December 2023 ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

បងប្អូនក្រុមការងារមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តកំពង់ឆ្នាំង​ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ចំនួនអ្នកទស្សនា : Views

 


និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី​ ស្ថិតនៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

-------------------------
ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣
#រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី#កអក​#វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ #ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC





នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវាវេស្ទើដាម មាន៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់

ចំនួនអ្នកទស្សនា : Views

 


រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។
លោកស្រី William Daniel ជនជាតិកាណាដា វ័យ55ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។
វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិកនិងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។

វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ។ អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្ យកម្ពុជាក៏ជាសម្តេចតេជោ ហ៊ុន សែន៕
ដោយ៖ ទទក














មកដឹងការពិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep ជាមួយនឹងអ្នកបើកបរម៉ូតូ កាំម៉េរ៉ាសុវត្ថិភាពបង្ហាញថាអ្នកបើករថយន្តគឺគោរពតាមច្បាប់..

ចំនួនអ្នកទស្សនា : Views

 



ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង  រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។

ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង  ធ្វើឱ្យអ្នកបើកបរម៉ូតូ ផ្លោងចេញពីផ្នែកខាងឆ្វេងនៃរថយន្តទៅផ្នែកខាងស្តាំធ្លាក់បោកក្បាលលើចិញ្ចើមផ្លូវស្លា-ប់បា-ត់បង់ជីវិ-តនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសក្សី និងយោងតាមកំណត់ហេតុរបស់ប៉ូលីសចរាចរណ៍ដែលបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើករថយន្ត Jeep មិនបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវនោះឡើយ។ មូលហេតុដែលគាត់គេចចេញពីកន្លែងកើតហេតុ គឺដោយសារតែ ប្រជាពលរដ្ឋនៅជុំវិញនោះដែលឃើញហេតុការណ៍ពិតថាម៉ូតូជាអ្នកបើកលឿនខុសច្បាប់ចរាចរណ៍ បានណែនាំឱ្យគាត់ចេញពីកន្លែងកើតហេតុសិន ជៀសវាងប្រឈមនឹងការយល់ច្រលំពីមហាជន ធ្វើកាកាត់សេចក្តីក្រៅច្បាប់ដែលអាចនឹង បង្កឡើងដោយមានការយល់ច្រឡំបន្ថែមទៀត ទើបអ្នកបើករថយន្ត បានចាកចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្ន។

តាមសាច់ញាត្តិអ្នកបើកបររថយន្ត បាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងថា ម្ចាស់រថយន្ត Jeep បានចូលខ្លួនដោះស្រាយចាប់តាំងពី ពេលកើតហេតុភ្លាមៗ និងជាបន្តបន្ទាប់ ហើយអ្នកបើករថយន្តក៏បានចូលខ្លួន ដោយស្ម័គ្រចិត្តមកប្រាប់សមត្ថកិច្ចអំពីរឿងហេតុពិត និងស្នើសុំឱ្យស្វែងរកយុត្តិធម៌ ក្នុងនោះក្រុមគ្រួសាររបស់ម្ចាស់រថយន្ដ Jeep ក៍បានព្យាយាមជួបភាគីខាងម៉ូតូដើម្បីរកដំណោះស្រាយ ប៉ុន្តែតំណាងភាគីខាងម៉ូតូបានផ្តាំប្រាប់ថាកំពុងជាប់ធ្វើបុណ្យមិនទាន់អាចជួបដោះស្រាយបានទេ។

បើតាមតែដឹងកាលពីថ្ងៃទី១៦ ខែឆ្នូឆ្នាំ២០២៣កន្លងមក ឪពុកម្តាយអ្នកបើករថយន្តបានទៅចូលរួមពិធីបុណ្យសពអ្នកបើកបរម៉ូតូ ដើម្បីជាការគោរព និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ហើយបានចូលបច្ច័យបុណ្យចំនួន ១ពាន់ដុល្លារអាមេរិក ជាការចូលបច្ច័យតាមទំនៀមទំលាប់ប្រពៃណីសាសនា។

ហើយក្រុមគ្រួសារបានទទួលយកបច្ច័យ និងបានឱ្យពរជ័យដល់ ឪពុកម្តាយអ្នកបើករថយន្តក្នុងអត្ថន័យនៃពិធីសាសនា។

បើតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយ និងអត្ថាធិប្យាយមានការលើសលួស ហាក់ចោទប្រកាន់ ខាងភាគីរថយន្តបង្ខំឱ្យគ្រួសារសពទទួលយកសំណង់ ១ ពាន់ដុល្លារ និងឱ្យបញ្ចប់រឿង ទៅវិញ ដែលអាចជាហេតុបង្កឱ្យមានការរើសអើង និងមានភាពខឹងសម្បារដល់មហាជន ដោយព្យាយាមចូលទៅយករូបសាច់ញាតិខាងភាគីម្ចាស់រថយន្តដែលមិនមានការពាក់ព័ន្ធអ្វីសោះមកផ្សព្វផ្សាយឱ្យសាធារណៈ ដោយភ្ជាប់នឹងឋានៈតួនាទីបុគ្គល និងថ្នាក់ដឹកនាំមួយចំនួន ក្នុងន័យភ្ជាប់បង្ហាញឱ្យគេឃើញថា ជាក្រុមអ្នកមានអំណាច ធ្វើបាបអ្នកទន់ខ្សោយ ដែលតាមការពិតភាគីម្ចាស់រថយន្ត ពុំដែលបានទៅសុំអន្តរាគមន៍ពីអ្នកណាមួយ ឬពុំមានអំណាច យសស័ក្តិ លុយកាក់អ្វីទៅអន្តរាគមន៍លើរឿងនេះទាល់តែសោះ ដោយពឹងផ្អែកទាំងស្រុងលើច្បាប់និងសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។

ប្រសិនបើដូចបណ្តាញសង្គមខ្លះលើកឡើងថា ១ ពាន់ដុល្លារ ជាថ្នូរនៃការដកបណ្ដឹង តើគ្រួសារភាគីខាងម៉ូតូ ដែលជាគ្រួសារមួយមានការគិតគូរល្អ មានចំណេះដឹងខ្ពស់ ព្រមទទួលយកនៅពេលនោះដែរឬទេ?  ច្បាស់ណាស់ គ្រួសារភាគីខាងម៉ូតូដឹង និងយល់ច្បាស់ថាប្រាក់ចំនួន ១ពាន់ដុល្លារ នេះគឺជាប្រាក់ចូលបច្ច័យបុណ្យ ទើបទទួលយក ពុំមែនជាថ្នូរនឹងការដកពាក្យបណ្ដឹងឡើយនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំ បានដកស្រង់មកធ្វើការចុះផ្សាយនេះ គឺគ្រាន់តែដើម្បីឱ្យមហាជន ស្វែងយល់ និងកុំមានការភាន់ច្រឡំ និងកាត់បន្ថយភាពចលាចលក្នុងសង្គមតាមរយៈបណ្ដាញសង្គម តែប៉ុណ្ណោះ និងទុកពេលជូនសមត្ថកិច្ច និងមន្រ្ដីយុត្ដិធម៌អនុវត្ដតាមនីតិវិធីច្បាប់ ដើម្បីឱ្យទទួលបានយុត្ដិធម៌សម្រាប់ក្រុមគ្រួសារទាំងសងខាង។

ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣




ដំណឹង​មរណភាព​ _________

ចំនួនអ្នកទស្សនា : Views

 


យើង​ខ្ញុំ​ជាក្រុម​គ្រួសារ​ និង​សាច់ញាតិ​ទាំងអស់មានទុក្ខ​ដ៏សែន​ក្រៀមក្រំ​បំផុត​ ដោយ​ ឧបាសិកា​ ឈាវ​ មុយលី​ ដែលត្រូវ​ជា​ម្ដាយបង្កេីត​ លោក​ ជាប៊ុនម៉េង​ និងលោក​ ជា​ ប៊ុនឃាង​ បាន​ទទួល​អនិច្ចកម្ម​ នៅថ្ងៃ​ពុធ​ ១៥កេីត​ ខែមិគសិរ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧​ ខែធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង​ ០១:៤០​ នាទីរសៀល​ ក្នុង​ជន្មាយុ​ ៧៧ឆ្នាំ​ ដោយ​ជរាពាធ​ ស្ថិត​នៅក្នុងគេហដ្ឋានផ្ទះលេខ៧១​  ផ្លូវ៥៩២​ សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ដំណឹង​នេះ​ចាត់ទុកជា​សេចក្ដី​គោរព​អញ្ជើញ​ ទ្រង់​ ឯកឧត្ដម​ លោកជំទាវ​ អ្នក​ឧកញ៉ា​ ឧកញ៉ា​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ ព្រមទាំង​សាច់ញាតិ​មិត្ត​ជិត​ឆ្ងាយ​ នៃសព។

កម្មវិធី​បុណ្យ​សព​ ប្រារព្ធនៅ​ ផ្ទះ​លេខ​ ៧១​ ផ្លូវ​លេខ​ ៥៩២​ សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។  លេខទូរស័ព្ទ​ម្ចាស់​កម្មវិធី​បុណ្យ​៖​ 085 698 168

បងប្អូន​ក្រុមវាលទី៧ (កំបូល) បានធ្វើការកំណត់ និង វាស់វែងប្រមូលទិន្នន័យ​ (វិនិច្ឆ័យ)​ ជូនដល់បងប្អូនប្រជាលរដ្ឋ​ ស្ថិតក្នុងភូមិសំបួរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា : Views

 



ថ្ងៃទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០២៣
#រដ្ឋបាលថ្នាក់ក្រោមជាតិ​ #មន្ទីររៀបចំដែនដី_នគរូបនីយកម្ម_សំណង់_និង_សុរិយោដី​ #ភូមិបាលក្រុង_ស្រុក_ខណ្ឌ​ #ខណ្ឌដង្កោ
#ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែង_និង_កសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដី_បញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យ_និង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ
#ចុះបញ្ជីដីធ្លីបញ្ចប់#សេវាគាប់ចិត្ត #កអក#បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់





បងប្អូនមន្រ្តីជំនាញ​ ចុះលើកកម្ពស់ការយល់ដឹងពីសំណង់ភូមិគ្រឹះ ភូមិគ្រឹះភ្លោះ ផ្ទះល្វែង និងផ្សារទំនើប ......

ចំនួនអ្នកទស្សនា : Views

 


បងប្អូនមន្រ្តីជំនាញ​ ចុះលើកកម្ពស់ការយល់ដឹងពីសំណង់ភូមិគ្រឹះ ភូមិគ្រឹះភ្លោះ ផ្ទះល្វែង និងផ្សារទំនើប ដែលមានទីតាំងស្ថិតនៅលើដីឡូត៍មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុលេខ ១២០៥០១០៤-៣២៣៥ និង ១២០៥១០០៣-៦៣៤៦ ភូមិតាឡី និងភូមិប្រការ សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់លោក លាង ឃុន និងលោក លាង ម៉េង ។

-------------------------------------
ថ្ងៃទី​២២ ខែធ្នូ​ ឆ្នាំ​២០២៣
#វិស័យសំណង់ #ការគ្រប់គ្រងការដ្ឋានសំណង់ #សុវត្ថិភាពសំណង់ #ផ្ដល់សេវាសាធារណៈ #ច្រកចេញចូលតែមួយ #កអក​ #លិខិតអនុញ្ញាតសាងសង់ #លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ #លិខិតបិទការដ្ឋានសំណង់​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC





ចូលរួមប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

ចំនួនអ្នកទស្សនា : Views

 


"ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីវិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច" ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។





លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។


រាជធានីភ្នំពេញ  ព្រឹកថ្ងៃអង្គារ ទី២៦ ធ្នូ ២០២៣


#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #Cambodia





ឯឧ. នាយឧ. សៅ សុខា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប៉ធ្នាប់ ក្នុងឱកាសខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា

ចំនួនអ្នកទស្សនា : Views

 


ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯឧ. នាយឧ. សៅ សុខា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប៉ធ្នាប់ ក្នុងឱកាសខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯកដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ និងជាបិតាសន្តិភាព ឯកភាពជាតិខ្មែរ។


កងរាជអាវុធហត្ថ បានប្រើប្រាស់កម្លាំងនិងបំពាក់មធ្យោបាយ សម្ភារ សហការជាមួយនគរបាលជាតិ កងកម្លាំងនានា និងអាជ្ញាធរដែនដី ក្នុងការការពារសន្តិសុខ រក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីនេះ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។









កងរាជអាវុធហត្ថ ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញអំពីសមិទ្ធផល និងស្នាដៃ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនយោបាយឈ្នះ ឈ្នះ ជាពិសេស ឯឧ. នាយឧ. សៅ សុខា ជាប្រតិបត្តិករ១រូប បានចូលរួមដោយផ្ទាល់ ក្នុងការចចារ និងដឹកនាំកម្លាំង មធ្យោបាយ សម្ភារ រួមចំណែករក្សាសន្ដិភាព ការពារបូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។


កងរាជអាវុធហត្ថ សូមអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង គ្រប់រូប មេត្តាសហការចូលរួម ដើម្បីរក្សាបានសុវត្ថិភាព ប្រកបដោយសប្បាយភាព ក្នុងឱកាសសុខសន្តិភាពនេះ។