បាត់ដំបង៖ ថ្ងៃសៅរ៍ ២រោច ខែ អស្សុជ ឆ្នាំរោង បញ្ចស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោកស្រី សាក់ ថារី ប្រធានវេទិកាសន្តិភាពកម្ពុជា សាខាខេត្តបាត់ដំបង នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បាននាំយកបច្ច័យដែលទទួលបានអំពីការចូលរួមរបស់ថ្នាក់ដឹកនាំតាមបណ្តាស្រុកនានារបស់ វេទិកាសន្តិភាពកម្ពុជា សាខាខេត្តបាត់ដំបង ទៅចូលរួមបុណ្យកឋិកទានសាមគ្គី នៅវត្តលៀប ដែលឋិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ខេត្តបាត់ដំបង។
កឋិនទាន គឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនាដែលមានរយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។ អាចនិយាយបានថាពុទ្ធបរិស័ទចាប់ផ្តើមធ្វើបុណ្យកឋិននៅក្រោយថ្ងៃចេញព្រះវស្សាហើយការចូលព្រះវស្សារបស់ព្រះសង្ឃមានរយៈពេល៣ខែ។
កឋិនកាលគឺរដូវដែលប្រជាពុទ្ធបរិស័ទនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃមានចីវរជាដើម ទៅប្រគេនព្រះសង្ឃ។ បច្ចុប្បន្នគេឃើញពុទ្ធបរិស័ទមិនត្រឹមតែប្រគេនចីវរទេនៅមានប្រគេនទេយ្យទានផ្សេងៗដូចជា គ្រឿងបរិភោគ និងថ្នាំសង្កូវ ជាដើមរួមទាំងបច្ច័យផងដែរ៕
===============
ចែករំលែក / share 👇
🌐 CPF Facebook
🌐 CPF Telegram
🌐 CPF Website
👉https://tinyurl.com/3zp4k6he
www.ksapormean-khmerebooknews.com.kh




































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh