February 2024 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ផ្ញើ​សារ​អបអរសាទរ​ មហាឧបាសិកា​ អ៊ាង​ សុផាត

ចំនួនអ្នកទស្សនា : Views

 ​ 




ក្នុងឱកាស​ដែល​ មហាឧបាសិកា​ ត្រូវបា​ន​គណ:សង្ឃនាយក​ គណ:មហានិកាយ​ នៃ​ព្រះរាជាណាចក្រ​ ត្រាស់​សម្រេច​តែងតាំង​ជា​ អគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍​ និង​សូមគោរពជូន​ពរ​ ទទួលបាននូវសុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​កាយពលមាំមួន​ ជន្មាយុ​យឺនយូរ​ ដេីម្បីនៅម្លប់​ដល់​ បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ

ចំនួនអ្នកទស្សនា : Views



 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង "កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល"

———————————————
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង "កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល" សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC



ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​

ចំនួនអ្នកទស្សនា : Views

 



 

 ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។

បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមមាន ១លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ ២លោក  ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។

បេី​យោងតាម​ កំណត់​ហេតុ​អង្គ​ប្រជុំ​ កាលពីថ្ងៃទី១២​ ខែ​កុម្ភៈ​ឆ្នាំ២០២៤ ដីសហគមនស្នើសុំកាត់ឆ្វៀលមានផ្ទៃដីប្រមាណជាង២៩០០០ហិកតាទៅ ៣០០០០ហិកតា​ ដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្មុងអនុក្រឹត្យលេខ ២៤៥(ពណ៍លឿង)​ ដីព្រះរាជក្រិត ជាតំបន់អភិរក្សជាដីរបស់រដ្ឋដែលមិនអាចកាត់ឆ្វៀលបានទេ ករណីខាងលើដែលអង្គភាពសារព័ត៍មានចុះផ្សាយនោះក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងកន្លងមករកឃើញថា  មានចំនួន១២៧.៨៣ហិកតា ក៏ប៉ុន្តែក្រោយពីអូសផែនទីមើលភាពជាក់ស្ដែងឃើញមានចំនួន ៩៣.៣៧ហិកតា មានជាប់ក្នុងគម្រោងចំនួន៣ (១.ជាន់លើដីក្រុមហ៊ុនហ្រ្គេតហ្វៀល ២.ជាប់ដីអនុក្រឹត្យលេខ ០១ និងអនុក្រឹត្យលេខ ២៤៥  និង ៣.ជាដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដាំដំឡូងមី មានផ្ទៃពណ៍លឿង ) លោកបានបន្តទៀតថាដីខាងលើនេះមានឈ្មោះម្ចាស់គ្រប់គ្រងដល់ទៅ៣នាក់ រួមមានឈ្មោះ÷







១.លោក អេង ហាក់ហៀង. ២.លោកម៉ែន ចាន់ណារី ហៅតាប៉ាង. ៣.មិនមានឈ្មោះពិតប្រាកដទេ? ក្រោយពីលោកបានបង្ហាញពីរបកគំហើញនៃការចុះចុចយាមកាបUTM ខាងលើ  ស្នើសុំអោយខាងមេធាវីតំណាងដោយអណាត្តិបានយកឯកសារដែលបានថតចម្លងពីកូនក្តីលោក តាប៉ាងចំនួន ២ដុំ និង២ទីតាំងមកដាក់បង្ហាញជូនដល់លោកប្រធានមន្ទីរ ដើម្បីពិនិត្យមានចំនួន២ភូមិ ១.ភូមិក្បាលដំរី មានផ្ទៃដីសរុប២៤៧ហិកតា ២.ភូមិសំរោង មានផ្ទៃដីសរុបចំនួន៨០ហិកតា និង២ឃុំ  ១.ឃុំតាសាល  ២.ឃុំត្រពាំងជោ។

  ក្រោយបានពិនិត្យមើលលើឯកសាររួចរាល់ឯកសារខាងលើនេះយកបានការប្រហែលជា៣០%ទៅ៥០%តែប៉ណ្ណោះពីព្រោះក្នុងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ក្នុងអនុក្រឹត្យ០១ បានធ្វើការនារាករណ៍ចោលលើឯកសារភូមិ ឃុំ ស្រុក អស់ទៅហើយពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចាស់។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដីដែលមានចំនួន ២មុឺនហិកតាត្រូវបានបិទបញ្ជប់សម្រាប់ប្រគល់ជូនដីសប្បទានសង្គមកិច្ចជូនក្រុមហ៊ុនហ្រ្គេតហ្វៀលនិងផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង  ហើយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានដឹកនាំប្រជុំពេញអង្គដែលមានសម្តេចតេជោ ជាប្រធានបានកំណត់បិទបញ្ជប់ជាស្ថាពរក្មុងពេលនិសិត្សចុះវាស់វែងចប់សព្វគ្រប់។

  ហើយទីតាំងដីខាងលើនោះអនុក្រឹត្យ​លេខ២២៧​ ស្នើសុំធ្វើការដកហូតកាលពី ខែឧសភា ឆ្នាំ២០២៣ ក៏ប៉ុន្តែមិនមានកញ្ចប់ថវិការសម្រាប់ការចុះអនុវត្តលើដីការលេខ២២៧ ដកហូតនោះទេគ្មានថវិកាជាតិ។

លោកមេធាវី តំណាងអោយលោកតាប៉ាងធ្វើការស្នើសុំដល់មន្ទីរបរិស្ថាខេត្តកំពង់ស្ពឺថា លោកមិនទាន់ដឹង ថាតើកូនក្តីលោកបានធ្វើការឈូសឆាយដីដែលស្ថិតនៅប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះចូលក្នុងដែនជម្រកបរិស្ថាន និងដីអនុក្រឹត្យ លេខ២៤៥. លេខ០១ និងដីក្រុមហ៊ុនហ្គ្រេកហ្វៀលចំនួនប៉ន្មានដែរ? (បញ្ជាក់ពីមន្រ្តីជំនាញថាចំនួន៩៣.៣៧ហិកតា) និងស្នើសុំធ្វើកិច្ចសហការណ៍ជានិច្ចជាមួយមន្រ្តីជំនាញ និងអង្គភាពសារព័ត៍មាន។






អាចនិយាយ​បាន​ជារួមថា​÷ លោក អេង ហាក់ហៀង និងលោក ម៉ែន ចាន់ណារី (ហៅ តា ប៉ាង)ធ្វើការឈូសឆាយដីប៉ះលើដីក្រុមហ៊ុនហ្ក្រេតហ្វៀល និងប៉ះដីអនុក្រឹត្យលេខ:២៤៥ និងមានឯកសារភ្ជាប់ប្លង់ភូមិឃុំ និងប្លង់រឹងខ្លះៗ និងរៀបចំកំណត់ក្នុងអង្គប្រជុំនេះធ្វើរបាយការណ៍ដាក់ជូនលោកប្រធានមន្ទីរបរិស្ថាន និងលោកអភិបាលខេត្តជាអ្នកសម្រេច ។ និងធ្វើរបាយការណ៍ជូនទៅអន្តរក្រសួងទាំង៣បន្តទៀត​ រូមមាន​១.ក្រសួងធនធានទឹក​ ២.ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់
៣.ក្រសួងបរិស្ថាន  ដើម្បីបន្តនិតិវិធីបន្តទៀត។

មហាជនក៏ដូចជាអ្នកសារព័ត៌មានយើងនៅតែទន្ទឹងរងចាំមើលថា តើមន្ត្រីជំនាញពាក់ព័ន្ធអាចមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែរឈូសឆាយដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុច ប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ នឹងនៅចំណុចខាងត្បូងឈៀងខាងលិចទំនប់ឥណ្ឌា ស្ថិតនៅភូមិអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដែលឬយ៉ាងណា ? 

✓គូសបញ្ជាក់ផងដែរថា ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។ 

ដោយលក់ក្នុង១ហិកតា តម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

  ប្រជាពលរដ្ឋដដែលបានបន្តទៀតថា  អ្នកមានលុយមានអំណាចគ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង១០០០ហិកតា បន្ថែមទៀត ដើម្បីធ្វើចំការ បំពេញតម្រូវការទីផ្សារដែលគេចង់បាន  បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

  ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរ បើគាត់លក់ដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

  ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពុងជាប់រវល់  ដោយឡែកលោក ច័ន្ទថេត ថានរៈ  ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

   ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យ​ និងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

 គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ នៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៉ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ 

ក្រោយពីឃើញក្រុមអ្នកសារព័ត៌មាន តៃកុងអេស្កាវទ័រ{ហៅថាអាអ៉ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះ មានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង  ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕





លោកបណ្ឌិត ហោ សេរីវឌ្ឃន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នឹងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ក្រុមជំនួយការ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ចំនួនអ្នកទស្សនា : Views

 


លោកបណ្ឌិត ហោ សេរីវឌ្ឃន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ នឹងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ក្រុមជំនួយការ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ត្រូវបាន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា  ។

គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។

ចំនួនអ្នកទស្សនា : Views

 



រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។

———————————————-
ក្នុងឱកាសនោះ លោកប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC







អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ចំនួនអ្នកទស្សនា : Views

 



ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។

បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក  កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។

គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។

គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។   ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់នោះទេ។

  លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ប្រមាណជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។ (មកស្ដាប់សម្ដីរបស់លោកមេភូមិ ពៅ សាវាន)................។

និយាយជារួម ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដក គឺពុំគួរមានភាពភ័យព្រួយអ្វីនោះទេ ពោលគឺធ្វើការអាស្រ័យផលធម្មតាចុះ តែសូមកុំរុករានដីរដ្ឋរបន្ថែម ដែលផ្ទុយពីច្បាប់។

  យើងក្រឡេកមកមើលសកម្មភាពឡាយវីឌីអូ កាលពីថ្ងៃទី០៦ ខែកុម្ភៈវិញ យើងសង្កេតឃើញថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានធ្វើការឡាយ ដោយប្រើនូវសំនួរ បិទ មានចរិតញ៉ុះញ៉ុង វែកញ៉ែក រកខុសរកត្រូវ ដោយបញ្ឆេះឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ និងមានការយល់ច្រឡំ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការដែលចោទសួរ និងបង្ខំឱ្យប្រជាពលរដ្ឋ ឆ្លើយម្ដងម្នាក់ៗ គឺហាក់ដូចជាមានចរិតបង្កភាពចលាច័ល។ សូមតាមដានវីឌីអូខាងក្រោមនេះ...........។

សូមបញ្ជាក់ផងដែរថា ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំកន្លងមក គឺផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋ និងជាស្មារតីថែរក្សាសម្បតិ្ដរដ្ឋតែប៉ុណ្ណោះ ពុំមានចេតនាណាមួយ ដើម្បីមូលបង្កាច់ពលរដ្ឋស្លូតត្រង់នោះទេ។

  ត្រង់ចំណុចនេះ សូមឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន មេត្ដាពិនិត្យលើការផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គភាពសារព័ត៌មានខាងលើផងទាន។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម និងភូមិអូគគី ឃុំគ្រញ៉ូងសែនជ័យ ដែលមានដីអាស្រ័យផលពិតប្រាកដ ស្នើឱ្យមន្ដ្រីជំនាញ និងថ្នាក់ដឹកនាំខេត្ដ ក្រសួងបរិស្ថាន មេត្ដាជួយផ្ទល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពួកគាត់ផង ដើម្បីការទទួលបានភាពសុក្ដុមរមនា។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។






តើលោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង ជាម្ចាស់ក្រុមហ៊ុនពិតប្រាកដឬក៏យ៉ាងណាបានជាហ៊ានធ្វើការឈូសឆាយលើដីគម្របព្រែឈើរបោះ របស់រដ្ឋរាប់រយហិតា មន្រ្តីជំនាញនិងអាជ្ញាធរហាក់បីដូចជាមានការបិទបាំងលើរឿងរសើុបមួយនេះ.........

ចំនួនអ្នកទស្សនា : Views




ខេត្តសៀមរាប ÷កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១និង៣០នាទីរសៀល លោកអភិបាលស្រុកជីក្រែង​ បានប្រាប់មកបងប្អូនអ្នកសារព័ត៌មានយេីងថា​ ដីដែរស្ថិតនៅ​ ភូមិ​ ក៏កោះ​ ឃុំល្វែងឫស្សី​ ស្រុកជីក្រែង​ ខេត្តសៀមរាប​ ដែរមានការាយណ៍និងធ្វើការចុះផ្សាយជាច្រើនអង្គភាពថាមានអាត្រាក់ទរ័ឈួសឆាយដីព្រៃ​ ប្រម៉ាណ​ ៨​ .៩​ .គ្រឿងនោះ​ គឺជាដីក្រុមហ៊ុន​ (គង់​ វុន​ )បងប្អូនប្រជាពលរដ្ឋនិងមតិមហាជ នមានការងឿងឆ្ងល់ថាហេតុអីបានក្រុមហ៊ុន​ (គង់​ វុន​ )មិនមានឃេីញ​លើកជា ស្លាក​ យីហោ​ រឺ​ ក៏អាជ្ញាបណ្ណ និងមានសារចរណ៍ណែនាំ​ របស់រដ្ឋាភិបាល​ ដេីម្បី​ ដាក់បង្ហាញ​ នឹងប្រកាស​ អោយបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាអាជ្ញាធរ​ លោកដឹង​ កុំអោយគេ​ មានកាមន្ទិល​ សង្សយ័​ ថា​ ជាដីគម្របព្រៃឈើរបោះរបស់រដ្ឋ៕

ចំនែកឯ​ ខាងក្រុមហ៊ុនលោកគង់ វុន មិនមាន​ ដាក់សញ្ញាអ្វី​ ?ជាសំគាល់ថាជាដីក្រុមហ៊ុន​ នាំអោយមានកាសង្សយ័ថាជា​ដី រដ្ឋដែរត្រូវបាន​ ក្រុមឈ្មួញខិលខូច និងមន្រ្តីគ្រាប់ល្ពៅមួយក្តាប់តូចប្រចាំស្រុកជីក្រែងក្នុងខេត្តកំពង់តែងតែរំលោភបំពានយកដីទុកលក់​ឬយ៉ាងណា?ម្យ៉ាវមួយវិញទៀតពេលដែរបងប្អូន​ ប្រជាពលរដ្ឋមានត្អូនត្អែថាមានបិតផ្លូវហាមប្រាមមិនអោយពលរដ្ឋចូលកាប់អុស​ នឹងដាក់កម្លាំងយាមកាមយ៉ាងតឹងរឹង​ នឹងមានមនុស្សធ្វើការយាមផ្លូវប្រហែលជា ៨ទៅ ៩នាក់​ នោះថាតើអាជ្ងារធរ ភូមិឃុំ និងស្រុកបានដឹងដែរឬទេ? ហេតុអ្វីពួកគេមានសិទ្ធិកាន់អាយកូបគ្រប់ដៃ ?ដើម្បីធ្វើការរាយការណ៍ពីការចេញចូលក្នុងដីក្រុមហ៊ុនទៅវិញ ?ពេលដែរបងប្អូនអ្នកសាព័ត៌មានយេីងនាំគ្នាទៅជាច្រេីនអង្គភាព​ គឺមានកាហាមឃាត់មិនអោយចូលពិតប្រាកដមែន?។

ពេលនោះបងប្អូនយេីងក៏នៅឈរជជែកសួរនាំមកបងប្អូនអ្នកសាព័ត៌មាន​យេីង​និងបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅភូមិឃុំខាងលើស្រាប់តែ មានមេការក្រុមហ៊ុនបានមកប្រាប់ថាដកកម្លាំងថយអស់​ បងប្អូនអ្នកសារព័ត៍មានយើងក៏បាននាំគ្នាចូលទៅមេីលឃេីញថាគ្រឿងចក្រកំពង់ឈួសឆាយដីព្រៃពិតមែនហេីយក៏បេីករត់គេចប្រសេកប្រសាចពាសពេញព្រៃ​។

បងប្អូនអ្នកសារព័ត៌មានយេីង​ ក៏ម៉ាញ់យករូបភាពដេីម្បីរាយកាណ៍ជួនអាជ្ញាធរ​ ក៏ដូចជាមន្រ្តីជំនាញ​ ដេីម្បីលោកបានដឹង​ នឹងធ្វេីកាផ្សព្វផ្សាយដេីម្បីអោយថ្នាក់ដឹកនាំលោកបានដឹងផង​ដែរ? ៕

លោក គង់ វុន ថៅកែភ្លើងនៅស្រុកជីក្រែង និងលោក បូ ម៉េងទ្រី ជាអភិបាលស្រុកជីក្រែង លោក យុន ប្រុស ជាមេឃុំល្វែងឬស្សីមហាជនដាក់ការសង្ស័យថាបីនាក់នៅក្នុងរូបភាពនេះព្រមទាំងជំនាញរដ្ឋបាលព្រៃឈើដែលមានឈ្មោះលោកហុង ដា ម្នាក់ទៀតកំពុងតែចូលរួមអាហារបីពេលជាមួយថៅកែភ្លើងដែលមានឈ្មោះគង់ វុន បើគិតទៅដីព្រៃរបោះនៅតំបន់ឃុំល្វែងឬស្សីរាប់ពាន់ហិចតាទាំងថ្មី ទាំងចាស់ គឺជាដីរបស់ថៅកែភ្លើងនៅស្រុកជីក្រែងទាំងអស់ ប្រជាពលរដ្ឋបានអះអាងសង្ស័យតែមានជាប់ពាក់ព័ន្ធដីគម្របព្រៃរបោះរបស់រដ្ឋជាច្រើនហិចតា ជាក់ស្ដែងដីដែលឈូសឆាយថ្មីៗនេះគឺនៅចំណុចខាងក្រោយភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោក យុន ប្រុស មេឃុំល្វែងឬស្សី នៅពេលដែលអ្នកសារព័ត៌មានយើងតេទៅសួរនាំធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ៥ ខែ កុម្ភៈឆ្នាំ ២០២៤នេះ លោកបានឆ្លើយថាមិនទាន់ដឹងទេចាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងហើយបានឆ្លើយតបមកអ្នកសារព័ត៌មានយើងវិញ។

រីឯលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ដីដែលលោក គង់ វុន កំពុងតែធ្វើការឈូសឆាយនោះគឺលោកបានទិញពីប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរឆ្នាំមកហើយ ។

រីឯមតិមហាជនវិញដីដែលលោក គង់ វុនកំពុងតែធ្វើការឈូសឆាយនោះគឺទិញពីប្រជាពលរដ្ឋភាគតិចណាស់សំខាន់គឺអាចទិញពីក្រុមហ៊ុនរបស់បារាំងមកវិញ ព្រោះដីរាប់រយហិចតាឯណោះ។

ជាចុងក្រោយនេះប្រជាពលរដ្ឋក៏ដូចជាមហាជនសូមសំណូមពរទៅឯកឧត្តមប្រាក់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានតួនាទីបង្រ្កាបបទល្មើសធនធានធម្មជាតិដីគម្របព្រៃឈើរបោះរបស់រដ្ឋ ព្រមទាំងមន្រ្តីជំនាញ និងបង្កើតក្រុមការងារចុះត្រួតពិនិត្យទៅលើផ្ទៃដីដែលលោក គង់ វុន កំពុងតែធ្វើការឈួសឆាយនៅចំណុចភូមិឃុំខាងលើនេះផងទាន៕
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕សូមអរគុណ ចេញផ្សាយនថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២៤ វគ្គ ២






   

ជំនួបពិភាក្សាការងាររវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និង ប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងមូលនិធិខុនរ៉ាដប្រចាំនៅម្ពុជានៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា : Views

 




នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) បានជួបពិភាក្សាការងារជាមួយប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ និងអន្តរសភាអាស៊ាន-សភាអឺរ៉ុប ដើម្បីបង្កើនសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
កិច្ចពិភាក្សាបានផ្តោតទៅលើចំណុចគន្លឹះ៣ រួមមាន កិច្ចសហប្រតិបត្តិការជាដៃគូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌-នយោបាយ និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត។
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបង្ហាញពីសារៈសំខាន់របស់កម្ពុជាជាស្ពានក្នុងការផ្តល់ទំនាក់ទំនងល្អទាំងក្នុងតំបន់ និងលើឆាតអន្តរជាតិ ដូចជាក្នុងតំបន់មេគង្គ អាស៊ាន និងកម្ពុជា-អាល្លឺម៉ង់។ នាពេលថ្មីនេះ កម្ពុជាបានដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងតួនាទីជាអ្នកសម្របសម្រួល និងនាំសន្តិភាពទៅប្រទេសជាច្រើនក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានគណៈកម្មការទី៥ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសអាល្លឺម៉ង់មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសណាមួយក្នុងតំបន់អាស៊ាន សូមពិចារណាកម្ពុជា តាមរូបមន្ត Plus1 មានន័យថា កម្ពុជាមានបំណងបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគនៅប្រទេសជិតខាង អាចមកធ្វើការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។
ឯកឧត្តម Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងបានលើកឡើងថា កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងធ្វើការផ្សាព្វផ្សាយដើម្បីទាក់ទញវិនិយោគិនពីបរទេសក្នុងការជម្រុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តម Johannes Steiniger ក៏បានកត់សម្គាល់អំពីបញ្ហា      បរិស្ថាននិងការគ្រប់គ្រងសំរាម ថាមពលកកើតវិញ ការវិនិយោគលើធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាម្រិតសភា និងការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងកម្រិតមន្រ្តីបច្ចេកទេស។