July 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀត ដែលឃាត់ខ្លួនដោយ ACU ត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)

ចំនួនអ្នកទស្សនា : Views

 





(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ចំនួន ០២រូប គឺនៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ជនជាប់ចោទ ២រូបនោះរួមមាន៖ ឈ្មោះ ហេ គឿន មុខរបរ ប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន និងឈ្មោះ សែ សុងហេង មុខរបរ កសិករ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណី «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)» ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមក។

ឈ្មោះ ហេ ធឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចោទប្រកាន់ពីបទ ពីបទ៖ «បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត» និង ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវបានពីបទ «សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយឆ្នាំ២០១០៕





ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេចរណ៍

ចំនួនអ្នកទស្សនា : Views

 




ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែរ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើង របស់លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤។


ជាមួយគ្នានេះលោកចៅសង្កាត់កោះទ្រង់ បានគូសបញ្ជាក់ថា ធនាគារសំរាម គឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និងទី៣ សំណល់ដែលនៅសល់មិនអាចកែឆ្នៃបាន វេចខ្ចប់ឱ្យស្អាត និងយកទៅបោះចោលនៅទីលានចាក់សំរាម។ 


គួររម្លឹកជូនថា កោះទ្រង់ដែលមានផ្ទៃដីជាង ២០០ហិកតា គឺជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។
















មន្រ្ដី​ភូមិបាល​ និង​សុរិយោដី​ ឈ្មោះ​ វ៉ន​ ចេក​ ធ្វើ​ការនៅកន្លែងណាឱ្យប្រាដក​ទៅ មានឈ្មោះ​បំរេី​ការងារ​ នៅ​ស្រុក​អង្គស្នួល​ តែខ្លួន​មក​ធ្វើសកម្មភាព​ នៅស្រុកស្អាងរាប់ឆ្នាំ​ ដូចជាចំឡែក..!

ចំនួនអ្នកទស្សនា : Views

 



កណ្តាល​៖ ប្រជាពលរដ្ឋ​ រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដាក់​កាងើយឆ្ងល់ ហេីយ​លេីកតាំងជាសំនួរថា​ តេីលោក​ វ៉ន ចេក  មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញ​ភារកិច្ច​នៅកន្លែងណាឱ្យពិតប្រាកទៅ​?

ប្រភព​ពីប្រជាពលរដ្ឋ​ បានប្រាប់​ឱ្យ​ដឹងថា​  ដោយសារតែមួយរយៈកាល​ កន្លងមកនេះ​ ហាក់មានភាពចម្រុងចម្រាស់​ លេីបញ្ហាដីធ្លីជាច្រើនកន្លែង​ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល  ក្នុង​នោះមានដូចជា​ ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម​ គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ​ ជាការគួឱ្យ​កត់សម្គាល់​។

បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល​ និងសុរិយោដី​ ស្រុកអង្គស្នួល បានឱ្យ​ដឹងថា ឈ្មោះ វ៉ន ចេក  គឺជាមន្ត្រី​ ភូមិបាល​ និង​សុរិយោដី​ បំពេញ​កាតព្វកិច្ច​នៅក្រុងអង្គស្នួល ត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារ​ នៅស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល  ហើយ​រូបលោកពុំបានដឹងនោះទេថា លោក​ វ៉ន ចេក មានលិខិតចាត់បេសកកម្ម​ ឬមិនមាននោះទេ​ក្នុង​បច្ចុប្បន្ន​នេះ​ បេីតាមតែដឹង​ គឺគេបានចាត់ឱ្យ​ គាត់​ទៅ កាលដែល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា នៅជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ មកម្ល៉េះ។ 

មហាជននៅតែមានចិត្តកេីតឆ្ងល់​ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល​ និង​សុរិយោដី​ ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមាន​សមត្ថភាព​ធ្វើការមែនឬទេ បានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រី មកពី​ស្រុកអង្គស្នួល​ ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?

  ប្រជាពលរដ្ឋបានបន្តថា ទោះបី​ជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេ
សង្តេតឃើញដូចជាមានលិខិតបញ្ជា​បេសកកម្ម​ ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទ អំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។  ក៏ប៉ុន្តែហេតុអីបានជា ឈ្មោះ វ៉ន ចេក ឱ្យ​ទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល​ បានរហូតដល់រាប់ឆ្នាំ​ ដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញ​ ដូច្នេះ​អញ្ចឹង​? ។

មហាជនបានដាក់កាសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង​ ខេត្ត​កណ្ដាល​ កំពុងត្រូវប៉ាន់ទេដឹង បានជា លោក វ៉ន ចេក សុខចិត្ដ​សម្ងំទីនោះ​ បានយូបែបនេះ? ឬមួយ លោក​ វ៉ន ចេក មានអ្វី​បិទបាំង​ មិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង? ។
 
បេីតាម​ប្រភព​ពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា  ចាប់តាំងពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង​ គេបានឃើញ​ លោក​ វ៉ន​ ចេក​ តែងតែធ្វេីការវាស់វែងដីធ្លី​ ឱ្យជាន់ឈ្មោះគ្នា​ លេីទីតាំងដីតែមួយកន្លែង​ បង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលដីរបស់ពួកគាត់​ គឺកំពុងគ្រប់គ្រង​ និងបានធ្វេីការអាស្រ័យផលជាយូឆ្នាំមកហើយ​ ពោលពុំដែលមានបញ្ហាអ្វីនោះទេ  ទើបតែពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋ​ចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា​ មិនចេះចប់មិនចេះហើយទាល់តែសោះ​ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ​ មានការលំបាក​ ក្នុង​ការទទួលបានប្លង់កម្មសិទ្ធិ​ស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ ។

ជុំវិញករណីចុះផ្សាយខាងលើនេះ​ អង្គភាពយើងខ្ញុំ រងចាំទទួលការស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ពន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕








ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!

ចំនួនអ្នកទស្សនា : Views

 



ខេត្តបាត់ដំបង ៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។ 


បើតាមប្រភពបានឱ្យដឹងថារបៀងខាងលើនេះ គឺមើលការខុសត្រូវដោយ លោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ? ឬក៏ ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់ បានរៀបចំដង្វាយ សែនប្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយ ទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។


 ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លែងដែនទៅប្រទេសថៃ ដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ ស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ 


ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះ កំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃ គឺកំពុងតែបំពានច្បាប់ហើយ៕


អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំងនឹង ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!






ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ​បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា : Views

 




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដាំកូនឈើចំនួន១ ៥០០០ ដើម នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន រដ្ឋបាលខេត្តឧត្តរមានជ័យ ដឺកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បានបង្ហាញពីគោលបំណងក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានតម្លៃសម្រាប់សង្គម បរិស្ថាន និងជីវភាពសហគមន៍សម្រាប់អនាគតកូនចៅជំនាន់ក្រោយ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ ដើម្បីបង្ហាញ សកម្មភាពដាំកូនឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សា បរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្សា និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជំរុញ គាំទ្រ និងយកចិត្តទុកដាក់លើការងារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបន្តសហការជាមួយក្រសួងបរិស្ថាន បន្ថែមទៀតលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី​ បានលើកឡើងបន្ថែមថា  ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ រាជរដ្ឋាភិបាលគឺពង្រឹងការអនុវត្តច្បាប់១០០%ចំពោះ អ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ និងការសហការចូលរួមពីភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសហគមន៍ប្រជាបលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជាតិ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយក្នុងនោះបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រៀបចំឡើង ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងពង្រឹងកិច្ចគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពសហគមន៍ ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្នុងយុទ្ធនាការដាំកូនឈើនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានសម្ដែងការគាំទ្រនិងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមបង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕







ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!

ចំនួនអ្នកទស្សនា : Views

 



ខេត្តបាត់ដំបង ៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី) ។ 


បើតាមប្រភពបានឱ្យដឹងថារបៀងខាងលើនេះ គឺមើលការខុសត្រូវដោយ លោកវរសេនីយ៍ឯក ពៅ មុន្នីជាតិ ប្រធាននគរបាលអន្តោប្រវេសន៍ និងលោក តេង ចាន់ភារម្យ ប្រធានច្រកទ្វារ អន្តរជាតិគីឡូ១៣(ភ្នំដី)។ ជុំវិញករណីមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ចូលតាមរយៈ ទីតាំងទទួលផ្ញើម៉ូតូខាងលើនោះ តើលោក ទាំងពីរបានជ្រាបដែរឬទេ? ឬក៏ ទីតាំងទទួលផ្ញើម៉ូតូឱ្យពលរដ្ឋឆ្លងដែនខុសច្បាប់ បានរៀបចំដង្វាយ សែនប្រេន អារុក្ខអារៈ ម្ចាស់ទឹកម្ចាស់ដី បានសើមមាត់សើមក៏អស់ហើយ ទើបបានជាមិនមានសកម្មភាពទប់ស្កាត់ និងបង្ក្រាបទៅវិញ។


 ការបណ្ដែតបណ្ដោយឱ្យពលរដ្ឋខ្មែរ ឆ្លែងដែនទៅប្រទេសថៃ ដោយពុំមានលិខិតអនុញ្ញាតត្រឹមត្រូវ ឬ ស្របតាមនីតិវិធីច្បាប់ គឺផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ 


ម្យ៉ាងវិញទៀតទីតាំងផ្ញើម៉ូតូខាងលើនេះ កំពុងធ្វើសកម្មភាពឱ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលប្រទេសថៃ គឺកំពុងតែបំពានច្បាប់ហើយ៕


អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺពីម្ចាសទីតាំងនឹង ស្ថាប័ន ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពី របបអ្នកសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ.!






ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ

ចំនួនអ្នកទស្សនា : Views

 



កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារបរិស្ថាន និងជីវចម្រុះសមុទ្រ ដោយបានស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំសុខភាពសមុទ្រ»។ វាច្បាស់ណាស់ថា ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត  បានលើកឡើងបន្ថែមថា ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងរបស់ប្រទេសទាំងអស់។


លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ 


ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចំពោះភាពស្ងាត កម្ពុជា ក្នុងរយៈពេល១១ ខែកន្លងមកនេះ យើងបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នោះមិនត្រឹមតែជាជំហានមួយ ហួសពីការពង្រីកការប្តេជ្ញាចិត្ត និងថែមទាំងបានអនុវត្តការងារនានា ដើម្បីធានាថាកម្ពុជាស្អាត។ យើងដឹងហើយថា ការចោលសំរាមក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅទូទាំងពិភពលោក។ប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាចលុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។ 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យើងទទួលបានមនុស្សចូលរួមពីមនុស្សជាង ៨ លាននាក់ ឱ្យចូលរួមក្នុងយុទ្ធនាការដែលខ្ញុំហៅថាគ្រាន់តែជាយុទ្ធនាការប្តេជ្ញាចិត្ត។ យើងបានចាប់ផ្តើមយុទ្ធនាការទីពីរ ដែលមានឈ្មោះថា«កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតដល់ពេលនេះ យើងទទួលបានឃុំ សង្កាត់ ចំនួនជាង ៦០០ ក្នុងចំណោមឃុំចំនួន ១ ៦៥២ ដែលបានចូលរួមត្រឹមតែពីរខែប៉ុណ្ណោះ។ ក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានចំនួន ៧៤,១% ក្នុងរយៈពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា។ ស្ថិតិរបស់អង្គការសហប្រជាជាតិបានចេញផ្សាយកន្លងមក បានបង្ហាញថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនប្លាស្ទិក នឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ៕