ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងធ្វើសេចក្តីថ្លែងការណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ចំនួនអ្នកទស្សនា : Views

 



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ 2023។

តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ(COP28) ពីកម្ពុជាដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាបក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើងចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ។



 

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ កម្ពុជាកំពុងផ្តោតលើអាទិភាពដល់យុទ្ធសាស្ត្រ 'កម្ពុជាបៃតង'  ដែលមានគោលបំណងដាំដើមឈើ ឱ្យបានជាង 1 លានដើមក្នុងមួយឆ្នាំ ដើម្បីទទួលបានគម្របព្រៃឈើ 60% និងជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ2050៕




0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh