សម្រាប់ផ្តល់ជូនខេត្តសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រំដែន និងតំបន់ អភិវឌ្ឍន៍ផ្សេងៗទៀត នៅតំបន់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ និងភូមិសាស្ត្រ ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានប្រតិភូ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំជួបពិភាក្សា និងចុះពិនិត្យ វាយតម្លៃលើសំណើសុំកាត់ឆ្កៀលផ្ទៃដីទំហំ ១២០ ហិកតា ចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កូវីផាម៉ា សម្រាប់ផ្តល់ជូនខេត្តសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រំដែន និងតំបន់ អភិវឌ្ឍន៍ផ្សេងៗទៀត នៅតំបន់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ និងភូមិសាស្ត្រ ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ នាយកទីចាត់ការ អន្តរវិស័យ អភិបាលរងស្រុក ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីណាមលៀរ អគ្គនាយក អគ្គនាយករងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច កូវីផាម៉ា និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត។ប្រភពរដ្ឋបាលខេត្តមណ្ឌលគីរី
www.ksapormean-khmerebooknews.com.kh








































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh