អាជ្ញាធរខេត្តមណ្ឌលគិរី លើកឡើងថា ជនជាតិភាគតិចនៅតែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់ ទោះបីសម័យកាលវិវឌ្ឍជឿនលឿនយ៉ាងណាក្ដី ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អាជ្ញាធរខេត្តមណ្ឌលគិរី លើកឡើងថា ជនជាតិភាគតិចនៅតែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏ល្អផូរផង់ ទោះបីសម័យកាលវិវឌ្ឍជឿនលឿនយ៉ាងណាក្ដី

ចំនួនអ្នកទស្សនា : Views

 


 មណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ៩ សីហា ខួបលើកទី២៥ លើពិភពលោក និងលើកទី១៩នៅប្រទេសកម្ពុជា ក្រោមប្រធានបទ” យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច ”។  





ពិធិនេះប្រារព្ធធ្វើឡើងដោយមានការចូលរួមពី លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពពាក់ព័ន្ធ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង៥ ក្នុងខេត្ត និងយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ក្នុងភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី  បានមានប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនជនជាតិដើមភាគតិច។ លោកអភិបាលរងខេត្ត លើកឡើងថា របត់សង្គមបច្ចុប្បន្នបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សទូទាំងសាកលលោកខណៈបច្ចេកវិទ្យាបានផ្សារភ្ជាប់ក្នុងជីវិតប្រចាំថ្ងៃមិនអាចខ្វះបានតែទោះជាយ៉ាងណាជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនៅតែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ពួកគាត់ និងយកមកអនុវត្តជារឿយៗ។ 






ក្នុងឱកាសនេះដែរ លោក ណយ ស្រូន បានបញ្ជាក់ថា ការប្រារព្ធពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេសជាតិ។  លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ អត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ៕





0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh