មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន​ ក.ប.ប. បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋាន​ ក.ប.ប. បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយ

ចំនួនអ្នកទស្សនា : Views

 



នាថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តប៉ៃលិន បាត់ដំបង តាកែវ កណ្ដាល កោះកុង ស្វាយរៀង ពោធិ៍សាត់ ព្រះសីហនុ បន្ទាយមានជ័យ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ធំ និងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេតនិងក៏ជាមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្តខាងលើ បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីយើងបានយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទ ដែលជាលទ្ធផលបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព រួមមាន ទឹកដោះគោ តែកញ្ចប់ តំណាប់ បន្លែ ជ្រក់ គ្រឿងសមុទ្រ ម្ហូបអាហារក្រៀម  ។ល។ សរុបចំនួន ១៨២.០៧គីឡូក្រាម ដោយបានដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា និងកម្ទេចចោលពេលក្រោយតាមនីតិវិធី។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំ ផ្សព្វផ្សាយដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារមួយចំនួន និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលជាច្រើនសន្លឹកជូនអាជីវករផងដែរ៕








0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh