លោកឡា សំអាតប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកសហការគ្នាកៀបយកលុយពីក្រុមឈ្មួញអាងខ្នងប្រធានមន្ទីរសាធារះណការខេត្តព្រៃវែង ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

លោកឡា សំអាតប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកសហការគ្នាកៀបយកលុយពីក្រុមឈ្មួញអាងខ្នងប្រធានមន្ទីរសាធារះណការខេត្តព្រៃវែង

ចំនួនអ្នកទស្សនា : Views





ចេញផ្សាយ ថ្ងៃទី03ខែ07ឆ្នាំ2024ដោយ(KHMEREBOOKNEWS) ទំនាក់ទំនងទូរស័ព្ទលេខ:0969653553

ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?
ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។!







0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh