February 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា.រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃួង ស្រេង អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ .!

ចំនួនអ្នកទស្សនា : Views




 (ភ្នំពេញ)៖ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដមសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភំ្នពេញ និងជាប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកបណ្ឌិត ឧកញ៉ា លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ចំនួន ១១១១នាក់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕









ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលលួចទូរស័ព្ទដល់ក្នុងតូបរបស់ប្រជាពលរដ្ឋ.!

ចំនួនអ្នកទស្សនា : Views




ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលលួចទូរស័ព្ទដល់ក្នុងតូបរបស់ប្រជាពលរដ្ឋ ខណៈដែលម្ចាស់កំពុងរវល់។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅបរិវេណនៅផ្សារអូរដឹម ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនសង្ស័យខាងលើមានឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។


តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា ដំបូងគាត់ទុកទូរស័ព្ទដៃរបស់គាត់នៅលើតុ ហើយរវល់តែអង្គុយលាងផ្លែឈើនៅបន្ទប់ទឹក ស្រាប់តែជនសង្ស័យខាងលើ ចូលទៅលួចយកទូរស័ព្ទបាន ហើយព្យាយាមរត់គេច ភ្លាមៗនោះម្ចាស់ងាកមកឃើញ ក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងដេញចាប់បានតែម្តង រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច៕





ចាប់ខ្លួនក្មេងទំនើងពីរនាក់ ករណីគប់ដុំថ្មលើប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅផ្លូវជាតិលេខ៣.!

ចំនួនអ្នកទស្សនា : Views




កំពត៖ ករណីក្មេងទំនើងបង្កការអុកឡុកតាមទីសាធារណៈ ដោយធ្វើសកម្មភាពគប់ដុំថ្មលើប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានមនុស្សពីរនាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។


យោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ចាន់ រស្មី អាយុ១៥ឆ្នាំ និង ឈ្មោះ រីម ដារុន អាយុ១៧ឆ្នាំ។ ពួកគេរស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ក្រៅពីនេះ ក៏មានបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ផងដែរ។


ទាក់ទងនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឱ្យកម្លាំងជំនាញ បន្ដស្រាវជ្រាវបន្ថែមទៀត ដើម្បីស្វែងរកបក្ខពួកជនសង្ស័យដែលនៅសេសសល់ យកមកចាត់ការតាមច្បាប់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត ដែលពួកគេតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕






សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់ទូតកូរ៉េខាងត្បូងថា : កម្ពុជា ថ្កោលទោសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលម្ដងហើយម្ដងទៀត បង្កការគំរាមកំហែងសន្ដិសុខពិភពលោក.!

ចំនួនអ្នកទស្សនា : Views

 




ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។


ការបញ្ជាក់របស់សម្ដេចបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។ 


ក្នុងជំនួបនោះលោក Park Jung Wook បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។


លោក Park Jung Wook បន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានគោរពជម្រាបសម្តេចតេជោ ដោយបង្ហាញក្តីបារម្ភជុំវិញការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងដល់សន្តិភាពនៅឧបទ្វីបកូរ៉េផង និងពិភពលោកផង។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។


ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។ 


សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។ 


ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនលោក Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។ 


សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជារំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕

កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត តម្លៃជាង៤ពាន់លានដុល្លារ ចម្ងាយ៣៨២គីឡូម៉ែត្រ

ចំនួនអ្នកទស្សនា : Views

 
















ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។


កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។ 


ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យរាជរដ្ឋាភិបាលថៃ តាមរយៈ ឯកឧត្តម ឯកអគ្គរាជទូត ជួយពិនិត្យលទ្ធភាពក្នុងការចាត់តាំងសាស្ត្រាចារ្យ ឬអ្នកជំនាញការ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។


ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលថៃ បានសម្តែងនូវសុឆន្ទៈ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ ឯកឧត្តម នឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។


សូមជម្រាបថា៖ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលថ្វាយសារតាំង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ហើយទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ៧២ឆ្នាំ៕



បេីករថយន្តកុងតឺន័រយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ ធ្វើឱ្យដួល ហើយរថយន្តបានកិនអ្នកជិះម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់នៅហ្នឹងកន្លែងកើតហេតុចំណែកពីរនាក់ទៀតរករបួសស្រាល..!

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ ៖ នា រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីចោមចៅ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


មុនកេីតហេតុគេឃេីញស្ត្រីម្នាក់និងក្មេងស្រីម្នាក់ទៀតស្លៀកពាក់បែបសិស្សសាលា រួមដំណេីរជាមួយគ្នាដោយជិះម៉ូតូម៉ាក Zoomer-X ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AC-9576 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំសណ្ដោងទូកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1611 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាយ៉ាងលឿនទៅបុកម៉ូតូពីក្រោយឱ្យដួលរួចហើយកិនស្ត្រីជាអ្នកឌុបបណ្ដាលឱ្យស្លាប់ភ្លាមមួយរំពេច រីឯក្មេងស្រីរងរបួសស្រាល ។ 


ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុបានបេីកទ្វារចុះបម្រុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលនៅក្បែររកន្លែងកេីតហេតុនាំគ្នាឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ និងចាត់ការតាមច្បាប់ ។ 


ដោយឡែកម៉ូតូនៅក្រោមរថយន្តបង្កបានរងការខូចខាតជាខ្លាំង និងត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយកទាំងរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕






នោះ យ៉ាងម៉េចចេះ.! ភរិយារបស់ ពូ ឈឹម រងការចោទប្រកាន់ថាគេចវេសមិនព្រមសងលុយ ដែលបានជំពាក់ច្រើនឆ្នាំ..!

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ៖ មានការបង្ហោះ និងចែកចាយពាសពេញបណ្តាញសង្គមហ្វេសបុក អំពីស្ត្រីម្នាក់ ដែលគេស្គាល់ថាជាភរិយារបស់ពូឈឹម លក់សាច់ក្រក បានគេចវេស មិនព្រមសងលុយគេ។


យោងតាមគណនីហ្វេសបុកមួយដែលមានឈ្មោះ Punk បានធ្វើការបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានបង្ហោះខ្លឹមសារ ភ្ជាប់ជាមួយរូបភាពទាំងស្រុងថា៖សូមអញ្ជើញបងស្រីឈ្មោះ “សាន្ត សុកញ្ញា” ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ “ឈឹម” លក់សាច់ក្រក, Page(អ្នកគាំទ្រពូឈឹម) ចេញមុខមកដោះស្រាយលុយដែលនៅជំពាក់កាន់ឆ្នាំហើយ រាល់ថ្ងៃឃើញប្ដីបងPostសុទ្ធតែលក់បានទាំងរាប់រយគីឡូ ធ្វើConcertផង ដើរសុទ្ធតែជាមួយឧកញ៉ា មានអង្គរក្សផ្ទាល់ខ្លួនទៀត !


ម្ចាស់ករណីដដែលបានបន្តថា ភ្ជាប់មកខាងក្រោមនេះ គឺរូបភាពពេលគាត់មកធ្វើកុងត្រាខ្ចីលុយ & រូបភាពឡានដែលប្ដីគាត់ជូនមកនៅចាំខាងមុខផ្លូវ (ជៀសវាងករណីប្រកែកថាមិនដឹងរឿង)… ឯកសារ ហត្ថលេខា ស្នាមមេដៃមានគ្រប់គ្រាន់ បើពុំមានដំណោះស្រាយទេ យើងនឹងចាត់ចែងតាមវិធានការណ៏បន្ត ។






ជុំវិញករណីនេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរងចាំមើលថានឹងមានដំណោះស្រាយបែបណាជាបន្តទៀត បន្ទាប់ពីមានការបង្ហោះបែបនេះ៕

សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល.!

ចំនួនអ្នកទស្សនា : Views




(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកបច្ច័យរបស់សម្តេចទាំងទ្វេចំនួន ២០លានរៀល ទៅចូលបុណ្យសពនាយក្តឹប អតីតតារាកំប្លែងជើងចាស់មួយរូប។


លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


សូមជម្រាបថា បន្ទាប់ពីរួបរឹតដោយជំងឺជាច្រើនមុខអស់រយៈពេលច្រើនឆ្នាំ តារាកំប្លែងជើងចាស់ល្បីឈ្មោះ​ នាយក្តឹប បានទទួលមរណភាព នៅម៉ោង៩៖៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរោគាពាធ៕





ក្រុមចោរ.២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់ទៅលើនារីម្នាក់បានសម្រេច".!

ចំនួនអ្នកទស្សនា : Views




ភ្នំពេញ ៖ ជនសង្ស័យចំនួន​២នាក់   ធ្វើសកម្មភាពឆក់ ទៅលើនារីម្នាក់ដែលកំពុងតែដើរផ្លូវនៅម្ដុំផ្សារកណ្ដាល បានសម្រេច នាំគ្នាជិះរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចធ្វើការល្បាត ស្ទាក់ចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ពួកគេទាំង២នាក់ បានជិះម៉ូតូសង់សេ១២៥ ទើបតែចេញស៊េរីឆ្នាំ ២០២៣ ទាំងមិនទាន់មានស្លាកលេខផងនោះ ទៅធ្វើសកម្មភាពឆក់ទៅលើនារីម្នាក់ ដែលកំពុងតែដើរតាមផ្លូវ នៅម្ដុំផ្សារកណ្ដាល ដោយឆក់កាបូបពីជនរងគ្រោះ បានសម្រេច រួចក៏នាំគ្នាជិះរត់គេចខ្លួន មកដល់ផ្លូវជាតិលេខ៦អា ត្រូវបាន កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សង្ស័យដេញឃាត់ ដោយសារតែឃើញក្នុងដៃជនសង្ស័យម្នាក់ ដែលនៅអង្គុយខាងក្រោយ មានកាន់កាបូបរបស់មនុស្សស្រី  តែជនសង្ស័យទាំង២នាក់នោះ មិនបានឈប់ម៉ូតូនោះទេ បាននាំគ្នាបន្តជិះរត់ មកដល់ផ្លូវលំមួយកន្លែង ក្នុងសង្កាត់ព្រែកលៀប ទើបឃាត់ខ្លួនបានទាំង២នាក់តែម្តង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២នាក់ យកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងប្រកាសស្វែងរកនារីជនរងគ្រោះ បើសិនឃើញ សូមមកទទួលយកវិញ នៅអធិការនគរបាលខណ្ឌជ្រោយចង្វារ  ៕




អាល្លឺម៉ង់ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្ត និងគ្រឿងចក្រសំណង់នៅកម្ពុជា

ចំនួនអ្នកទស្សនា : Views

 



ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។


នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។


ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០%  ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។


សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេង​ៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។


បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករ​ណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ​។​


តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ​១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។


រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនៅថ្ងៃ៨កុម្ភៈនេះ​ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

ចំនួនអ្នកទស្សនា : Views

 



សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

 



កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានអនុម័ត បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ​ ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ​ គឺ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត៕

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹក​នាំ​គណៈ​ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹម .!

ចំនួនអ្នកទស្សនា : Views















(កណ្តាល)៖ នាវេលាព្រឹក ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ  ឆ្នាំ២០២៣នេះ ឯកឧត្តម  គង់  សោភ័ណ្ឌ  អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹក​នាំ​គណៈ​ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹម  ដែល​បាន​ទទួល​មរណភាព​ កាលពីថ្ងៃទី០៣ ខែ​កុម្ភ: ឆ្នាំ​២០២៣ ដែលត្រូវជាភរិយារបស់ ឯកឧត្តម តាន់ បញ្ញាវុធ។


ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់​គុណបុណ្យ​ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ លោកជំទាវ  ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



ជនជាតិចិន.បើករថយន្តស៊េរីទំនើបមួយគ្រឿង.ទាំងស្រវឹងស្រាជោគជាំ.បង្ករគ្រោះថ្នាក់ បុកនារីខ្មែរម្នាក់អោយស្លាប់នៅនឹងកន្លែង រួចមកអង្គុយគងទាក់ខ្លា.ធ្វើដូចអត់មានរឿងអី.!

ចំនួនអ្នកទស្សនា : Views

 


(ភ្នំពេញ) ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កឡើងដោយបុរសជនជាតិបរទេសម្នាក់ បានបើករថយន្តសេរីទំនើបមួយគ្រឿងម៉ាក PORSCHE ដែលបំពាក់ស្លាកលេខ ភ្នំពេញ 2AC-8885 ពណ៍ស ក្នុងស្ថានភាពស្រវឹងបានជិះបំពានភ្លើងស្តុបក្រហម បុកនារីម្នាក់ដែលកំពុងតែបើកបរម៉ូតូម៉ាក HONDA TODAY  ឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយប៉ើងហោះជាង១០០ម៉ែត្រទៅមួយជំហៀងផ្លូវបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែង។


កើតហេតុ រួចម៉ូតូចូលក្រោមរថយន្តអូសម៉ូតូបាក់កាឡេទៅបុក នឹងរថយន្ដព្រូសដែលបំពាក់ស្លាកលេខ ភ្នំពេញ 2AQ-8648 ពណ៍ស មួយគ្រឿងទៀតដែលកំពុងតែដឹកភ្ញៀវបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលអោយខូចខាតយ៉ាងដំណំ បង្ករអោយមានស្នាមរបួសបែកចិញ្ចើមទៅមន្ទីរពេទ្យភ្លាម រួចរថយន្តសល់ល្បឿនជិះទៅផ្នែកខាងឆ្វេងនៃផ្លូវដល់ក្បែរវិមានឯករាជ្យ ។ បន្ទាប់ពីកើតហេតុមន្ត្រីប៉ុស្តិ៍បានបញ្ជូនជនបង្កទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរនាំនិងបញ្ជូនជនបង្កទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ។


 ករណីនេះកើតឡើងនាវេលាម៉ោង 3:40នាទីយប់រំលងអធ្រាត្រថ្ងៃទី 25 ខែមករា ឆ្នាំ 2023 ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕








តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។





 

ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដោយយកដីរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផល យកទៅប្រគល់ឱ្យបុគ្គល៤រូបមិនដឹងជារស់នៅទីណាដើម្បីធ្វើជាកម្មសិទ្ធិគឺ លោក ស្រេង ធឿន, លោក យ៉ែម ច័ន្ទរស្មី, អ្នកស្រី ទ្រៀង ស៊ីនួន និង អ្នកស្រី ភួង សុម៉ី ដែលបានធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីយូរណាស់មកហើយ។ បន្ថែមលើសនេះបុគ្គលទាំង៤នាក់នេះ កំពុងរត់ការធ្វើប្លង់រឹងគ្របលើដីរបស់ពួកគាត់ផងដែរ។ ឃើញដូច្នេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទប់ស្កាត់ និងសុំអន្តរាគមន៍ ទៅអាជ្ញាធរសង្កាត់ ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ និង សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោក ខៀវ ផាប់ អតីតមេភូមិត្រពាំងអំពិល បានបញ្ជាក់ថា នៅឆ្នាំ១៩៨០ ដីទាំងនោះជាដីក្រុមសាមគ្គី ហើយក្រោយមកនៅឆ្នាំ១៩៨៤ រដ្ឋបានចែកជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលធ្វើស្រែ និងដាំដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។ ហើយគាត់ជាអ្នកចូលរួមបែងចែកជូនប្រជាពលរដ្ឋផងដែរ។


បងប្អូនប្រជាពលរដ្ឋបានលើកដៃសំពះ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីពួកគាត់ចេញពីអនុក្រឹត្យពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់បន្តកាន់កាប់អាស្រ័យផលលើដីស្រែចំការទាំងនោះស្របច្បាប់៕