ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital)

ចំនួនអ្នកទស្សនា : Views

 




នៅព្រឹកថ្ងៃទី០២  ខែធ្នូ  ឆ្នាំ២០២៣ ក្នុងកំឡុងចូលរួមព្រឹត្តិការណ៍នៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉ាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) នៃប្រទេសសិង្ហបុរី អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ 







 ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាពនិងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក។ ចំណែក តំណាងប្រធានក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល បានលើកឡើងពីគម្រោងវិនិយោគឥណទានកាបូនពីចង្រ្កានប្រសិទ្ធភាព ដែលបង្កើនឥណទានកាបូនប្រមាណជាង៥លានតោនសមមូលឧស្ម័នកាបូនិក និងបានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដើម្បីទទួលបានសិទ្ធិក្នុងការវិនិយោគលើគម្រោងនេះ។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។




0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh