November 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីម្នាក់ឈ្មោះវ៉ុន ស្រីវ៉ាន់ ទើបសម្រាលកូន គ្មានអង្ករ ម្ហូបអាហារ សម្រាប់ទទួលទាន

ចំនួនអ្នកទស្សនា : Views

 



នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ

លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត តំណាងលោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ
និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីម្នាក់ឈ្មោះវ៉ុន ស្រីវ៉ាន់ ទើបសម្រាលកូន គ្មានអង្ករ ម្ហូបអាហារ សម្រាប់ទទួលទាន មានមុខរបរចាំដីឱ្យគេ ជាមួយប្តីនិងកូនតូចៗ៣នាក់ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

អំណោយមានដូចជា ៖
- អង្ករ ចំនួន៥០គីឡូក្រាម
- ទឹកស៊ីអ៊ីវ ចំនួន០១យួរ
- ទឹកត្រី ចំនួន០១យួរ
- ទឹកបរិសុទ្ធ ចំនួន០២យួរ
- ស្ករស ចំនួន០១គីឡូក្រាម
- មី ចំនួន០១កេស
- ត្រីខ ចំនួន០០១យួរ
- ថវិកា ចំនួន១០០,០០០រៀល។
*សរុបថវិកាចំនួន៣០៣.៥០០រៀល(បីសែនបីពាន់ប្រាំរយរៀល)។





ស្ត្រីឈ្មោះវ៉ុន ស្រីវ៉ាន់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម ៕
🙏សូមអរគុណ🙏🙏




សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖

ចំនួនអ្នកទស្សនា : Views

 



១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ

២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ
ឯកឧត្តម ហ៊ីង ប៊ុនហៀង

៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ

៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់

៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់ក្រួសារ



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ឧបត្ថម្ភថវិកា ២០លានរៀលដល់ទូកខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា : Views

 




រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបាន ឧបត្ថម្ភថវិកា ដល់កីឡាករអ្នកប្រណាំងទូកចំនួន ២លានរៀល ក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំ មានចំនួន ១០ បានមកចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថាសម្រាប់ទូក ខេត្ត ត្បូងឃ្មុំ ដែលបានមកចូលរួម ប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញនេះ រួមមានដូចជា៖ ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ, រកាខ្នុរសែនជ័យសេរីឧត្តម, មហាគ្រុឌ, នាគវ័ន្ត, ខេមរាមានជ័យ, អគ្គីនេត្រសែនជ័យ, ខ្លែងសែនជ័យ, អាវ័យរាព៌ណត្បូងឃ្មុំ, ជប់ចាន់សែនជ័យជាដើម។

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះ បានប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ ទូក, ទូកចែវបុរស ៤២ទូក, ទូកចែវនារី ១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២,០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕







បិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋាន និង កសិកម្ម ឆ្នាំ២០២៣ នៅ កងពលតូចថ្មើរជើងលេខ៣១ យោធភូមិភាគទី៣ បានដំណើរការបិទក្រោមអធិបតីភាព មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៣១ …………………

ចំនួនអ្នកទស្សនា : Views

 



(ខេត្តកំពត) ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋាន និង កសិកម្ម ឆ្នាំ ២០២៣ នៅកងពលតូចថ្មើរជើងលេខ ៣១  យោធភូមិភាគទី៣ ក្រោមអធិបតីភាព  ឧត្តមសេនីយ៍ទោ ផង់ យ៉ុត  មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១។
   
របាយការណ៍បិទវគ្គហ្វឹកហ្វឺន
បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានបើកវគ្គបំប៉នចំណេះដឹងមូលដ្ឋាន និងកសិកម្ម នៅកងពលតូចថ្មើរជើងលេខ ៣១  ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ។វគ្គនេះមានសមត្ថភាពចូលរួមចំនួន ១៤៨នាក់  ក្នុងនោះ  សិក្ខាកាម ១៤០នាក់ គ្រូយោធាចារ្យ ៨នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ  សិក្ខាកាមមកពី  កងពលតូចថ្មើជើងលេខ ១១០នាក់ យោធភូមិភាគទី៣ ចំនួន ៥នាក់ សឹករងខេត្តកែប៣នាក់  សឹករងខេត្តតាកែវ៥នាក់ សឹករងខេត្តកំពត៥នាក់ សឹករងខេត្តព្រះសីហនុប៣នាក់ ចាប់ដំណើរការការងារហ្វឹកហ្វឺនចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ ៣០២៣ ដែលមានរយៈពេល ២ខែ ស្មើ៦០ថ្ងៃ  ខ្លឹមសារដែលបានសិក្សាមាន វិធីភ្ញាស់កូនត្រី វិធីចិញ្ចឹមមាន់តាមបែបធម្មជាតិ វិធីបណ្ដុះផ្សិតចំបើង និងផ្សិតអំបោះ របៀបដំឡើងប្រព័ន្ធស្រោចស្រប់ វិធីផលិតថ្នាំបណ្ដេញសត្វល្អិតបែបធម្មជាតិ និងវិធីប្រើ វិធីផលិតជីកំប៉ុសទឹកបែបធម្មជាតិ ការពង្រីកនិងបង្កាត់ពូជដំណាំ ផលប៉ះពាល់ការប្រើប្រាស់ថ្នាំគីមី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង គន្លឹះក្នុងការធ្វើទីផ្សារ របៀបប្រើប្រាស់ផែនទីនិងកម្មវិធីវាស់វែងតាមប្រព័ន្ធបច្ចេកវិទ្យា  ហើយនិងត្រូវបិទបញ្ចប់នៅពេលនេះ ។ ក្រោយពីរៀនចប់ នូវរាល់មុខវិជ្ជានីមួយៗ ទាំងទ្រឹស្ដីការអនុវត្តជាក់ស្ដែងនៅលើទីលានរួចមកគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន នាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ និងកងពលតូចថ្មើរជើងលេខ៣១ រួមជាមួយយោធាចារ្យ បានត្រួតពិនិត្យវាស់ស្ទង់ពីកម្រិតយល់ដឹងរបស់សិក្ខាកាមម្នាក់ៗ ដែលមានសិក្ខាសរុបចំនួន ១៤០ នាក់ ជាលទ្ធផលនិទ្ទេសល្អ ១២១នាក់ស្មើនឹង ៨៦,៤៣% និទ្ទេសល្អបង្គួរ ១៧នាក់ស្មើនឹង ១២,១៤% និទ្ទេសមធ្យម ៤ នាក់ថ្មើនឹង ២,៨៥% ។

ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់​ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់  ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ ក្នុងការពង្រឹងខឿនការពារជាតិ​ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព​ ។ 

ជាមួយគ្នានេះលោកបញ្ជាការ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានសិក្សា វគ្គកសិកម្ម នៅកងពលតូចថ្មើរជើងលេខ ៣១ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់​ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គមេបញ្ជាការ​ មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងកងពល ដែលបានដាក់ចុះ និង យកចំណេះជំនាញដែលខ្លួនបានសិក្សានេះ ទៅអភិវឌ្ឍន៍ខ្លួន និងអង្គភាព អោយការរីកចម្រើនបន្ថែមទៀត។




សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!

ចំនួនអ្នកទស្សនា : Views

 





យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%»។

សូមអរគុណ!



រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រកាសផ្តល់ជូនកូនឈើឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋ១លានដើម

ចំនួនអ្នកទស្សនា : Views

 



កូនឈើគ្រប់ប្រភេទចំនួន១លានដើមនឹងចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សម្រាប់ដាំដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍ឱ្យមានភាពបៃតងស្រស់។  ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យទី១៩ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ។

ជាមួយគ្នានេះ ភាពបៃតងស្រស់នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបានបញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារៈសំខាន់ចំពោះជីវិតនៅលើផែនដី ហើយអុកស៊ីសែនគឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវៈដែលមានជិវីតដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើននៃឧស្ម័នកាបូនិចដែលបញ្ចេញដោយសកម្មភាពមនុស្ស ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ ពី ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជា ការ ងារ អាទិភាព មួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូលនូវ ក្រប ខណ្ឌ ការងារ របស់ ក្រសួង បរិស្ថានចំនួន៥ ដែលរួមមាន៖ ការ កាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់ គ្រង តំបន់ ការ ពារ ធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការ ប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញ វត្ថុ ប្រកប ដោយ ចីរភាព, និងការ លើកកម្ពស់ការទូតបៃតង។

ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង ៥ នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន ៣ ដែល ត្រូវជំរុញ ក្នុង រយៈពេល ១០០ ថ្ងៃ ដំបូង រួមមាន៖ ទី១ ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជា សំខាន់ គឺជំរុញការបណ្តុះ និង ដាំ កូន ឈើ សំដៅ បង្កើនគម្រប ព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និង ទី៣ ការបង្កើនទេសចរណ៍ធម្មជាតិ និង លើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និង អព្យាក្រឹតកាបូន៕







ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង អនុគណ:កម្មការចំពោះកិច្ច

ចំនួនអ្នកទស្សនា : Views

 




រសៀលនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង អនុគណ:កម្មការចំពោះកិច្ច ស្តីពីការរៀបចំទទួលព្រះបរមសារីរិកធាតុ និងព្រះអរហត្តធាតុ  ព្រមទាំងក្បួនធម្មយាត្រា នៅចុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

…………………….
ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣







ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ចំនួនអ្នកទស្សនា : Views

 



នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែង២៤៦,១៥គម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែតប្រវែង ៣៥,១៤គម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល ជប៉ុន ដែលកម្មវិធីនេះបានប្រារព្ធនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៕





ស្អែក​ដឹង​លទ្ធផល​ហេីយ​សម្រាប់​ប្អូនៗ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល

ចំនួនអ្នកទស្សនា : Views

 



ស្អែក​ដឹង​លទ្ធផល​ហេីយ​សម្រាប់​ប្អូនៗ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល

បង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់ត្រូវបានមន្រ្តីជំនាញ ក.ប.ប.​​ និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បាន

ចំនួនអ្នកទស្សនា : Views

 




(ខេត្តកណ្ដាល)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។

ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ។







រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ធ្វើការឈូសឆាយដីនៅភូមិស្រឡៅស្រោង សង្ស័យជារឿងកន្ទេលធំបន្លំដេកទាំងក្រុមហ៊ុននិងអាជ្ញារធរដែលពាក់ព័ន្ធថ្នាក់ក្រោមជាតិ(វគ្គ២)

ចំនួនអ្នកទស្សនា : Views

 



ខេត្តឧត្តមានជ័យ៖ រឿងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលចូលធ្វើការ ឈូសឆាយដីព្រៃ របស់សហគមន៍សូន្យមួយ(០១) សង្ស័យថាគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយមានខ្នងបង្អែកជាមន្រ្តីយោធាម្នាក់ មានតួនាទីជាទីប្រឹក្សាអ្នកកាងលើដីនោះក្រោយពីក្រុមការងារអង្គភាពជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាព មកធ្វើការផ្សព្វផ្សាយជាច្រើន និងយោងលើររាយការណ៍ពី បងប្អូនប្រជាពលរដ្ឋនិងមន្រ្តីជំនាញជុំវិញខេត្តបានបំភ្លឺកាលដែលក្រុមហ៊ុនធ្វើការស្នើសុំនោះមានចំនួនមួយដងតែ២០ហិកតានោះ ស្មើ០៣ដង ហើយមានចំនួន៦០ហិកតានោះទេ?។ លោកអភិបាលរងស្រុកអន្លង់វែងកន្លងមកធ្លាប់បានបញ្ជាក់ថាការឈូសឆាយនោះមិនចំទីតាំងនោះទេ? ចាំមើលឱ្យក្រុមការងារចុះទៅពិនិត្យមើលជាមួយមន្រ្តីជំនាញម្យ៉ាងវិញទៀតក្រុមហ៊ុនមានការផ្លាស់ប្តូរសមាសភាពច្រើនពេកនិងការអនុវត្តកាលពីថ្ងៃបរិច្ឆេទខាងលើនោះមិនបានជូនជាដំណឹងបន្តធ្វើការឈូសឆាយមកស្រុកនោះទេ?។

សូមរំលឹកផងដែរថាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ៣០២៣ កន្លងទៅក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំង របស់ក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ(ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័យ ហើយក៏បានជួបមេការគ្រឿងចក្រដែលនៅប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ ហើយលោកបានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិកតា ដើម្បីវិនិយោគ ហើយ មកដល់ពេលឥឡូវនេះមានចំនួន ជាងបីពាន់រ៉ៃ ប៉ុណ្ណោះ។ ហើយប្លង់រឹងមានចំនួន០៤ប្លង់ ស្មើនឹង ២១ ហិកតា.៣១៧៦.A ដែលមាន លេខក្បាលដី  លេខ៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩ និងមានប្លង់ទន់ជាច្រើនទៀតដោយកំពុងរត់ប្លង់ទៅមន្រ្តីដែនដីខេត្តឧត្តរមានជ័យ ក៏ប៉ុន្តែការងឿងឆ្ងល់របស់ប្រជា ពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានយើងថាហេតុអ្វី ពាក្យស្នើសុំកាយព្រំនិងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ មានតែទំហំ ២០ហិកតា ដែលមានក្បាលដីលេខ ៥៥៧/៥៥៨/៥៥៩/៥៦០ ស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទៅវិញ.?។





តើរឿងក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ  ខណៈលិខិតស្នើសុំកាយព្រំ និងសម្អាតដី របស់លោក ប៊ុន វឌ្ឍន: ចូលទៅអាជ្ញាធរភូមិ និងឃុំ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់.?។

  បើយោងទៅលើកិច្ចសម្ភាសន៍ក្រុមការងារជាមួយលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ដល់អង្គភាពយើងថាគាត់មិនបានដឹងថាដីនោះជាដីក្រុមហ៊ុននោះទេ? ក៏ប៉ុន្តែចាំមើលលោកនឹងអោយក្រុមការងារចុះទៅពិនិត្យមើល។

  ចំណែកលោកសូត្រ  សុី សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានប្រាប់ថា គ្រឿងចក្រចូលឈួសឆាយលើដីខាងលើនោះលោកក៏មិនបានដឹងរឿងដែរ?ដោយគេស្នើសុំទៅស្រុកដោយមិនបានជម្រាបមកមន្រ្តីជំនាញនោះទេក្នុងការចុះទៅពិនិត្យមើលដីនិងស្ថានភាពជាក់ស្តែង?

  រីឯលោក ថន កុត អភិបាលរងស្រុកអន្លង់វែងបានប្រាប់ដល់អង្គភាពយើងដែរថាការស្នើសុំឈូសឆាយនោះមានចំនួនតែ២០ហិចតាមានចំនួន០៣ប្លង់ដី ស្មើនិង៦០ហិកតាក្នុងការចុះអនុត្តមួយលើក ហើយជាដីដែលមានចំការស្វាយចន្ធីចំការស្វាយកែវរមៀតនិងធ្វើការកាយព្រំដីតែប៉ុណ្ណោះ តែជាក់ស្តែងពេលអនុវត្តក្នុងការឈូសឆាយដីបែរជាមករុញកូនឈើកាយកប់ក្នុងដីទៅវិញ។

ប្រជាពលរដ្ឋនិងក្រុមការងាររបស់យើងបានបង្ហើបថា ក្រោយឃើញមានបាតុភាពមិនប្រក្រតីក្នុងការយកគ្រឿងចក្រជាច្រើនគ្រឿងទៅឈូសឆាយលើដីក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ក្រុមកាងាយេីងបានចុះទៅដល់​ ឃេីញថាមានការផ្តួលដេីមឈេីកប់លុបចូលក្នុងដី​ ហេីយខាងយេីងបានសួរទៅតៃកុងអេស្កានោះដែរ​ ពួកគាត់ថា​ ផ្តួលហេីយលុប​ ក្នុងដី​ ពិតមែនបង?។ដោយមិនចំទីតាំងក្នុងការស្នើសុំពីមន្រ្តីអាជ្ញាធរស្រុកខាងលើនោះមកដល់ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្អាក និងធ្វើការដកគ្រឿងចក្រអស់ទៅវិញហើយ។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ ធ្វើការស្នើសុំ ដល់១.ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ២.ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់
៣.ឯកឧត្តម អ៊ាង សុផលលែ្លត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៤.ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយពិនិត្យមើលរឿងមិនប្រក្រតីនេះផងទាន! ចៀសវាងធ្វើការអនុវត្តជាការងារវិនិយោគកន្ទេលធំបន្លំដេកដែលធ្វើអោយមានការបាត់បង់នូវប្រាក់ចំណូលរបស់រដ្ឋនិងធ្វើប៉ះពាល់ដល់ប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ?។

អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ។ ដោយផ្សារភ្ជាប់នូវព៏ត៍មានពិតពីប្រជាពលរដ្ឋ មកថ្នាក់ដឹកនាំនិងក្រមសីលធម៍វិជ្ជាជីវះអ្នកសារព័ត៍មាន(រាយការណ៍ព័ត៍មានពិតមិនបំភ្លៃនិងមិនបំភ្លើសនូវព័ត៌មានពិត) សូមអរគុណ៕
  រក្សាសិទ្ធិដោយ (គ្រប់ព័ត៌មានសាមគ្គីថ្មី)