នៅថ្ងៃ អង្គារ៍ ២ កេីត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និង ជាប្រធាន សមាគម រាជសីហ៍ សាខាខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ប៉មចំរោះទឹកស្អាត និង ម៉ាសុីនបាញ់ទឹកចល័ត ជូនដល់សាលាបឋមសិក្សារំចេក ដែលស្ថិតនៅក្នុង ភូមិរំចេក ឃុំស្វាយលេី ស្រុកស្វាយលេី ខេត្តសៀមរាប ក្រោមការចូលរួមទទួលពីសំណាក់ មន្ទីរអប់រំស្រុក លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងក្មួយសិស្សានុសិស្ស។
ដែលក្នុងនោះរួមមាន៖
- ប៉មចំរោះទឹកស្អាតមួយឈុតធំដែលមានកំលាំងផលិតទឹកស្អាតបាន ១,០០០ លីត្រក្នុង ១ម៉ោង (តម្លៃ ១៦,០០០$)
- ម៉ាសុីនបាញ់ទឹកចល័ត ១គ្រឿង (តម្លៃ២,០០០$)
- កែវអុីណុក ៤០០កែវ (តម្លៃ ១,០០០$)
សរុបជាទឹកប្រាក់ចំនួន ១៩,០០០ ដុល្លារអាមេរិក ដែលជាអំណោយពីមិត្តសប្បុរសជនបរទេស។
សាលាបឋមសិក្សារំចេក មានសិស្សសរុប ចំនួន២៨០នាក់ លោកគ្រូអ្នកគ្រូ ចំនួន៨នាក់សហគមន៍ជុំវិញដែលនឹងអាស្រ័យផលពីប៉មចំរោះទឹកស្អាតនេះផងដែរ មានចំនួន ១ភូមិ ស្មើនឹង ១,៥៧០នាក់។
លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសម្តែងសេចក្តីត្រេកអរចំពោះជំនួយដ៏មានតម្លៃនេះ និងអរគុណជាខ្លាំងដល់សមាគមរាជសីហ៍ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ក្នុងទិសដៅរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសតំបន់ដែលមានការខ្វះខាត និងនៅទីដាច់ស្រយាល។
លោកទ្រឿង សំរិទ្ធ ក៏បានពាំនាំពាក្យសួរសុខទុក្ខពី ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជូនចំពោះលោកនាយក លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅទីនោះទាំងអស់ ព្រមទាំងបានបញ្ជាក់ថា សមាគមរាជសីហ៍ តែងតែគិតគូរពីសុខទុក្ខ និង ជួយឧបត្ថម្ភគាំទ្រ សំរាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនានាតាមដែលអាចធ្វើទៅបាន ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះផ្សេងៗ ដោយឥតមានការរើសអើង។
ជាចុងក្រោយ លោកបានណែនាំដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ ឲ្យមានការយកចិត្តទុកដាក់ ថែទាំ និងថែរក្សាម៉ាស៊ីននេះឲ្យបានត្រឹមត្រូវតាមបែបបទបច្ចេកទេស ដើម្បីធានាបាននៅការប្រើប្រាស់យូរអង្វែង។
www.ksapormean-khmerebooknews.com.kh



































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh