ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់

ចំនួនអ្នកទស្សនា : Views



ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

"ចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។"

"ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត ហើយសង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។"

ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។









0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh