October 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា : Views

 





រាជធានីភ្នំពេញ៖  ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting) ៨៧៤រូប  នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។

យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែតុលា និងលទ្ធផលជារួមក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ រួមមាន កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩៣,៣០% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៧,៦៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៥,៨៥% ធៀបនឹងផែនការប្រចាំឆ្នាំ,  កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៥,៤២% និងវឌ្ឍនភាពជារួមសម្រេចបាន ៨១,៩៩% ធៀបនឹងផែនការប្រចាំឆ្នាំ និង កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៦,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៣,១៦% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។  លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់យកទៅអនុវត្តឱ្យសម្រេចតាមផែនការគ្រោងទុក ដោយអនុវត្តតាមអភិក្រម រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ និងប្រជាជនក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕









រដ្ឋបាលស្រុកអូររាំងឪ គៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ចំនួនអ្នកទស្សនា : Views



លោក ទេស ឆន មេឃុំដំរិល ដឹកនាំក្រុមប្រឹក្សាឃុំ យុវជនគណបក្សឃុំ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវតាមបណ្ដាភូមិក្នុងឃុំ រួមមានភូមិដំរិលទី១ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិយាកជើង និងភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ការចុះសម្អាតបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

គួររំលឹកផងដែរថា ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក បន្ទាប់ពីការសាកល្បង«យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៏ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។








ក្រុមហ៊ុនហ្រ្គីន ជី អេជ សហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤»

ចំនួនអ្នកទស្សនា : Views



សៀមរាប​ ៖​ ក្រុមហ៊ុនហ្រ្គីន ជី អេជ បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ដោយមានការសហការជាមួយ​ ក្រសួងបរិស្ថាន​ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប  ។

ក្នុងកម្មវិធីនេះគណៈធិបតីចូលរួមរួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មន្តី្រមន្ទីរបរិស្ថានខេត្តសៀមរាប អជ្ញាធរពាក់ព័ន្ធស្រុកស្វាយលើនិងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ និងក្រុមយុវជន ប្រមាណ ៣៥០នាក់(ស្រ្តី៦០%)។

ជាកិច្ចចាប់ផ្តេីមកម្មវិធី​ ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិស្វាគមន៍បើកកម្មវិធី​ បានលើកឡើងថា ទី១.កីឡាធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវភាពស្អាតក្នុងខ្លួន(យុវជនយើងមានសុខភាពល្អ មិនប្រើប្រាស់គ្រឿងញៀន) និងជុំវិញខ្លួន(យុវជនបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យតាមរយៈចូលរួមដើររើសសំរាម)។ ទី២.សកម្មភាពចូលរួមរបស់យុវជនក្នុងយុទ្ធនាការពន្លកបៃតងតាមរយៈការដាំដើមឈើដើម្បីពង្រីកវិសាលភាពគម្របបៃតងរបស់កម្ពុជា។

ផ្សារភ្ជាប់ក្នុងកម្មវិធី ឯកឧត្តម បានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាចម្បងលើបរិស្ថាននិងសុខភាពដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលមានសរសរស្ភម្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,៨ លាននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបជាង៣លាននាក់ ហើយនឹងភាពបៃតង គឺក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំចំនួន១,៣លានដើម ដោយឥតគិតថ្លៃ ហើយផែនការបណ្ដុះកូនឈើឆ្នាំ២០២៥ មានចំនួនចន្លោះ២ទៅ៣លានដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

នៅចុងកម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអ្នកចូលរួមប្រមាណ៣៥០នាក់ ចូលរួមដាំដើមឈើចំនួន៣៥០ដើម មានទីតាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន នៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប។

កម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសោមនស្សរីករាយបំផុត។





















ក្រោយមិនរំពឹងទុក្ខថា ទទួលបាននូវភាពយុត្តិធម៌ បាត់បង់ទំនុកចិត្ត គ្មានសម្លាប់ភាព អស់ក្ដីសង្ឃឹមចំពោះលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ក្រុមអាជីករបានស្នើសុំសម្តេចតេជោ និងសម្តេចធិបតីជួយរកយុត្តិធម៌អោយជនរងគ្រោះ..!

ចំនួនអ្នកទស្សនា : Views



ខេត្តកណ្តាល ៖ ក្រោយពីបានទទួលព័ត៌មានថា អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាល ហើយកិច្ចអន្តរាគមន៍ដោះស្រាយក៏មិនទាន់ទទួលបានភាពយុត្តិធម៌នោះ ។ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ក៏បាននាំគ្នាស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយអោយក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលត្រូវបានបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។ 


ចាប់តាំងពីពេលតូបលក់ដូរត្រូវបានគេរំលោភយក គ្រួសារក្រីក្រថែមទាំងមានជម្ងឺទឹកនោមផ្អែមប្រចាំកាយផងនោះ ឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អុឹម អូន បានចល័តតាមរទេះលក់ស្លាបមាន់ គ្រួច ប្រហិតបំពង និងសាច់គោអាំងនៅក្នុងភូមិទាំងក្តីទទឹងរង់ចាំដំណោះស្រាយដោយយុត្តិធម៌ទទួលបានតូបលក់ដូរមកវិញ ។ ក្នុងសកម្មភាពកំពុងលក់ដូរនៅលើផ្លូវបេតុងក្នុងភូមិ គាត់បាននិយាយរៀបរាប់ពីការលំបាកអោយដឹងថា ។


មន្ត្រីនៅក្នុងការិយាល័យអន្តរវិស័យខេត្តកណ្តាលបាននិយាយប្រាប់ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ក្រោយពីគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ដោះស្រាយ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានចាត់អោយអភិបាលស្រុកកោះធំដោះស្រាយរួចរាយការណ៍មកខេត្តវិញ ។ 


ប៉ុន្តែអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បែរជាធ្វើរបាយការណ៍បង្វែរសាច់រឿងដោះស្រាយករណីរៀបចំសណ្តាប់ធ្នាប់ដាក់ជូនឯកឩត្តមអភិបាលខេត្តខេត្តទៅវិញ គឺមិនបានកោះអញ្ជើញគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងសុំអន្តរាគមន៍ដោះស្រាយករណីគេចូលបំពានយកតូប លក់ដូររបស់គាត់ទេ ។ 


គួរបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរនៅក្នុងផ្សារកោះធំសុទ្ធតែបានឃើញ និងបានដឹងហើយថែមទាំងបាននាំគ្នាផ្តិតមេដៃអះអាងថា ឈ្មោះ កើត ភូ និងឈ្មោះ អុឹម អូន ពិតជាមានទីតាំងតូបលក់ដូរ ដែលគេរំលោភបំពានយកពិត្យប្រាកដមែន  ខណៈពេលដែលក្រុមគ្រួសារគាត់ មានធុរៈផ្អាកលក់ដូរមួយរយៈខ្លី ដោយសារឈ្មោះ កើត ភូ មានជម្ងឺជាទម្ងន់ ហើយត្រូវប្រពន្ធកូននាំយកទៅព្យាបាលនៅប្រទេសវៀតណាម ក្រោយពីបញ្ជប់ជម្ងឺកូវីដ-១៩ ។ 


 បើតាមប្រភពព័ត៌មានពីមហាជនដាក់ការសង្ស័យថាប្រហែលមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ធើស៊ីតូបរបស់ប្រជាពលរដ្ឋរងគ្រោះជំពាក់វគ្គវិន ដោះស្រាយមិនចេញ ដែលស្ថិតក្រោមស្នាដៃ លោកឆៃ វណ្ណឌី អភិបាលស្រុកកោះធំទេដឹង? ទើបលោកធ្វើរបាយការណ៍ភូតកុហក ឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បង្វែរសាច់រឿងទៅវិញ។


មិនតែប៉ុណ្ណោះលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ការចុះផ្សាយរបស់គេហទំព័រ និងសារ ព័ត៌មានគឺផ្ទុយស្រឡះពីការពិត មិនតែប៉ុណ្ណោះលោកទុករយៈពេល២៤ម៉ោងឱ្យសារព័ត៌មាននោះមកបំភ្លឺនៅរដ្ឋបាលស្រុក ការចេញសេចក្តីប្រកាសព័ត៌មាននេះហាក់បីដូចជាមានការបិទបាំងរឿងលោក ឆៃ វណ្ណឌី អភិបាលស្រុកកោះធំ ដែលធ្វើរបាយការណ៍បង្វែរសាច់រឿងភូតកុហកឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្ដាល ក៏ដូជាបំបាក់ស្មារតីមកលើអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋដែលជួបរឿងអយុត្តិធម៌ និងបានបង្ហាញភាពអសកម្មខ្លះៗជូនថ្នាក់ដឹកនាំ សង្ស័យប៉ះកន្លែងរសើបរបស់លោកអភិបាលស្រុកកោះធំហើយទើបច្រឡោត ក្តៅស្លឹកត្រចៀកបែបនេះនោះ? ឬមួយប្រហែលជាលោកអភិបាលស្រុកមិនបានដឹងអំពីច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា ទេដឹង.? 


  សូមបញ្ជាក់ថាអង្គភាពសារព័ត៌មានយើងចុះផ្សាយដោយយោងទៅតាមលិខិតចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល និងយោងទៅតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ និងយោងតាមលិខិតលេខ០៧២៨ របស់រដ្ឋបាលស្រុកកោះធំ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ នឹងយោងតាមពាក្យសុំអន្តរាគមន៍ដោះស្រាយ របស់ឈ្មោះ កើត ភូ និងអ្នកស្រី អឹម អូន រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៤ ព្រមទាំងលិខិតបង់ប្រាក់ចុះថ្ងៃទី២៩ ខែ០៦ ឆ្នាំ២០២០៕ដោយ សេង សុខេង ស៦










បែកធ្លាយរឿងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាមគ្គីមានជ័យ មិនសប្បាយចិត្តលើមន្ត្រីសុរិយោដីស្រុក ធ្វើការយឺតយ៉ាវរឿងធ្វើប្លង់ដី...

ចំនួនអ្នកទស្សនា : Views



ខេត្តកំពង់ឆ្នាំង៖ កន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវតែបំរើប្រជាពលរដ្ឋ។ រហូតមកដល់បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តវេន ក៏នៅតែប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ថ្លៃថ្លា ធ្វើជាមន្ត្រីត្រូវបំរើប្រជាពលរដ្ឋ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ប៉ុន្តែដោយឡែកនៅក្នុងស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង ស្រាប់តែប្រជាពលរដ្ឋមានការមិនសប្បាយចិត្តជាមួយ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថាធ្វើការយឺតយ៉ាវ មិនយកចិត្តទុកដាក់ធ្វើការងារជូនប្រជាពលរដ្ឋនោះទេ។ មិនតែប៉ុណ្ណោះរាល់ឯកសាររបស់ប្រជាពលរដ្ឋដាក់ទៅមន្ត្រីរូបនោះយកទៅទុកចោល មិនបំពេញការងាររបស់ខ្លួននោះទេទុកចោលរាប់ខែ ឆ្នាំក៏មានដែរ ប្រសិនបើមានលុយសូកប៉ាន់ទើបធ្វើការងារជូន។

យោងតាមប្រភពព័ត៌មានបែកធ្លាយបានឲ្យដឹងថា÷ «ខ្ញុំសូមផ្ញើរជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ និងបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យ។

ប្រជាពលរដ្ឋលើកជាចម្ងល់ថាតើសុរិយោដីស្រុកសាមគ្គីមានជ័យ បំពេញការងារយ៉ាងដូចម្តេច? មានពលរដ្ឋមួយចំនួននៅស្រុកសាមគ្គីមានជ័យ បានប្រាប់មកខ្ញុំពីផលវិបាករបស់ពួកគេ ជុំវិញសេវាដីធ្លីរបស់ពួកគាត់ថាពិបាក យឺត ហើយខ្លះមិនបានទទួលប្លង់ដីដែលចុះជាប្រព័ន្ឋ តើមន្ត្រីសុរិយោដីចង់បានអ្វីមិនជួយពលរដ្ឋរឿងសេវាដីធ្លី?

ភាពអត់ធ្មត់របស់ខ្ញុំមានកំរិត ខាងក្រោមនេះជាលិខិតខ្ញុំដាក់ជូនបងអភិបាលខេត្តរឿងដីធ្លីខ្ញុំ ខ្ញុំដឹងថាពលរដ្ឋយើងនៅស្រុកសាមគ្គីមានជ័យមានការលំបាកខ្លាំងណាស់។ បើទោះបីខ្ញុំអាចស្រាយបញ្ហាខ្ញុំបាន ចុះពលរដ្ឋផ្សេងៗគិតយ៉ាងណា? នេះជាហេតុផលដែលខ្ញុំត្រូវបង្ហាញជាសាធារណៈនូវបញ្ហាក្នុងខ្ញុំរឿងដីធ្លីនេះ។ ប្រជាពលរដ្ឋបានបន្តថាឥលូវឯកសារខ្ញុំត្រូវបានយកទៅទុកចោល តេមិនលើក លើកនិយាយមិនចប់បិទ។

ខ្ញុំក៏មានការលំបាកចិត្ត ដោយសារពលរដ្ឋដែលជួបបញ្ហានេះតែងស្តីបន្ទោសថ្នាក់ដឹកនាំរដ្ឋាភិបាល ខ្ញុំក៏មិនអាចឈរមើលភាពអយុត្តិធម៌ចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំខ្ញុំដោយសារមន្ត្រីអសកម្ម ខ្ញុំមិនថាពុករលួយទេ ដោយសារគ្មានភស្តុងតាំង។

ខ្ញុំគិតថាគួររៀបចំ សេវាដីធ្លីជូនពលរដ្ឋឡើងវិញ។

ខ្ញុំសូមផ្តាំ២

ទី១ ផ្ញើរជូនប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យថា លើកនេះខ្ញុំផុស លើកក្រោយខ្ញុំធ្វើឌីអូ លើកក្រោយទៀតនៅមានពលរដ្ឋមកប្តឹងខ្ញុំ ខ្ញុំសូមធ្វើរបាយការណ៍ជូន សម្តេច ពុក សម្តេច បង និងឯកឧត្តម ឧប សាយ សំអាល់។ លើកនេះខ្ញុំធ្វើលិខិតជូនបងអភិបាលខេត្ត។

ទី២ ជូនបងប្អូនពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យថា បងប្អូនមានបញ្ហាយឺតយ៉ាវរឿងសេវាដីធ្លីប្រាប់ខ្ញុំ ឬក្រុមការងារ ដើម្បីជួយបងប្អូនដាក់សំណើរទៅច្រកចេញចូលតែមួយរបស់ស្រុក ហើយបន្តនីតិវិធីទៅមុខទៀត។

ខ្ញុំសូមបញ្ជាក់បងប្អូនថា សម្តេច ពុក សម្តេច បង ឯកឧត្តម ឧប សាយ សំអាល់ ខិតខំណាស់ការពារសន្តិភាព អភិវឌ្ឍសង្គមជាតិ និងជាពិសេសតាមរយៈ ឯកឧត្តម ឧប សាយ សំអាល់ ខិតខំកំណែទម្រង់វិស័យដីធ្លីនៅកម្ពុជា»។

  ជុំវិញបែកធ្លាយរឿងប្រជាពលរដ្ឋមិនសប្បាយចិត្តនិងប្រធានមន្ត្រីសុរិយោដីស្រុក ធ្វើការយឺតយ៉ាវរឿងធ្វើប្លង់ដីនេះដែរ អង្គភាពសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីប្រធានមន្ទីរសុរិយោដីស្រុកបានទេ រហូតម៉ោងចេញផ្សាយនេះ ដោយមិនមានប្រភពណាមួយអាចទំនាក់ទំនងបាន។

  ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អ្នកសារព័ត៌មានយើងបានផ្ញើសារសួរទៅឯកឧត្តមតាមប្រព័ន្ធតេឡេក្រាម ពាក់ព័ន្ធនឹងករណីខាងលើនេះឃើញលោកចូលមើលតែមិនឆ្លើយតប។

អង្គភាពសារព័ត៏មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីប្រធានការិយាល័យសុរិយោដីស្រុកសាមគ្គីមានជ័យ នៅរៀងរាល់ម៉ោងធ្វើការពាក់ពន័្ធប្រជាពលរដ្ឋថាលោកធ្វើការយឺតយ៉ាវរឿងប្លង់ដីនេះ ដោយយោងតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា៕