ពេទ្យសត្វ១ក្រុម ចុះបង្ក្រាបស៊ុតមាន់បានជាង៦ម៉ឺនគ្រាប់លួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅ ខេត្តបន្ទាយមានជ័យគ្មានឯកសារត្រឹមត្រូវ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ពេទ្យសត្វ១ក្រុម ចុះបង្ក្រាបស៊ុតមាន់បានជាង៦ម៉ឺនគ្រាប់លួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅ ខេត្តបន្ទាយមានជ័យគ្មានឯកសារត្រឹមត្រូវ

ចំនួនអ្នកទស្សនា : Views

 




ខត្តបន្ទាយមានជ័យ  :  ពេទ្យសត្វ១ក្រុមបានចុះបង្ក្រាបស៊ុតមាន់បានជាង៦ម៉ឺនគ្រាប់ស្មើនិង២០០ដុំ លួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅខេត្តបន្ទាយមានជ័យអត់មានប្រភពថាដឹកចេញពីកន្លែងណាមកការចុះឃាត់រថយន្តក្រុងដែលលួចដឹកបង្កប់ស៊ុតមាន់នោះនៅវេលាម៉ោង ១រសៀល ថ្ងៃ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាព្រែករពៅ ស្ថិតក្នុងភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។





មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅវេលាម៉ោង ប្រហែល១រសៀលនោះ
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ១ក្រុមបានចុះដល់ចំណុចខាងលើកាក់រថយន្តក្រុង ១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090 ជាប្រទេភរថយន្តក្រុង ក្រោយពីក្រុមការងារពិនិត្យក្នុងខ្លប់រថយន្តខាងក្រោមបានរកឃើញស៊ុតម៉ាន់ ចំនួន ២០០ដុំ ស្មើនឹង៦០ ០០០គ្រាប់។ មន្ត្រីពេទ្យសត្វបានបន្តថា ការឃាត់រថយន្តនេះដោយមានភ្នាក់សម្ងាត់ រាយការណ៍មកថាមានរថយន្តខាងលើលួចដឹកបង្កប់ស៊ុតមាន់ ចំណែកតៃកុងរថយន្តវិញបាននិយាយថាគាត់ ស៊ីឈ្នួលដឹកស៊ុតមាន់ចេញពីម្តុំ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយគេលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ប៉ុន្តែ គាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយគឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ ។
មន្រ្តីជំនាញក្រោយពីពិនិត្យសួនាំហើយបាននាំយកវត្ថុតាងល្មើសនិងមធ្យោបាយខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះអត់មានឯលសារត្រឹមត្រូវ និងអត់មាន
ប្រភពថាដឹកចេញពីកន្លែងណាមក៕






0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh