March 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

អបអរសាទរ សង្រ្កាន្តអូររាំងឪ! សួស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤

ចំនួនអ្នកទស្សនា : Views

 



អូររាំងឪ៖ រដ្ឋបាលស្រុកអូររាំងឪ បានប្រកាសរៀបចំ សង្រ្កាន្តអូររាំងឪ ក្នុងបរិវេណ ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។

ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម  មហោទរាទេវី រដ្ឋបាលស្រុកអូររាំងឪ រួមសហការជាមួយ សហព័ន្ធសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រាន្ត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បងប្អូន យុវជន យុវតី ក្នុងស្រុកអូររាំងឪ និងតំបន់ផ្សេងៗទៀត នូវសិល្បៈ វប្បធម៌ ល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ដោយមានតារាចម្រៀងល្បីៗ ដើម្បីជាការកម្សាន្តសប្បាយ និងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងស្ដង់ចំណីអាហារគ្រប់មុខទៀតផង។

សូមបញ្ជាក់ផងដែរថា សួនឧទ្យានទន្លេស្ងួត ជាទីតាំងប្រវត្តិសាស្ត្របូរាណមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ សូមប្រកាស អញ្ជើញបងប្អូន ប្រជាពលរដ្ឋ គ្រប់ទិសទី ចូលរួមរីករាយ កម្សាន្ត ឱ្យបានច្រើនកុះករ។







ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤

ចំនួនអ្នកទស្សនា : Views

 




ត្បូងឃ្មុំ​÷ ក្នុង​បរិវេណ​សាលាស្រុក​អូររាំងឪ​ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និងជា​អនុប្រធានទី២​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បានដឹកនាំកិច្ចប្រជុំពិ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំង​ឪ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយបញ្ចប់ពីកិច្ចប្រជុំ ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសង្ក្រាន្ត បានចុះត្រួតពិនិត្យ នៅទីតាំងផ្ទាល់ នៅសួនឧទ្យានទន្លេស្ងួត ដែលជាទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម បានចង្អុលបង្ហាញណែនាំក្រុមការងារ​ ដេីម្បី​រៀបចំ​មាន​លក្ខណៈ​ជា​ប្រពៃណី​ វប្បធម៌​ និង​សាសនា​​ ដូចជា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ របាំ​ ពួនភ្នំខ្សាច់​ ស្រង់​ព្រះ​ ព្រមទាំង​បានចាត់​ចែង​ទីលាន​រាំចង្វាក់​ម៉ាឌីហ្សុន​ ដែល​នឹង​ចូលរួម​រាំ​ដោយ​ក្រុម​យុវជន​ សសយក​ ស្រុកអូររាំងឪ​ ចំនួន​ ១០០០នាក់​ ជា​ការ​រំលែក​នូវ​ ឯកត្តកម្ម​ពិភពលោក​ ដែល​កម្ពុជា​ធ្លាប់​ទទួល​បានកាលពី​ពេល​កន្លង​ទៅ​​ និង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​នូវ​ផលិតផល​ក្នុង​ស្រុក​អូររាំងឪ​ ព្រមទាំង​សួនផ្កា​ស្បៃលឿង​ ១លាន​គុម្ព​ផងដែរ នឹង​ជាពិសេស​ការរៀបចំដោយ​ស្មារតី​ខ្ពស់​នូវ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជា​ពិសេស​ការអនាម័យ ជូនដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។










គូសបញ្ជា​ក់​ផងដែរ​ថា​ សង្ក្រាន្ត​អូររាំងឪ​ ដែល​រៀបចំ​ដេីម្បី​អបអរសាទរ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រោង​ ឆស័ក​ នៅឆ្នាំ​២០០៤​ នេះ​ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ មាន​រយៈ​ពេល​ ០៥​ ថ្ងៃ​ ចាប់​ពី​ទី១២​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ដែលផ្ដល់​ឱកាស​ និង​បរិយាកាស​រីករាយ​ជូន​ប្រជាពលរដ្ឋ​ ចូលលេង​កម្សាន្ត​ប្រមាណ​ជិត​ ៨​ ម៉ឺន​នាក់​ ដោយ​កម្មវីធី​មាន​ការប្រគំតន្រ្តី​ខ្នាត​ធំ​ មានតារា​ចម្រៀង​ល្បី​ ដូច​ជា​ កញ្ញា​ រ៉ាប៊ី​ លោក​ ឈឿន​ ឧត្តម​ លោក​ សុះមាច​ លោក​ នេនទុំ​ លោក​ សាំង​ សាត់​ធូដេ​ និង​តារា​ចម្រៀង​ជា​ជាច្រើន​រូបទៀត​ផងដែរ​។













ក្រសួងបរិស្ថាន បានជូនដំណឹងទៅបណ្តាគណ:អភិបាលរាជធានី ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី

ចំនួនអ្នកទស្សនា : Views




 ក្រសួងបរិស្ថាន បានជូនដំណឹងទៅបណ្តាគណ:អភិបាលរាជធានី ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តាព្រៃឈើឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម អ៊ាង ផល្លា អញ្ជើញជាអធិបតីភាពប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ចំនួនអ្នកទស្សនា : Views

 


ត្បូងឃ្មុំ ÷ នាព្រឹកម្សិលមិញ ត្រូវនឹង ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ាង ផល្លា រដ្ឋលេខាធិការ ក្រសួងទូរគមនាគមន៍ និងប្រៃសនីយ៍ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្ដាឃុំ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចំណុះស្រុកអូរាំងឪ ដែលប្រព្រឹត្តនៅបរិវេណសាលាស្រុកអូររាំងឪ។









ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម បានការសំណេះសំណាល សួរសុខទុក្ខ  និងបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានព្រមទាំង  សមាជិក សមាជិកា ចំណុះស្រុកអូររាំងឪ ដែលខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។










បទល្មើសធ្យូងខុសច្បាប់ឆ្លងដែនតាមច្រកទ្វារព្រំដែនជាយឃ្លាំងនៅតែមានជាហូរហែរតែមន្រ្តីប្រចាំការច្រកលោកថាមិនដឹងទៅវិញ ........

ចំនួនអ្នកទស្សនា : Views

 



ខេត្តក្រចេះ ៖ សកម្មភាពដឹកជញ្ជូនផល និងអនុផលព្រៃឈើ(ធ្យូង)ឆ្លងដែនខុសច្បាប់ នៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ ចេញពីទឹកដីខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ខណៈមន្ត្រីជំនាញពាក់ព័ន្ធតាមដងផ្លូវទាំងអស់ និងមន្ត្រីនគរបាលច្រកទ្វារព្រំដែន មិនខ្លាចបទបញ្ជាថ្នាក់ដឹកនាំចាប់ទុកសម្តីថ្នាក់ដឹកនាំជាខ្យល់កាត់ត្រចៀកតែប៉ុណ្ណោះ.! កន្ទេលធំបន្លំដេក បន្តលូកដៃទទួលផលប្រយោជន៍ពីក្រុមឈ្មួញ មិនខ្វល់ពីការវិនាសធនធានធម្មជាតិរបស់ខ្មែរឡើយ។

ជាក់ស្តែងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ មិនា ឆ្នាំ ២០២៤នេះ មានឡានវ៉េអងដឹកជញ្ជូងធ្យូងពីគ្រឿងក្នុងមួយយប់ៗបានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែនយ៉ាងសកម្មទាំងថ្ងៃ ទាំងយប់ យកទៅលក់នៅឯប្រទេសវៀតណាមតាមប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារទ្វេភាគីជាយឃ្លាំង ឋិតនៅ្នក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

សេចក្ដីរាយការណ៍បានបន្តទៀតថារថយន្តវ៉េអងដឹកជញ្ជូនធ្យូងទាំងអស់នោះដឹកចេញពីចំណុចផ្សេងគ្នា ដោយមួយចំនួនដឹកចេញពីភូមិអូស្នែងប្រឹស ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្លងកាត់ស្រុកស្នួល ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែនជាយឃ្លាំងបានយ៉ាងរលូន ដោយគ្មានរំខានដល់សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ពន្ធ័ណាមួយទេ.!

សូមសំណូមពរដល់គណ:កម្មាការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងមន្រ្តីដែលពាក់ព័ន្ធក្នុងស្រុកស្នួលទាំងអស់មេត្តាជួយទប់ស្កាត់ និងបង្រ្កាបផងទាន !



រថភ្លើងបុករថយន្តក្រុង របួសមនុស្សចំនួន ៤៥នាក់

ចំនួនអ្នកទស្សនា : Views






ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ  គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលបានបញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី២៩ ខែមីនា នេះថា : ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្តបើកឆ្លងកាត់ផ្លូវចំពីចំហៀង នៅលើផ្លូវដែក ត្រង់ចំណុចផ្លូវទៅច្រកល្អៀង ស្ថិតក្នុងភូមិបំណក់  ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាលឲ្យរងរបួសមនុស្សចំនួន ៤៥នាក់ (ស្រី ២៥នាក់) ក្នុងនោះរងរបួសធ្ងន់ចំនួន ០៥ នាក់ប្រុស ( ក្មេង ០១ នាក់ ) និងរងរបួសស្រាល ៤០ នាក់ស្រី ២៥នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលបានបញ្ជាក់ទៀតថា រថភ្លើងធ្វើចរាចរណ៍ពីកើតទៅលិច ។ ចំណែករថយន្តធ្វើចរាចរណ៍ពីជើងទៅត្បូង។ បណ្តាលឲ្យខូចខាត : រថភ្លើង ០១ គ្រឿង , រថយន្ត  ០១ គ្រឿង




នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា

ចំនួនអ្នកទស្សនា : Views

 




ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ នៅភូមិសាស្រ្តស្រុកពេជ្រាដា។











ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ករណីនេះ កម្លាំងជំនាញ និងអាជ្ញាធរត្រូវចុះស្រង់និន្ន័យដីព្រៃដែលរងការបំផ្លាញឲ្យបានជាក់ស្តែង ដើម្បីងាយស្រួលកំណត់អំពីដីព្រៃដែនដែលត្រូវអភិរក្ស ឬដីព្រៃសហគមន៏៕