2022 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ រៀបចំពិធីជប់លៀងស្វាគមន៍រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន

ចំនួនអ្នកទស្សនា : Views

ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ខេង សំវ៉ាដា រៀបចំពិធីជប់លៀងស្វាគមន៍រដ្ឋមន្រ្តីការបរទេសអាស៊ាននៃប្រទេសជាសមាជិកដទៃទៀត និងលោកជំទាវ និង អគ្គលេខាធិការអាស៊ាន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ

ចំនួនអ្នកទស្សនា : Views

 (ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ អញ្ជើញជាសហអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ជាង ៣៣លានដុល្លារអាមេរិក។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជិត២ម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ 

កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ ៖កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងនិងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីធានាឱ្យតំបន់ព្រំដែនក្លាយជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ 

 ការបង្ហាញពីការពង្រឹងទំនាក់ទំនងសាមគ្គីភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ នាវិមានសន្តិភាព ។ 

 ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនាថា ឯកឧត្តមនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានគោរពសំដែងងនូវការគាំទ្រនូវដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅ ហើយឯកឧត្តម មានជំនឿជឿជាក់ថា សម្តេចតេជោនឹងនាំមកសាមគ្គីភាពនិងវឌ្ឍនភាពអាស៊ាននាពេលខាងមុខមិនខាន។ 

 ឯកឧត្តមបានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជានិងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ ហើយក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនឹងបន្តទំនាក់ទំនងល្អនេះ ថែមទៀត។ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿង ញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងបទល្មើសដទៃទៀត ។

សហការជួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ ។ ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាននិងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។ 

 បន្ថែមពីនោះទៀត សម្តេចតេជោ ក៏បានសំដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោសង្កេតឃើញថា ទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ ហើយជំនឿទុកចិត្តនេះមានការកើនឡើងជាលំដាប់ ។ ឈរលើទំនាក់ ទំនងនេះ សម្តេចតេជោ បានបន្ថែមថា កងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើតជំនឿទុកចិត្តដល់ប្រជាជន នៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែ ក្លាយព្រំដែនទៅជាតំបន់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែង អំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលថៃ ប្រជាជនថៃដែលកន្លងមក បានជួយដល់ពលករកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានជំងឺនៅតាមព្រំដែន ចូលព្យាបាលនៅក្នុងប្រទេសថៃ៕

 


អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើកំណាយនៅទួល ឡដុតកុលាលភាជន៍ថ្មីមួយកន្លែងទៀត

ចំនួនអ្នកទស្សនា : Views



សៀមរាប ៖​ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយកន្លែងទៀត នៅក្នុងតំបន់ក្រុមឡទ្វារដីឆ្នាំង ដែលស្ថិតនៅភាគពាយព្យ នៃខ្លោងទ្វារដីឆ្នាំងក្រុងអង្គរធំ ក្នុងគោលបំណងដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងឡទាំង២ដូចគ្នាឬយ៉ាងណា? ថ្វីត្បិតថា នៅក្នុងតំបន់នោះ គេឃើញមានទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិលក្រែងឡទាំងនោះមានមុខងារផ្សេងគ្នាជាដើម។ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់
ឯកសារអង្គរបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅភាគពាយព្យខ្លោងទ្វារដីឆ្នាំង ដោយលោកបញ្ជាក់ថា ការធ្វើកំណាយនោះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០។ 

អ្នកស្រាវជ្រាវបានរកឃើញជារចនាសម្ព័ន្ធឡបុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សរ៍ទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៣។ លោក ទិន ទីណា បានឱ្យដឹងទៀតថា ការធ្វើកំណាយនៅទួលត្រពាំងបុស្សនោះ គេឃើញមានរចនាសម្ព័ន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ដូចជា នៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះមានប្រវែងវែង រីឯឡបុរាណនៅទួលត្រពាំងបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។

 ការធ្វើកំណាយនៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងឡទាំង២ដូចគ្នាឬយ៉ាងណា? ដ្បិតថា គេឃើញទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិលក្រែងឡទាំងនោះ មានមុខងារផ្សេងគ្នាជាដើម ៕ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ ដារា


ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានាស្ថិរភាព សន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។
 ជំនួបនោះត្រូវបានធ្វើឡើងកាលពីថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ច ឱ្យកាន់តែល្អប្រសើរឡើង និងទទួលបានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូសមាគមកម្ពុជា-ជប៉ុន ជាច្រើនរូបផងដែរ។ 

 នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមប្រធានសមាគម និងសហការី និងបានមានប្រសាសន៍ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត ហើយវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវលំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ ជាមួយគ្នានេះដែរ ៕

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ជំនួបពិភាក្សាការងារនេះ គឺជាជំហានមួយរបស់កម្ពុជា ក្នុងការកសាងផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយនឹងក្លាយជាសូចនាករគោលដៅរបស់ក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ក្នុងការសម្រេចគោលដៅជំរុញផលិតកម្ម និងការនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងអ្នកផលិត នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) បានឱ្យដឹងថា ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែសីហា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងសង្ហារិម ដែលមានចំនួនខ្ពស់បំផុតក្នុងចំណោមផលិតផលផ្សេងទៀត ។ 

ក្រៅពីនោះមានផលិតផលស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ និងផលិតផលប្រើប្រាស់ផ្សេងៗទៀតជាច្រើនមុខ។ កម្ពុជាក៏បាននាំចូលសូត្រឆៅ ប្រមាណពី ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន៖ ប្រទេសថៃ វៀតណាម ចិន និង ប្រទេសជប៉ុន ហើយទីផ្សារជប៉ុនបានក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ ដែលមានចំនួនរហូតដល់ ១,៥លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានសមាគម បង្ហាញការគាំទ្រលើចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង រួមមាន៖ ១)សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន។ ២)អភិវឌ្ឍន៍ការវិនិយោគខ្សែសង្វាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ ។ ៣)បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម) សម្រួលផ្សាយដោយ៖ ដារា

ប្រាំឆ្នាំតំបន់ទេសចរណ៍សត្វស្លាប ត្មាតប៉ើយធឿនក្រសាំង រកចំណូលបានជិត ៣០ម៉ឺនដុល្លារអាម៉េរិក

ចំនួនអ្នកទស្សនា : Views

 ភ្នំពេញ ៖​ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ ក្នុងកិច្ចសហការរវាង សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និង សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំង ដែលស្ថិតក្នុងខេត្តព្រះវិហារ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា បាននាំភ្ញៀវទេសចរជាង ៥០០នាក់ ទៅទស្សនានៅតំបន់នោះ និងបាននាំមកនូវចំណូលជាច្រើនដល់សហគមន៍។ នេះបើតាមការឱ្យដឹងពីសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា នៅថ្ងៃ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី០៤ ខែកុម្ភ: ឆ្នាំ២០២២នេះ។

ប្រភពដដែលបង្ហាញទៀតថា សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយធឿនក្រសាំងតែមួយ អាចទទួលបានចំណូលសេវាកម្មទេសចរណ៍ចំនួន ២៨ ០៦៨,៧៥ដុល្លារអាម៉េរិក និង វិភាគទានអភិវឌ្ឍន៍សហគមន៍ចំនួន ១៩ ៣៩០ដុល្លារអាម៉េរិក និងជំនួយមូលនិធិជាច្រើនទៀតដែលបានប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស កសាងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសេវាកម្មទេសចរណ៍ជាដើម។

ម៉្យាងវិញទៀតដោយមានការជួយជ្រោមជ្រែង ពីសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ដែលតែងតែផ្សព្វផ្សាយអំពីសក្តានុពល នៃតំបន់ត្មាតប៉ើយ ក៏ដូចជាសហគមន៍ត្មាតប៉ើយធឿន ក្រសាំង លើឆាកអន្តរជាតិ តាំងពីឆ្នាំ២០១៦ ដោយមានការជួយជ្រោមជ្រែង ពីក្រុមការងាររបស់សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា ត្មាតប៉ើយធឿនក្រសាំង ទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩ សម្រាប់គោលដៅទេសចរណ៍ធម្មជាតិ ពីស្ថាប័ន Green Destination។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះយ៉ាងខ្លាំងដែលនាំឱ្យសហគមន៍ និង ប្រជាសហគមន៍បានបាត់បង់ប្រាក់ចំណូលជាច្រើននាពេលកន្លងមក។

ប្រការនេះធ្វើឱ្យសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា បានប្រកាសផ្សព្វផ្សាយ និង លើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ចូលរួមគាំទ្រសកម្មភាពទេសចរ ណ៍ របស់សហគមន៍ត្មាតប៉ើយ តាមរយៈការទៅទស្សនាផ្ទាល់នៅទីនោះ ក៏ដូចជាការផ្តល់ជំនួយនានា សម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍ កិច្ចការអភិរក្ស និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតំបន់នោះបន្ថែមទៀត ៕ដោយ ណយ នឿន (ប្រភព:មន្ទីរទេសចរណ៍ខេត្តព្រះវិហារ) សម្រួលផ្សាយដោយ៖ ដារ៉ា

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រមូលផលកៅស៊ូ និងការនាំចេញទៅក្រៅប្រទេសមានវឌ្ឍនភាពនៅឆ្នាំ២០២១

ចំនួនអ្នកទស្សនា : Views


ភ្នំពេញ ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះ ទៅក្រៅប្រទេសបើប្រៀបធៀបទៅនឹងឆ្នាំមុន។ 
 យោងតាមបណ្តាញសង្គមរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកឧត្តមបានដឹកនាំកិច្ចប្រជុំចង្អៀតមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ នៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។ 

ជាពិសេសបានចូលរួមយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដើម្បីរួមចំណែកធានានូវការវិលត្រលប់ឱ្យបានឆាប់រហ័សទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ។ 

 ឯកឧត្តមបានលើកឡើងថា សម្រាប់វិស័យកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំឈ្មុសឈ្មុលរួមគ្នាធ្វើទំនើបកម្ម វិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ។ 

ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ដោយពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប និងការអភិវឌ្ឍយន្តូបនីយកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ សំដៅធានាឱ្យបាននូវបរិមាណផ្គត់ផ្គង់កសិផល ប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវការរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញ និងកាត់បន្ថយការនាំចូល។ ឯកឧត្តមបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២១ ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន។

 រីឯអនុវិស័យជលផល មានការធ្លាក់ចុះបន្តិច»។ ជាមួយនឹងវឌ្ឍនភាពដូចបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពី បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តជូនដល់ថ្នាក់ដឹកនាំ ទទួលបន្ទុកតាមអង្គភាពនីមួយៗ និងបានធ្វើការណែនាំឱ្យជួយផ្សព្វផ្សាយ តាមដានជាប្រចាំ ឆ្លើយតបឱ្យបានទាន់ពេលវេលា នូវបញ្ហាប្រឈមដែលបានកើតឡើង តាមអនុវិស័យនីមួយៗ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយឡែកក្រុមការងាររាជរដ្ឋាភិបាល ដែលចុះអនុវត្តនៅតាមស្រុកនីមួយៗ ក៏ត្រូវចូលរួមដោះស្រាយជាប្រចាំផងដែរ ដោយមិនមើលរំលងអំពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ ដោយប្រើប្រាស់កម្លាំងយុវជន ឱ្យអស់លទ្ធភាពដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករ ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ដារា

 

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

ចំនួនអ្នកទស្សនា : Views


កណ្ដាល : ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.)ខេត្តកណ្ដាល ដែលរៀបចំដោយ រដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និង អបអរសាទរចំពោះលទ្ធផលការងារដែល គ.ក.ស.ក. ខេត្ត សម្រេចបានក្នុងឆ្នាំ២០២១កន្លងមក ។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក្ដី គ.ក.ស.ក. ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និងគ.ក.ន.ក. ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ បានខិតខំប្រឹងប្រែងមិនរាថយឡើយ ដែលសបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ គ.ក.ស.ក.ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និងគ.ក.ន.ក. ឃុំ-សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការជាដៃគូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅក្នុងខេត្ត កណ្តាល ។

 ឯកឧត្តម អភិបាលខេត្ត បានសន្យាថា នឹងទទួលយកនូវរាល់មតិយោបល់ និងសំណូមពរនានា ដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ យកទៅធ្វើការពិចារណា រកដំណោះស្រាយ និងផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអនុវត្តមុខងារភារកិច្ចរបស់ គ.ក.ស.ក.ខេត្ត គ.ក.ស.ក.ក្រុង-ស្រុក និង គ.ក.ន.ក.ឃុំ-សង្កាត់។ ឯកឧត្តម ក៏បានកោតសរសើរចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក.) និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញមុខងារ តួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ហើយបានយកចិត្តទុកដាក់ធ្វើការឆ្លើយតប ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី សំដៅលើកកម្ពស់ស្ថានភាពស្រ្តី និងកុមារប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងអាស្រ័យផលពី សន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា បានចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ មានរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់។ 

 លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធាន គ.ក.ស.ក.ខេត្ត បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះបានផ្ដល់នូវធាតុចូលជាច្រើនសម្រាប់ គ.ក.ស.ក. គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្នក្នុងខេត្តកណ្ដាល ៕ ដោយ ណយ នឿន(ប្រ ភពៈ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

 


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បី ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

ចំនួនអ្នកទស្សនា : Views

ភ្នំពេញ :ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន នាព្រឹក ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី(វិមានសន្តិភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ រួមមាន ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ និង ទី២.បញ្ហាផ្សេងៗ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានដឹងនៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយបានសរសេរថា សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ត្រូវបានរៀបចំឡើងដោយផ្អែក លើគោល នយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ ព័ន្ធជាធរមាននៅក្នុងព្រះជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។
ឯកឧត្ដមបានបន្ដថា គោលបំណងសេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ DARA