តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃ ហើយអស់លោកមន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

តេីលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា ហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃ ហើយអស់លោកមន្ត្រីអាជ្ញាធរ​ នឹងជំនាញ​ ស្រុកស្ទោង​ មិនហ៊ានបង្ក្រាប

ចំនួនអ្នកទស្សនា : Views





ខេត្តកំពង់ធំ៖ តើលោក​ គ្រី​ ជា​ មានអំណាចធំប៉ុណ្ណា បានជាហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ ហើយអស់លោកមន្ត្រីអាជ្ញាធរ​ នឹងជំនាញ​នៅក្នុង ស្រុកស្ទោង​ ខេត្តកំពង់ធំ មិនហ៊ានបង្ក្រាបសោះនោះ ប្រជាពលរដ្ឋដាក់ការសង្ស័យថាលួចឃុបឃិតគ្នាជាប្រព័ន្ធហើយទើបរលូនបែបនេះ។

ជាក់ស្តែង កាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៤ វវេលាម៉ោង១០ព្រឹក ក្រុមការងារយេីងខ្ញុំបានចុះទៅ​ ដល់ចំណុចត្រពាំងម្អម​ ក្នុងភូមិឈូក​ ឃុំព្រះប្រឡាយ​ ស្រុកស្ទោង​ ជាប់នឹង​ ព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ​ ឃេីញថា​ មានការលួចឈូសឆាយទន្ទ្រានដីព្រៃសហគមន៍របស់រដ្ឋ​ ជាច្រេីន រាប់រយហិកតា​។ ក្រុមជនខិលខូចបានធ្វើការឈូសជាបណ្តេីរព្រមទាំងធ្វើការសាបព្រោះស្រូវបណ្តេី​រ​ថែមទៀតផង។ ប្រជាពលរដ្ឋលើកឡើងថាទង្វើរបស់លោក គ្រី ជា គេហៅថាកន្ទេលធំបន្លំដេក​ ទាំងមន្រ្តីអាជ្ញាធរភូមិ ឃុំ ស្រុក មានកិច្ចសហការគ្នាបានយ៉ាងល្អជាមួយលោក គ្រី ជា នោះ។

  បើយោងតាមប្រភពរបស់ប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានធ្វើសេចក្តីរាយការណ៍​ ថា លោក គ្រី ជា​ ល្បីល្បាញណាស់​ ខាងយកគ្រឿងចក្រទៅឈូសឆាយ រុករានទន្ទ្រានដីព្រៃរបស់សហគមន៍ក្នុងដំបន់នេះ​ ដោយមិនក្រែងញញេីតនឹងច្បាប់ទេ​ព្រោះលោកជាមន្ត្រី​ កងរាជអាវុធហត្ថស្រាប់(PM​ )ប្រចាំស្រុកស្ទោងស្រាប់។ រីឯប្រជាពលរដ្ឋវិញ​ ចូលមិនបានទេ ដីដំបន់នោះ គឺលោកគ្រី​ ជា​ ដាក់ផែនការយ៉ាងតឹងរឹង​ ដល់កូនចៅក្រោមឱវាទ មិនអោយអ្នកណាចេញចូលនឹងធ្វើដំណើរលើដីនោះឡើយក្រៅពីលោកគឺមិនបាននោះទេ។  ព្រៃតំបន់នេះប៉ះពាល់មិនបានគឺចាប់ឆៅៗតែម្តង​ អោយតែហ៊ានចូលទន្ទ្រានដីព្រៃត្រពាំងម្អមនេះ​ ។ប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាប្រហែលជាលោកគ្រីជា​ អាងខ្សែខ្នងធំគ្រាក់ៗប៉ុណ្ណាទេ​ ?ក្នុងរឿងនេះ​?។

ចំណែកលោក អភិបាលស្រុកស្ទោងវិញលោកថាខាងលោកបានចុះទៅពិនិត្យម្តងហេីយ​ តែគេត្រូវគ្នាអស់ហើយ ឬ យ៉ាងណា? លោកមិនបានបញ្ជាក់ថាការឈូសឆាយដីព្រៃសហគមន៍ខាងលើនេះខុសត្រូវអ្វីទេ​?ពោលលោកថាបានធ្វើសេចក្តីរាយការណ៍មកថ្នាក់លើអស់ទៅហើយ។

ដោយឡែក លោក នួន ផារត្ន័ អភិបាលខេត្តកំពង់ធំវិញ​ លោកក៏បានប្រាប់មកអង្គភាពយើងថាខាងស្រុកគេចុះទៅមុនក្រុមការងារចុះផ្តិតយករូបភាពនេះ២ទៅ៣ថ្ងៃមកហើយ។

សង្ឃឹមថារឿងនេះនឹង​ បានដឹង​ ដល់ថ្នាក់ដឹកនាំកំពូលៗ​ ជាពិសេស​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ឯកឧត្តមអ៊ាង សុផល្លែត​ នឹងនាយឧត្តមសេនីយ៍សៅសុខា​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសសូមលោក​ ជួយត្រួតពិនិត្យមេីលផងទាន​  ! ព្រោះដីព្រៃត្រពាំងម្អមនេះ​ កំពុងតែត្រូវបានលោកគ្រី​ ជា​ ដាក់គ្រឿងចក្រធ្វើការឈួសឆាយ​ យកលក់ជាច្រេីនរយហិចតាទៅហេីយ​ បេីមិនទប់ស្កាត់ទេព្រៃត្រពាំងម្អមនឹងត្រូវរលាយអស់ជាក់ជាមិនខាន។

  អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធពិសេសមន្ត្រីជំនាញគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh