ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯឧ. នាយឧ. សៅ សុខា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប៉ធ្នាប់ ក្នុងឱកាសខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯកដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ និងជាបិតាសន្តិភាព ឯកភាពជាតិខ្មែរ។
កងរាជអាវុធហត្ថ បានប្រើប្រាស់កម្លាំងនិងបំពាក់មធ្យោបាយ សម្ភារ សហការជាមួយនគរបាលជាតិ កងកម្លាំងនានា និងអាជ្ញាធរដែនដី ក្នុងការការពារសន្តិសុខ រក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ពិធីនេះ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
កងរាជអាវុធហត្ថ ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញអំពីសមិទ្ធផល និងស្នាដៃ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនយោបាយឈ្នះ ឈ្នះ ជាពិសេស ឯឧ. នាយឧ. សៅ សុខា ជាប្រតិបត្តិករ១រូប បានចូលរួមដោយផ្ទាល់ ក្នុងការចចារ និងដឹកនាំកម្លាំង មធ្យោបាយ សម្ភារ រួមចំណែករក្សាសន្ដិភាព ការពារបូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
កងរាជអាវុធហត្ថ សូមអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង គ្រប់រូប មេត្តាសហការចូលរួម ដើម្បីរក្សាបានសុវត្ថិភាព ប្រកបដោយសប្បាយភាព ក្នុងឱកាសសុខសន្តិភាពនេះ។
www.ksapormean-khmerebooknews.com.kh








































0 Comments:
Post a Comment
kAbout www.ksapormean-khmerebooknews.com.kh