ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ន សារុន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថង សាវុនអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-ADMINISTRATION) ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធានសាខាពន្ធដារខេត្ត នាយក នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ ពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំ សាខាពន្ធដារ ខេត្តមណ្ឌលគិរី។
www.ksapormean-khmerebooknews.com.kh


































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh