ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ក្រសួងព័ត៌មាន រៀបចំពិធីប្រគល់សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនបណ្តាអង្គភាពព័ត៌មានទុកអនុវត្ត

ចំនួនអ្នកទស្សនា : Views



ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ ប្រធាន និងតំណាងមន្ទីរព័ត៌មានបណ្តារាជធានីខេត្ត ប្រធាន និងតំណាងសមាគមសារព័ត៌មាន ចាងហ្វាង អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាសរុបចំនួនជិត ៣០០នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤៕

ជាមោទនភាព ដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានកើតឡើង ហើយរៀបចំពិធីមួយដ៏មានសារៈសំខាន់នារសៀលនេះក្នុងការចែកជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន ដើម្បីយកទៅសិក្សាស្វែងយល់បន្ថែម និងយកទៅអនុវត្តនូវចំនុចដែលពាក់ព័ន្ឋជាមួយក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រមសីលធម៌វិជ្ជាជីវៈនេះកើតចេញពីអ្នកសារព័ត៌មានដោយផ្ទាល់ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន នេះបើតាមប្រសាសន៏របស់ឯកឧត្តមរដ្ឋមន្រ្តីថ្លែងក្នុងអង្គពិធី។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឯកឧត្តមមិនមានគោលការណ៏លុបច្បាប់ស្តីពីរបបសារព័ត៌មានចាស់ទេ គឺមានន័យថា ច្បាប់ស្តីពីរបបសារព័ត៌មានដែលមានហើយ គឺយើងនឹងបង្កើតបន្ថែម ដើម្បីឆ្លើយតបទៅនឹងការវិវដ្តនៃសង្គម ការរៀបចំតាក់តែងច្បាប់ វិសោធនកម្មច្បាប់ ក៏ត្រូវដើរស្របទៅនឹងវឌ្ឍនភាពសង្គមដែរ គឺដើម្បីការពារ នូវសិទ្ឋិ និងតួនាទីរបស់អ្នកសារព័ត៌មានទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីក៏សូមថ្លែងអំណរគុណដល់សមាគមសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានសម្តែងនូវការគាំទ្រ ហើយរហូតដល់ចេញញត្តិបង្ហាញការគាំទ្រ និងបង្ហាញនូវភាពរីករាយ ដែលយើងមានសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។ វាគឺជាចំនុចមួយ ដែលអ្នកសារព័ត៌មានទាំងអស់យកមកប្រើប្រាស់ អនុវត្ត ហើយទុកជាសំអាង ហើយការដែលជជែកគ្នាគឺយើងមានឯកសារយោង នេះហើយជាចំនុចមួយដែលចាំបាច់បំផុតសំរាប់បងប្អូនអ្នកសារព័ត៌មាន ទុកការពារខ្លួនរបស់យើងក្នុងការបំពេញការងារអោយមានប្រសិទ្ឋភាពខ្ពស់៕






អត្ថបទ៖ ជា សុភា







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh