August 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម​ ​សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញដឹកនាំកិច្ចប្រជុំ

ចំនួនអ្នកទស្សនា : Views

 


ឯកឧត្ដម​ ​សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយបញ្ហាសំណង់​ និងដីធ្លីក្នុងតំបន់រមនីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​

---------------------------------
-ជាលទ្ធផល​ គិតត្រឹម​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ប្រជាពលរដ្ឋបានមកចាប់ឆ្នោតជ្រើសរេីសដីឡូត៍សរុបចំនួន៩,៨៣៦គ្រួសារ ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍រុនតាឯក​ ស្រុកបន្ទាយស្រី​ ចំនួន៥,៨៦៥គ្រួសារ។
-ចាប់ឆ្នោតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង​ ស្រុកអង្គរធំ​ ចំនួន៣,៩៧១គ្រួសារ។





-បានប្រគល់ស័ង្កសី​ សរុប២៤៤,៧៤០ សន្លឹក សម្រាប់៨,១៥៧ គ្រួសារ ដោយមួយគ្រួសារទទួលបាន៣០សន្លឹក។
-ប្រជាពលរដ្ឋបានបើកស័ង្កសីនៅតំបន់រុនតាឯកបានចំនួន ៤,៨៩៩គ្រួសារ
-ប្រជាពលរដ្ឋបានរុះរើផ្ទះចេញពីរមណីដ្ឋានអង្គរចំនួន ៤,៣៥៨ខ្នងផ្ទះ។

ជាចុងបញ្ចប់នៃអង្គប្រជុំ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ បានណែនាំឱ្យ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ អាជ្ញាធរជាតិអប្សរា​ និងរដ្ឋបាលខេត្តសៀមរាប​ សហការណ៍គ្នាការពារដីដែលបានរំដោះហេីយ។

សាលាខេត្តសៀមរាប,​ រសៀលថ្ងៃសុក្រ​ ៩កេីត​ ខែស្រាពណ៍ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី២៥​ ខែសីហា​​ ឆ្នាំ​២០២៣។






ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំ

ចំនួនអ្នកទស្សនា : Views




 ករណីក្រុមប្រដាប់អាវុធ រំដោះមេខ្លោងគ្រឿងញៀន នៅសៀមរាប  ៖ សមត្ថកិច្ចចាប់ខ្លួន មេខ្លោងគ្រឿងញៀន បានមកវិញ រួមទាំងបក្ខពួក ចំនួន ១១ នាក់


ភ្នំពេញៈ  ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ នៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេខ្លោង រៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១ នាក់ ក្នុងនោះមានទាំង ជនជាតិចិន ខ្មែរ អាមេរិក ហើយ សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ក្រុមឧក្រិដ្ឋជន គ្រោះថ្នាក់ចំនួន ៤ នាក់ បន្ថែមទៀត។




មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីបើកប្រតិបត្តិការ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជន មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ ចំនួន ១១ នាក់ និងតាមចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ជាបន្តទៀត។
នៅថ្ងៃទី២៣ ខែសីហា នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ជាតិ បានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមឧក្រិដ្ឋទាំង ១១ នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀន ។
ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួន មានដូចជា៖
១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិចិន កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)
៣. ឈ្មោះ អុិន ចាន់ធី (ខ្មែរអាមេរិក)
៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)
៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)
៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)
៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)
៨. ឈ្មោះ ស៊ឹម សឿន ហៅ ក្លូ
៩. ឈ្មោះ ឆេន យូសេង
១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ
១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធ រំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣)។
សូមរម្លឹកថា មនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពរំដោះ អ្នកទោសជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការ ផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារ ជាង ៥០ ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញ ជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មុនពេលកើតហេតុ មន្ដ្រីពន្ធនាគារចំនួន ៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ បានភ្ជង់មន្ដ្រីពន្ធនាគារ ហើយរំដោះអ្នកទោស ចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើង បានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ រួចនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់គ្លីនិក ។
ក្រោយរំដោះ ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ស្លាកកលេខ ភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះ ឃើញយកទៅផ្លុងចោល។ ក្នុងនោះ សមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕





ព្រះរាជពិធីសច្ចាប្រណិធាន_សមាជិករដ្ឋសភា_នីតិកាលទី៧ នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប

ចំនួនអ្នកទស្សនា : Views

 



ព្រះរាជពិធីសច្ចាប្រណិធាន_សមាជិករដ្ឋសភា_នីតិកាលទី៧

នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប បានធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តួនាទីជាតំណាងរាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ និងសម្តេចព្រះសង្ឃនាយករងទាំង២គណៈ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។











 


ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ 


#អរគុណសន្តិភាព

#កម្ពុជា #khmer ebooknews

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ»

ចំនួនអ្នកទស្សនា : Views

 

កណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ» ដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច មានទីតាំងផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។



ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ ។


បើតាមរបាយការណ៍បានឲ្យដឹងថា ហេដ្ឋចនាសម្ព័ន្ធនៃគម្រោងរួមមាន ៖

 1 - អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ

2 - ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង 

3 - អគារកំប៉ុស្ត អគារសម្រាប់ញែកសំណល់

4 - រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី៣-៤រណ្ដៅ (ជម្រៅពី៣-៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ

5 - ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ

6 - ប្រព័ន្ឋប្រមូលឧស្ម័នទីលាន

7 - តំបន់ទ្រនាប់ដែលមានការដាំដើមឈើ(គគីរ ឈើទាល អាកាស្យា)

8- ដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។


សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ដែលបម្រើឲ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ ជាមួយគ្នានេះ  ទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង  ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង  ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។



សម្តេចតេជោ ហ៊ុន សែន ប្រាប់មេទ័ពឥណ្ឌូនេស៊ីថា កងទ័ព គឺជាអ្នកការទូតសន្តិភាព

ចំនួនអ្នកទស្សនា : Views

 



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់មេទ័ពជើ​ង​គោក​របស់ឥណ្ឌូនេស៊ីថា កងទ័ព គឹជាអ្នកការទូតសន្តិភាព។ ក្នុងន័យនេះ សម្តេច​តេជោ បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងឥណ្ឌូនេស៊ី ពង្រឹង និងពង្រីកកិច្ច​សហ​​ប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរថែមទៀត។





សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងពេលអនុញ្ញាតឱ្យនាយឧត្តមសេនិយ៍ បណ្ឌិត ឌុឌុង អាប់ឌូរា ចាមែន (DUDUONG ABDURACHMAN)មេបញ្ជាការ​កង​​ទ័ពជើងគោកឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសមនាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ​នាយឧត្តមសេនិយ៍បណ្ឌិត ឌុឌុង អាប់ឌូរា ចាមែន បាន គោរព​រាយ​ការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃជំនួបជាមួយមេបញ្ជាការ​កងទ័ពជើងគោកស្ដីទី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់។ លទ្ធផលនោះរួមមាន កិច្ច​សហប្រតិបត្តិការដែលមានស្រាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមតាម​រយៈការជំរុញឱ្យមានការផ្លាស់ប្ដូរបទពិសោធន៍កាន់តែខ្លាំងឡើងថែមទៀត និងការ​ផ្លាស់​ប្ដូរ​ព័ត៌មានរវាងកងទ័ពទាំងពីរ ពិសេសការពង្រីកវិសាលភាព​ នៃកិច្ចសហ​ប្រតិបត្តិ​ការរវាងកងទ័ពទាំងពីរ។





ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហប្រ​បត្តិ​ការ​រវាងកងទ័ពនៃប្រទេសទាំងពីរ​ និងលើកទឹកចិត្តឱ្យពង្រីកកិច្ចសហប្រតិ​បត្តិការថែមទៀត៕



ក្រសួងសេដ្ឋកិច្ច ផាកពិន័យរណ្ដៅដីល្មើសច្បាប់ធំមួយកន្លែងនៅ ស្រុកខ្សាច់កណ្ដាល របស់លោក អ៊ុក រដ្ឋា ចំនួន៣លានដុល្លារ

ចំនួនអ្នកទស្សនា : Views

 



(កណ្តាល)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារ។


ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែ ផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។




ក្រសួងសេដ្ឋកិច្ច ទុកពេលឲ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។






សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារចម្រុះគណៈកម្មាធិការបង្រ្កាបបទល្មើសការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្ល៉េះ ហើយកាលណោះមេការក្រុមហ៊ុនបានប្រើបក្ខពួកបើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។


ក្រោយពីធ្វើការពិនិត្យវាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់៕