។ ការផ្តល់អនុសាសន៍នេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។

សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខជាឪពុកម្តាយទី ២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និង ជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំ ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និង ឧត្តមានុវត្តជាក់ស្តែង។

សម្តេចធិបតី ក៏បានថ្លែងលើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេសតាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តីដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យ អប់រំកម្ពុជានៅលើឆាកអន្តរជាតិផង និងដើម្បីជាជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង៕







ក្រសួងបរិស្ថាន​ និង​សមាគម​អាហារូបករណ៍​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេច​គតិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ចូលរួមយុទ្ធនាការ​ ពន្លកបៃតង​ ដាំកូនត្នោត​អមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views



ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងប្រតិភូ សមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ចំនួន២៥០នាក់ បានដឹកនាំគណៈប្រតិភូ ចូលរួមដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅអមតាមសង្ខាងផ្លូវ​ ព្រំដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ,, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។

សកម្មភាព​ដាំដេីម​ត្នោត​ របស់​ក្រសួង​បរិស្ថាន​ និង​ ប្រតិភូសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន (អ.ម.ត) ជា​ការ​ស​បញ្ជាក់​ឱ្យ​ឃេីញ​ ជា​ចូលរួម​ចំណែក​ នៃការ​បណ្ដុះផ្នត់គំនិត​ យុវជន​ យុវនារី​ខ្មែរ​ ឱ្យស្រលាញ់​បរិស្ថាន​ ធម្មជាតិ​ និង​ភាពបៃតង​។ ជាងនេះទៅទៀត​ បានចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លេីការ​កំណត់​ព្រំដែន​នៃ​ទឹកដីកម្ពុជានៃយេីង​ ព្រមទាំង​ជំរុញ​ឱ្យមានគម្របបៃតង​ ៦០%​ នាឆ្នាំ២០៥០។

អត្ថបទ៖ ជា សុភា



















ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ​ ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះរាជពិធីនេះរៀបចំឡើងស្ថិតនៅជិតវិមានឯករាជ្យ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ និងចំទិវាអបអរសាទរ ខួប៣១ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ថ្ងៃនេះត្រូវជាខួប៣១ឆ្នាំ ដែលប្រជាជាតិកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឲ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈ គោរពការពារលើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង។








ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ចំនួនអ្នកទស្សនា : Views

 



ត្បូងឃ្មុំ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញ ចូលរួមដាំកូនត្នោតចំនួន ៥០០០ដើម តាមបណ្តោយផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម នៅចំណុចបង្គោលព្រំដែនលេខ១២៩ ដល់ ១៣០ និង ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល ព្រមទាំងមានការចូលរួមពី លោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤  ។

នាឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានមានប្រសាសន៍ថាការចូលរួម ក្នុងការដាំដើមត្នោតតាមបណ្តោយបន្ទាត់ព្រំដែននេះ គឺចូលរួមចំណែកដើម្បីបណ្តុះផ្នត់គំនិតពន្លកបៃតង ដើម្បីពង្រីកភាពបៃតង ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហើយអ្វីដែលយើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយការដាំដើមត្នោតនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន​ ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការចូលរួមដាំដើមត្នោតចំនួន ៥០០០ដើម តាមបណ្តោយក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បី កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន។