May 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ...!

ចំនួនអ្នកទស្សនា : Views






ខេត្តកំពង់ស្ពឺ៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេល​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់​ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះ​ទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​សង្ស័យ​ថា ជា​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​សកម្មភាព​ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​ជិត​នោះ​ដែរ​។ ករណី​នេះ ធ្វើ​ឲ្យ​មហាជន​មន្ទិល​សង្ស័យ​ថា តើ​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ខ្លះ?។

រឿងរ៉ាវ​ជីក​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮ​ថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា? បានជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅ​ហើយ​នោះ។

  ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថាលោកថៅកែ លឹ​ម ចាន់​ថុ​ល ជីក​កាយ​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​លើស​ច្បាប់​កំណត់ និង​ខុស​ទីតាំង។ រឿង​នេះ ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ជំនាញណាខ្លះ ជា​ពិសេស គឺមន្ទីរ​ធនធានទឹក និងឧតុនិយម និង​មន្ទីររ៉ែ និងថាមពល​តែ​ម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្លារ ឃុំវល្លិ៍សរ  និយាយក្នុងលក្ខណមិនបញ្ចេញឈ្មោះថា ពួកគាត់មានដីអាស្រ័យផលម្នាក់បន្តិចៗតាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ នៅក្នុងអាងទំនប់អូរក្រាំងអំបិលនោះ ដើម្បីអាស្រ័យផលដោយមានប្លង់ស្លាបមាន់(ប្លង់ចុងសន្លឹក) ហើយដោយរដ្ឋគេថាត្រូវការអភិវឌ្ឍន៍ ក៏បង្ខំចិត្តយកដីពួកគាត់ដែលបានអាស្រ័យផល ដោះស្រាយគោលនយោបាលត្រឹម១ម៉ែត្រការ៉េ បាន៨កាក់ដុល្លារ(ថោកបំផុត) ខណៈដែលតម្លៃទីផ្សារដីតំបន់នោះមានតម្លៃចាប់ពី២០ដុល្លារ រហូតទៅដល់៨០ដុល្លារក្នុង១ម៉ែត្រការ៉េឯណ្ណោះ។ កក្តានេះហើយដែល ធ្វើឱ្យពួកគាត់មិនសប្បាយចិត្តនូវអ្វីដែលពួកគាត់ចង់បាននោះឡើយ បើរដ្ឋត្រូវការអភិវឌ្ឍន៍មិនអីនោះទេ! ប៉ុន្តែនេះគឺជាលេសរបស់នាយទុន លោកថៅកែ អ្នករត់ការ និងក្រុមមន្ត្រីខិលខូចមួយចំនួន(ថៅកែ គ្រឿងចក្ររកសុីសោះ) ដែលយកលេសជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលដើម្បីបានទឹកសម្រាប់ប្រើប្រាស់និងអាស្រ័យផលស្រោចស្រពដំណាំ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តនោះគឺ ក្រុមថៅកែគ្រឿងចក្រ បានឃុបឃិតជាមួយមន្ត្រីជំនាញខិលខូច យកលេសជីកស្តារអូរក្រាំងអំបិលដើម្បី យកអាចម៍ដីទៅចាក់បំពេញ ដីដែលមានប្លង់រឹងនៅខាងលិចជាប់និងរោងចក្រ ដើម្បីទុកសម្រាប់សាងសង់អ្វីក៏មិនដឹង។ មិនតែប៉ុណ្ណោះ ដឹកយកទៅចាក់បំពេញដីនៅខាងកើតឆៀងខាងជើងក្បែរវត្តរលាំងកំពូលដើម្បីសាងសង់រោងចក្រ។ ចំពោះដីប្រជាពលរដ្ឋសម្រាប់ប្រកបរបរធ្វើស្រែចំការ និងដំណាំផ្សេងៗនោះគឺ ថៅកែជីកកាយ អស់ទៅហើយមុនអាចធ្វើអ្វីបានទៀតទេ។

  ប្រជាពលរដ្ឋ ដដែលបានបង្ហើបបន្តទៀតថារឿង
នេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាការជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលរបស់ ថៅកែ លឹម ចាន់ថុល ដែលអាងអំណាចបងថ្លៃជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូបដ៏មានឥទ្ធិពលមហិមានេះ ជីកកាយលើច្បាប់របស់មន្ទីរ ក្រសួងដែលបានកំណត់នោះ តើមានមន្ត្រីមន្ទីរជំនាញណាខ្លះពាក់ព័ន្ធក្នុងរឿងនេះ ហើយមានអាថ៌កំបាំងអ្វីខ្លះ ទើបការជីកាស្តារពាសពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលស្រេចតែអំពើចិត្តបែបនេះនោះ?។ ប្រជាពលរដ្ឋពោលពាក្យសោកស្តាយដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលគ្រប់ៗ ប៉ុន្តែមិនដឹងថាទៅតវ៉ានៅឯណា តាមគ្នីតាមគ្នាទៅ បើជ្រុលទៅហើយនោះ។ នេះប្រហែលជាល្បិចរកសុីរបស់ក្រុមជនខិលខូចមួយចំនួន ដែលរិះរកគ្រប់មធ្យោបាយដើម្បីចំនេញពីប្រជាពលរដ្ឋ ហើយមើលទៅ ដីនៅក្នុងអាងទំនប់អូរក្រាំងអំបិលរាប់សិបហិកតា អត់មានទិន្នន័យមានសុំច្បាប់ធ្វើបែរជាមកធ្វើការអភិវឌ្ឍន៍ចំដីប្រជាពលរដ្ឋ កាន់កាប់អាស្រ័យផលទៅវិញ?។

  ប្រភពព័ត៌មានបានឱ្យដឹងថា លោកថៅកែ លឹម ចាន់ថុល នេះបានធ្វើការសុំច្បាប់ធ្វើអាជីវកម្មជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលមានទំហំជិត១០ហិកតា ធ្វើការជីកកាយមានរយះពេល២ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះសង្ស័យថៅកែរូបនោះ ធ្វើលើសច្បាប់កំណត់! ដោយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថៅកែ លឹម ចាន់ថុល បានយកគ្រឿងចក្រជីកកាយ មកខាងកើត ចំកណ្តាលផ្ទៃទំនប់អូរក្រាំងអំបិល ទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា ផុតព្រំប្រទល់ និងលើសច្បាប់កំណត់ ដោយអាងអំណាចបងថ្លៃជាប៉េអឹមហើយមើលទៅទើបហ៊ានធ្វើបែបនេះបាន។

ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ប្រជាពលរដ្ឋ សង្ស័យថៅកែ លឹម ចាន់ថុលជីកាកាយស្តារអាងទំនប់អូរក្រាំងអំបិលលើសច្បាប់កំណត់នេះដែរ អ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺតាមប្រព័ន្ធតេឡេក្រាមដើម្បីសួរនាំ ប៉ុន្តែលោកចូលមើលហើយ មិនឆ្លើយតប។

ដោយឡែកលោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទថា ថ្ងៃមិញជំនាញលោកបានចុះទៅពិនិត្យវាស់វែងរួចហើយមិនខុសទីតាំងអីទេ។

ហើយខាងណាដែលនិយាយថាខុសទីតាំងនោះ សូមឱ្យជួយចុះពិនិត្យទាំងអស់គ្នាក្រែលោសង្ស័យអី ពីព្រោះគាត់មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និង ថាមពល ដូចជាទំហំជាង៨ហិកតា។

ប្រជាពលរដ្ឋធ្វើការស្នើសុំឱ្យមានមន្ត្រីជំនាញពាក់ព័ន្ធនានា ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងរ៉ែនិងថាមពល មេត្តា ចុះធ្វើការអង្កេតស្រាវជ្រាវថា រឿងជីកស្តារអាងទំនប់អូរក្រាំងអំបិលរបស់ លោកថៅកែ ឈ្មោះ លឹម ចាន់ថុល នេះផង ដើម្បីឱ្យអស់មន្ទិលសង្ស័យ (កុំធ្វើការងារម៉ាម៉ាយកតែស៊ង)។  ហើយមួយវិញទៀតសូមអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីចុះពិនិត្យសង្កេតស្រាវជ្រាវផងថា តើរឿងជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះមានសុីសំណូកសូកប៉ាន់ មានលុយក្រោមតុដែលឬមួយយ៉ាង ?៕

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់ សាមីខ្លួននឹងភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕








ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុនម៉ាណែត!

ចំនួនអ្នកទស្សនា : Views

 





ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។

បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។
សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!







ដីកាស្តីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

ចំនួនអ្នកទស្សនា : Views

 



រដ្ឋបាលខេត្តកំពង់ស្ពឺ ៖ ដីកាស្តីពី ការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់


រូបភាព និងអត្ថបទ៖ ក្រសួងបរិស្ថាន
#MOE #Cambodia #MinistryofEnvironment



រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ

ចំនួនអ្នកទស្សនា : Views

 




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។

ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដែលយុវជនខ្មែរមួយក្រុមជាសិស្សនិស្សិតចេះឆ្នៃកាកអំពៅយកទៅធ្វើជាចានក្រដាស់ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកបាន។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិ មកជួយដល់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អរបស់ប្រទេសអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេស ហើយមិនរង់ចាំតែការជួយពីរដ្ឋនោះឡើយ។












ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន

ចំនួនអ្នកទស្សនា : Views

 




ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ង៉ូវ បូរីណា មិនសូវមាននរណាស្គាល់គាត់ទេ តែបើនិយាយពីឈ្មោះបណ្តាញសង្គម Khempire (អាណាចក្រខ្មែរ) ច្បាស់នឹងស្គាល់ឯកឧត្តមហើយ ។ មុនឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន គាត់ជាមនុស្សម្នាក់មានខ្សែឈាមក្នុងវិស័យសារព័ត៌មាន ជាអ្នកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម ហើយកែវភ្នែកទាំងគូស្ថិតនៅលើអនឡាញជាប់រហូតជាមួយនឹងក្រុមការងារបណ្តាញសង្គម និងមានសកម្មភាពជួយសង្គម គាត់ក៏ជាអ្នកសកម្មក្នុងក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ និងចុះពង្រឹងបក្សនៅមូលដ្ឋានមិនតិចឆ្នាំឡើយ ។

ឆ្នាំ 2000-2011 ជាអនុប្រធានគណៈពង្រឹងស្រុកល្វាឯម ទទួលបន្ទុកឃុំល្វាស ខេត្តកណ្តាល ក៏ជាសមាជិកក្រុមការងារចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀងពីឆ្នាំ 2000 ដល់បច្ចុប្បន្ន ។ ឆ្នាំ 2018 មកដល់បច្ចុប្បន្នជាអនុប្រធានក្រុមការងារគណៈពង្រឹងគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ង៉ូវ បូរីណា ក៏ជាបុគ្គលលេចធ្លោមានចិត្តមុតស្រួចក្នុងទស្សនវិស័យ និងគាំទ្រគោលយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានទំនុកចិត្តពីគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក៏បានស្នើឈ្មោះឯកឧត្តម ជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ។

សូមអបអរសាទរ ដែលឯកឧត្តម ង៉ូវ បូរីណា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទុកចិត្ត និងចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន ៕











ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខការបោះឆ្នោត

ចំនួនអ្នកទស្សនា : Views

 






កំពង់ឆ្នាំង : ដោយទទួលបានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៏ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥  ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤។

បន្ទាប់ពីការបោះឆ្នោតលើកទី១នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។

ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។