ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។ បើតាមជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
នាឱកាសនោះដែរ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ក៏បានបង្ហាញពីការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានជម្រាបដល់ប្រតិភូធុរកិច្ចអាល្លឺម៉ង់ថា កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសអាចធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនរួមឡើយ។
សម្តេចបន្ត មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។
បន្ថែមពីនេះ សម្តេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ ដែលមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយចង់ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
តាមរូបមន្តនេះ សម្តេច បានបញ្ជាក់នូវមូលហេតុដែរថា កន្លងមកជាបទពិសោធន៍នោះ គឺមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ។
www.ksapormean-khmerebooknews.com.kh



























0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh