អង្គភាពសារព័ត៌មាន ជាច្រើន កំពុងតែឆ្ងល់ លោកអភិបាលស្រុកោះធំ ចេញសេក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ផ្ទុយស្រឡះ ពីអ្វីដែលអ្នកសារព័ត៌មានធ្វើការចុះផ្សាយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមចំណងជើងថា«លោកអភិបាលស្រុកកោះធំធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តកណ្តាលរឿងដណ្តើមតូបគ្នា» គឺអង្គភាពសារព័ត៌មាន ចេញផ្សាយតាមដែលប្រភពផ្តល់ ឯកសារអោយតែប៉ុណ្ណោះ។
ក្រុមអ្នកសារព័ត៌មាន ហាក់បីដូចជាមិនយល់ ថាអង្គភាពសារព័ត៌មានចេញយោងទៅតាមឯកសារ របស់អាជិវករលក់ដូរនៅផ្សារកោះធំ ដែលបានដាក់ពាក្យស្នើសុំអន្តរាគមន៍ដោះស្រាយ ដែរមានខ្លឹងសារ«ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ
ពាក្យសុំអន្តរាគមន៍ដោះស្រាយ
ខ្ញុំបាទឈ្មោះ កើត ភូ អាយុ ៥៣ឆ្នាំ អត្តសញ្ញាណប័ណ្ណលេខ020351166
នាងខ្ញុំឈ្មោះ អឹម អូន អាយុ ៥១ឆ្នាំ អត្តសញ្ញាណប័ណ្ណលេខ020356262 រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ សូមគោរព ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល
យោងៈ លិខិតបង់ប្រាក់កែលម្អផ្សារចុះថ្ងៃទី២៩ខែ ០៦ ឆ្នាំ២០២០
លិខិតបញ្ជាក់របស់អាជីវករលក់ដូរនៅក្នុងផ្សារកោះធំចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤
កម្មវត្ថុ សំណើសុំជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះ កែវ កុសល ជនជាតិខ្មែរ និងឈ្មោះ សម្រស់ ជនជាតិ ឥស្លាមដែលជាអាជីវករលក់ដូរក្នុងផ្សារកោះធំ បានរំលោភបំពានចូលលក់ដូរក្នុងទីតាំងតូបរបស់ខ្ញុំ បាទ និងនាងខ្ញុំ.....។»
ឯកឧត្ដម អភិបាលខេត្តទទួលហើយ ក៏បានចេញលិខិត«ជម្រាបជូន
លោកអភិបាល នៃគណៈអភិបាលស្រុកកោះធំ
កម្មវត្ថុ ស្តីពីសំណើសុំជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះ កែវ កុសល ជនជាតិខ្មែរ និងឈ្មោះ សម្រស់ ជនជាតិឥស្លាម ដែលជាអាជីវករលក់ដូរក្នុងផ្សារកោះធំ បានរំលោភបំពានចូលលក់ដូរ ក្នុងទីតាំងតូបរបស់ឈ្មោះ កើត ភូ និងឈ្មោះ អឹម អូន។
យោង ៖ -លិខិត ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់ឈ្មោះ កើត ភូ និងឈ្មោះ អឹម អូន
-ចំណារ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ។»និងអោយរាយការណ៍មក ឯកឧត្ដម វិញ តែលោក អភិបាលស្រុកមិនមានការកដោះស្រាយរឿងទំនាស់តូបលក់ដូរ បែជាធ្វើកំណត់ហេតុពីការចុះធ្វើសណ្តាប់ធ្នាប់ដូចនេះទៅវិញ «កំណត់ហេតុ
ឆ្នាំពីរពាន់ម្ភៃបួន ខែសីហា ថ្ងៃទីម្ភៃប្រាំបី វេលាម៉ោង២រសៀល នៅសាលាស្រុកកោះធំបានរៀបចំកិច្ចប្រជុំ ស្តីពី ដោះស្រាយបញ្ហាលោកស្រី អឹម អូន លក់សាច់អាំងលើចិញ្ចើមផ្លូវជាតិលេខ២១មុខផ្សារកោះធំ មានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ក្រោមអធិបតីភាពរបស់លោក ថេង ច័ន្ទពិសិដ្ឋ អភិបាលរងនៃគណៈអភិបាល ស្រុក តំណាងលោក ឆៃ វណ្ណឌី អភិបាល នៃគណៈអភិបាលស្រុកកោះធំ ។»
សូមបញ្ជាក់ថាអង្គភាពសារព័ត៌មាន ចេញផ្សាយយោងទៅនឹងឯកសារដែលប្រភពផ្តល់អោយ ចុះហេតុអ្វីបានជា លោកអភិបាលកំហិតអោយអ្នកសារព័ត៏ចូលទៅបំភ្លឺនៅសាលាស្រុកទៅវិញ ដោយខុសពីច្បាប់ស្តីពីរបប សារព័ត៌មាននៅកម្ពុជា? ៕
www.ksapormean-khmerebooknews.com.kh



































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh