តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។





 

ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដោយយកដីរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផល យកទៅប្រគល់ឱ្យបុគ្គល៤រូបមិនដឹងជារស់នៅទីណាដើម្បីធ្វើជាកម្មសិទ្ធិគឺ លោក ស្រេង ធឿន, លោក យ៉ែម ច័ន្ទរស្មី, អ្នកស្រី ទ្រៀង ស៊ីនួន និង អ្នកស្រី ភួង សុម៉ី ដែលបានធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ពួកគាត់ដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែងតាំងពីយូរណាស់មកហើយ។ បន្ថែមលើសនេះបុគ្គលទាំង៤នាក់នេះ កំពុងរត់ការធ្វើប្លង់រឹងគ្របលើដីរបស់ពួកគាត់ផងដែរ។ ឃើញដូច្នេះ ពួកគាត់បានដាក់ពាក្យបណ្តឹងទប់ស្កាត់ និងសុំអន្តរាគមន៍ ទៅអាជ្ញាធរសង្កាត់ ខណ្ឌព្រែកព្នៅ អភិបាលរាជធានីភ្នំពេញ និង សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

លោក ខៀវ ផាប់ អតីតមេភូមិត្រពាំងអំពិល បានបញ្ជាក់ថា នៅឆ្នាំ១៩៨០ ដីទាំងនោះជាដីក្រុមសាមគ្គី ហើយក្រោយមកនៅឆ្នាំ១៩៨៤ រដ្ឋបានចែកជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលធ្វើស្រែ និងដាំដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់បច្ចុប្បន្ននេះ។ ហើយគាត់ជាអ្នកចូលរួមបែងចែកជូនប្រជាពលរដ្ឋផងដែរ។


បងប្អូនប្រជាពលរដ្ឋបានលើកដៃសំពះ សំណូមពរអាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ កាត់ឃ្វៀលដីពួកគាត់ចេញពីអនុក្រឹត្យពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់បន្តកាន់កាប់អាស្រ័យផលលើដីស្រែចំការទាំងនោះស្របច្បាប់៕















0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh