គ្រប់ព័ត៌មានសាមគ្គីថ្មី. បានបើកកិច្ចប្រជុំ និងការដាក់បញ្ចូលសមាសភាពសមាជិកថ្មី នៃគ្រុបព័ត៌មានសាមគ្គីថ្មី.. ~ គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូស៍ -->
សូមស្វាគមន៍ ( www.sapormeankhmerebooknews.com ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ /ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....
សូមស្វាគមន៍ ( គេហទំព័រ សារព័ត៌មានខ្មែរ អុីប៊ុកញូសិ៍ ) មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ ៖ លោក អ៊ុំ ច័ន្ទរតនា / ទីស្នាក់ការ ÷ផ្ទះលេខ 45 I ផ្លូវលេខ 181 ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tel:​ 096 967 85 53 ​/ 076 967 85 53 / 097 967 85 53....

​​​​​​​​​​​​​

គ្រប់ព័ត៌មានសាមគ្គីថ្មី. បានបើកកិច្ចប្រជុំ និងការដាក់បញ្ចូលសមាសភាពសមាជិកថ្មី នៃគ្រុបព័ត៌មានសាមគ្គីថ្មី..

ចំនួនអ្នកទស្សនា : Views

 




​ភ្នំពេញ​៖ លោក​បណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាប្រធានកិត្តិយស.គ្រប់ព័ត៏មានសាមគ្គីថ្មី. កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​បើ​កិច្ចប្រជុំ និងសំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា. គ្រប់ព័ត៌មានសាមគ្គីថ្មី. ដើម្បី​ពង្រឹង​សមត្ថភាព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ព្រមទាំងដាក់បញ្ចូលសមាសភាពសមាជិកថ្មី នៃគ្រុបព័ត៌មានសាមគ្គីថ្មី.និង​ស្តាប់​មតិ​យោបល់​ផ្សេងៗ​ពី​បញ្ហា​ប្រឈម​នានា​របស់​សមាជិក​ក្នុងការ​ប្រកប​អាជីព​សារព័ត៌មាន​។

​កិច្ចប្រជុំ​ខាងលើ​នេះ មាន​ការចូលរួម​ពីអស់លោក​ជា​ចាងហ្វាង អគ្គនាយក​សារព័ត៌មាន និង​សមាជិក​សមាជិកា​ប្រមាណ​ជិត ៣៥នាក់ ដែល​រៀបចំឡើង​នៅ​ភោជនីយដ្ឋាន បាយ័ន ស្ថិតនៅសង្កាត់.......ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​លោក​បណ្ឌិត ហោ គន្ធា ប្រធានកិត្តិយស.គ្រប់ព័ត៏មានសាមគ្គីថ្មី. បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន កំពុង​ជួបប្រទះ​នូវ​ការលំបាក​មួយ​ចំនួន​ក្នុង​បំពេញបែបបទ​ស្នើសុំ​បន្ត​អាជ្ញាប័ណ្ណ​សុំច្បាប់​ផ្សេងៗ ស្របពេល​ដែល​ក្រសួង​ព័ត៌មាន​ក៏​កំពុង​រឹតបណ្តឹង​ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​អ្នកសារព័ត៌មាន​។

​លោក​ប្រធាន​ បាន​ប្រាប់​បង្ហាញ​ទៅ​សមាជិក​សមាជិកា​របស់​ខ្លួន​ថា ក្នុងនាម​អង្គភាព​សារព័ត៌មាន​និមួយ​យើង​ត្រូវ​បំពេញ​បែបបទ និង​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ស្របច្បាប់ ដើម្បី​ឲ្យ​ខ្លួន​យើង​មាន​តម្លៃ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ឲ្យស្រប​តាម​គោលការណ៍​របស់​ក្រសួង​ព័ត៌មាន​។









​លោក​បន្តថា បច្ចុប្បន្ននេះ ក្រសួង​ព័ត៌មាន​បាន​ឲ្យ​គ្រប់​បណ្តា​អង្គភាព​ត្រូវធ្វើ​បច្ចុប្បន្នភាព​បន្ត​អាជ្ញាប័ណ្ណ និង​អ្នក​មិនទាន់​មានអាជ្ញាប័ណ្ណ​ត្រូវ​ប្រញាប់​រូ​សរាល់​បំពេញបែបបទ​ស្នើ​ឲ្យបាន​ទាន់​ពេលវេលា​។

​លោក​បណ្ឌិត ហោ គន្ធា បានបញ្ជាក់​ថា. ពេល​នេះ​ក្រសួង​តម្រូវ​ឲ្យ​អង្គភាព​សារ​ព័ត៌មាន សមាគម​សារព័ត៌មាន ត្រូវ​ធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួង​ឲ្យ​មុន​ថ្ងៃ​ទី​៣១ ខខែធ្នូ ខាងមុខនេះ ក្នុងនោះ​ត្រូវ​បំពេញ​ប្រវត្តិ​រូប ដើម្បី​ស្នើការ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​ផងផងដែ.។ លោក​ប្រធាន​បន្ថែមថា យោងតាម​ប្រសាសន៍ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា .ស្ថាន​ប័ន​អង្គភាព​សារព័ត៌មាន​នី​មួយៗ​មាន​សិទ្ធ​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​បុគ្គលិក និង​ភ្នាក់ងារ​របស់​ខ្លួន​បាន​ដដែល ប៉ុន្តែ​ភ្ជាប់​ជាមួយ QR Code របស់​ក្រសួង​ព័ព័ត៌មាន.។

ក្នុងនោះដែលលោក​បណ្ឌិត ហោ គន្ធា បានសំដែងនូវការស្វាគមន៍ដល់សមាជិកថ្មីដែលមកពីអង្គភាពផ្សេងៗចូលរួមជាមួយ.គ្រម់ព័ត៌មានសាមគ្គីថ្មី. ហើយគ្រប់ព័ត៌មានសាមគ្គីថ្មីនេះនៅតែបន្តទទួលស្វាគមន៍សមាជិកដែលជា ចាងហ្វាង មកចូលរួមបន្ថែមទៀត។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងជាប្រធានកិត្តិយស.គ្រប់សាមគ្គីថ្មី. ក៏​បានលើកឡើងពីការផ្តួចផ្តើម​គំនិត​បង្កើតមូនិ​ធិរ​ក្នុងសាមា​គម​ដើម្បី​គៀងគរ​រក​ជំនួយ​ពី​សប្បុរជន និង​មាន​ចូលរួម​បដិភាគ​របស់​បងប្អូន​សមាជិក​អ្នកសារព័ត៌មាន ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ដល់​សមាជិក​សមាជិកា នៅពេល​ជួប​ការលំបាក ឬ​ជួប​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ដោយសារ​អ្វីមួយ​។

​ជា​ចុងបញ្ចប់​លោក បណ្ឌិត ហោ គន្ធា បានបញ្ជាក់​ថា .​បងប្អូន​សមាជិក​សមាជិកា​អ្នកសារព័ត៌មាន ត្រូវតែ​អនុវត្ត​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឲ្យមាន​ខ្ជាប់ខ្ជួន​ដើម្បីការពារ​ខ្ខ្លួនពី​ការចោទប្រកាន់​ផ្សេងៗ ព្រោះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​អាវ​ក្រោះ​ដ៏​រឹងមាំ​សម្រាប់​ការពារ​ខ្លួន​យយើងផងដែ៕

0 Comments:

Post a Comment

k
Share This
Author Image

About www.ksapormean-khmerebooknews.com.kh