នាឱកាសនោះផងដែរ ឯកឧត្តម ង៉ូវ បូរីណា បានមានប្រសាសន៍ថាការចូលរួម ក្នុងការដាំដើមត្នោតតាមបណ្តោយបន្ទាត់ព្រំដែននេះ គឺចូលរួមចំណែកដើម្បីបណ្តុះផ្នត់គំនិតពន្លកបៃតង ដើម្បីពង្រីកភាពបៃតង ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី ក៏ដូចជាទប់ស្កាត់នៃការឡើងកំដៅ ហើយអ្វីដែលយើងត្រូវធ្វើគឺ ការថែរក្សាបរិស្ថាន ការទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ និងដាំស្តារព្រៃឈើជំនួសមកវិញ។ ហើយការដាំដើមត្នោតនៅក្នុងថ្ងៃនេះ គឺជាការបណ្តុះផ្នត់គំនិតពន្លកបៃតងដល់ប្រជាសហគមន៏គ្រប់មូលដ្ឋានទាំងអស់ មានផ្នត់គំនិតនាំគ្នាចូលរួមដាំកូនឈើអោយបានច្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល និងមន្រ្តីអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជន កាកបាទក្រហម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងការចូលរួមដាំដើមត្នោតចំនួន ៥០០០ដើម តាមបណ្តោយក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បី កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន។
www.ksapormean-khmerebooknews.com.kh



































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh