ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

ចំនួនអ្នកទស្សនា : Views

 





(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើតឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។

ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែលនឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍នៅជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយពលរដ្ឋបរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់កសាងជីវិតសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពលរបស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទពិសោធន៍ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជាជំនាន់ក្រោយ។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មានចំនួន១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អការអប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល៕

#MLVT #HENGSour












0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh