ខេត្តកំពង់ឆ្នាំង ÷កាលពីថ្ងៃទី ៣០ខែ តុលា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង មានការកោះអព្ជើាញបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារមកពី៤ភូមិ ១.ភូមិក្រឡាញ់ ២.ភូមិចាន់គៀក ៣.ភូមិអូរឬស្សី ៤.ភូមិលាជ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដើម្បីចូលរួមដោះស្រាយនូវបញ្ហារឿងវិវាទដីធ្លីដែលមានភាពវ័យចំណាស់អូសបន្លាយអស់រយ:ពេលជិត២៦ឆ្នាំពីសំណាក់មន្រ្តីគ្រាប់ល្ពៅមួយចំនួនតូចដែលមានការរាំងស្ទះពីមន្រ្តីអសកម្មមួយចំនួនក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(កាលពីអតីតកាល)៕
ប្រជាពលរដ្ឋបានលើកឡើងថាការរាំងស្ទះការងារដោះស្រាយកន្លងមកធ្វើអោយពួកគាត់មានការលំបាកក្នុងការរស់នៅនិងអាស្រ័យផលដើម្បីប្រកបមុខរបរចិញ្ជឹមជីវិតប្រចាំថ្ងៃទើបតែក្នុងអំឡុងពេលតាមការស្នើសុំកិច្ចអន្តរាគមន៍មានរយះពេលប្រាំមួយខែពីលោកជំទាវចិត្តធម៍ ហ៊ុន សុីណាត និងជំទាវតូច ដែលមានការស្មើសុំទៅដល់ ឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ព្រមទាំងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់មានថ្នាក់ជាតិ និងក្រោមជាតិ រហូតមកដល់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះទើបបានទទួលនូវភាពឈ្នះៗទាំងអស់គ្នាក្រោមដំបូលសន្តិភាពតែមួយ ! ជូនប្រជាពលរដ្ឋស្លូតត្រង់ត្រឡប់មកវិញចំនួន៣៤គ្រួសារ៕
ឈានមកដល់ថ្ងៃទី ២ ខែវិឆ្ឆិកា ឆ្នាំ២០២៣នាព្រឹកនេះដើម្បីជាការដឹងគុណដោយកាត់ថ្លៃពុំបានទើបបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ មានចំនួន ០៤ភូមិមកក្រាបសំពះនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកជំទាវ ចិត្តធម៍ ហ៊ុន សុីណាតនិងលោកជំទាវតូច នៅគេហដ្ឋានរបស់លោកជំទាវ ផ្ទាល់នៅផ្លូវ ៥៩៨ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
លោក ជំទាវចិត្តធម៍ដែលតែងតែចុះជួបនិងជួយដល់បងប្អូនដែលមានការលំបាកស្ទើតែគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ទីណាមានទុក្ខលំបាកទីនោះតែងតែមានវត្តមានលោកជំទាវ និងគណបក្សប្រជាជនជានិច្ចដែលបានជួយសម្របសម្រួលជាមួយអាជ្ញាធរថ្នាក់ស្រុក ខេត្តគ្រប់ លំដាប់ថ្នាក់ជូនបងប្អូនស្លូតត្រង់ ៕
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ចេង សាខន ដែលបានដឹកនាំប្រជាពលរដ្ឋមកជួបជាមួយលោកជំទាវ ចិត្តធម៍ ហ៊ុន សុីណាត និងលោកជំទាវ តូច ប៉ុល មុន្នីរ័ត្នសូមលើកម្រាមដៃដប់សូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោកសូមជួយបីបាច់ថែរក្សាជូនដល់លោកជំទាវចិត្តធម៍ និងលោកជំទាវតូចសូមអោយមានសុខភាពល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទៅដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរ? លោក បណ្ឌិត ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ក៏សូមគោរពជូនពរដល់លោកជំទាវចិត្តធម៍ និងជំទាវតូចដែលមានខ្លឹមសារទាំងស្រុង........
ជាទីបញ្ជប់លោកជំទាវ ចិត្តធម៍ សូមផ្តាំទៅដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់រស់នៅប្រកបការងាររកសុីត្រូវប្រកាន់ភ្ជាប់នូវភាពទៀងត្រង់មិនត្រូវទៅកាប់រុករានដីព្រៃរបស់រដ្ឋទៀតនោះទេ?សូមសន្តាប់នូវប្រសាសន៍ដើមទាំងស្រុងរបស់លោកជំទាវ ......
ជាចុងក្រោយលោកជំទាវចិត្តធម៍ក៏បានរៀបចំនូវនំបញ្ជុក សាមគ្គីនាពេលថ្ងៃត្រង់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារសរុបជាង៥៥នាក់ ប្រកបដោយស្នាមញញឹមនិងមានភាពស្និតស្នាលបំផុតក្រោមដំបូលសន្តិភាពតែមួយឈ្នះៗទាំងអស់គ្នា ៕ សូមអរគុណ
www.ksapormean-khmerebooknews.com.kh




















































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh