រថយន្តធុនធំបើកចុះចំណោតបែកកង់ក្រោយ​ ទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ​ ស្លាប់នៅកន្លែង២នាក់ របួសស្រាល៣នាក់។ ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

រថយន្តធុនធំបើកចុះចំណោតបែកកង់ក្រោយ​ ទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ​ ស្លាប់នៅកន្លែង២នាក់ របួសស្រាល៣នាក់។

ចំនួនអ្នកទស្សនា : Views

 



ខេត្តមណ្ឌលគិរី  ÷ ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣នេះ វេលាម៉ោង ៨:២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិ៧៦ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សមត្ថកិច្ចឲ្យដឹងថា​រថយន្តខាងលេីបើកចុះចំណោតហេីយបែកកង់ក្រោយ​ ហេីយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ តែម្តង​ នៅក្នុងរថយន្តមានមនុស្សចំនួន៥នាក់ប្រុសទាំងអស់​ ស្លាប់២នាក់នៅនិងកន្លែងរបួសស្រាល៣នាក់។

រថយន្តជួបគ្រោះថ្នាក់នេះគោលដៅចេញពីខេត្តស្វាយរៀងដឹកដើមដំឡូង​ អោយគេនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
១/អ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសស្រាល រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។
២/អ្នករួមដំណើរឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់) កន្លែងកើតហេតុ។






៣/អ្នករួមដំណើរឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់)កន្លែងកើតហេតុ។
៤/អ្នករួមដំណើរឈ្មោះសែម រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល )រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
៥/អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាយុ៣៦ឆ្នាំជនជាតិខ្មែររស់នៅភូមិពូរបែត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្រាល។

សពជនរងគ្រោះទាំងពីត្រូវបានកម្លាំងជំនាញប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​ បច្ចុប្បន្នមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី៕




0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh